ជីវិតកម្សាន្ដ
មុនលាចាកលោក តារាជើងចាស់ ឆោមឆៃ ឆាតវីឡៃ បន្សល់ស្នាដៃល្បីៗក្នុងអាជីពសិល្បៈថៃ
លោកយាយ ឆោមឆៃ ឆាតវីឡៃ (Add Chomchai Chatwilai) ត្រូវបានទស្សនិកជនជាច្រើនដឹងថា គាត់ជាតារាសម្ដែងចំណាស់ម្នាក់ ដែលមានទេពកោសល្យ និងជំនាញដ៏ប៉ិនប្រសប់។ នៅមុនពេលទទួលមរណភាពក្នុងវ័យ៧៣ឆ្នាំ រូបគាត់បានបន្សល់ទុកនូវស្នាដៃល្បីៗជាច្រើនក្នុងអាជីពសិល្បៈថៃ ចាប់តាំងពីវ័យក្មេងមកម៉្លេះ។

តារាសម្ដែងជំនាន់ចាស់រូបនេះមានឈ្មោះពិតថា Wanchuli Chatwilai កើតនៅទីក្រុងបាងកក នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩៥០ ហើយបានទទួលមរណភាពនៅថ្ងៃទី ២១ ខែមិថុនាឆ្នាំ ២០២៤។
លោកយាយ ឆោមឆៃ ឆាតវីឡៃ បានចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈដំបូងនៅពេលគាត់មានអាយុត្រឹមតែ៦ឆ្នាំប៉ុណ្ណោះ នាពេលនោះ គាត់ជាអ្នកចម្រៀងក្នុងក្រុមតន្ត្រី Chamrat Wiphatawat ដែលជាការចាប់ផ្តើមនៃក្តីស្រមៃដ៏ធំ។ជាមួយនឹងទឹកដមសំឡេងដ៏ពីរោះ និងសមត្ថភាពសម្ដែងដ៏ឆ្នើម នៅឆ្នាំ១៩៦៥ ទើបគាត់បានឈ្នះការប្រលងចម្រៀងក្នុងកម្មវិធី រ៉ាក់ រ៉ាក់ផុង ដែលជាការចាប់ផ្តើមនៃកិត្តិនាមរបស់គាត់ឲ្យកាន់តែល្បីល្បាញ។
គាត់បានសាកល្បងឈានជើងចូលក្នុងវិស័យកុនភាគរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៤ និងរឿងវិទ្យុរបស់ក្រុមក្រុមកែវហ្វាតា។ចាប់ពីពេលនោះមក វិថីសិល្បៈរបស់ ឆោមឆៃ បានចាប់ផ្ដើមត្រួសត្រាយយ៉ាងពេញទំហឹង ជាមួយនឹងការសម្ដែងជាច្រើនក្នុងរឿងភាគរឿងភាគទូរទស្សន៍ និងភាពយន្ត។ តួនាទីដែលលោកយាយទទួលបានគឺមានភាពចម្រុះ ទាំងចិត្តល្អ តួមនុស្សអាក្រក់ ឬតួជាម្តាយដែលមានចិត្តមេត្តា។ វាអាចបង្ហាញពីអារម្មណ៍របស់តួអង្គបានយ៉ាងស៊ីជម្រៅ ហើយស្នាដៃនីមួយៗរបស់គាត់ ត្រូវបានអ្នកទស្សនាសរសើរមិនដាច់ពីមាត់ពីជំនាញសម្ដែងដ៏ប៉ិនប្រសប់។
ក្រៅពីសមត្ថភាពសម្ដែង លោកស្រីឆោមឆៃក៏ជាតារាស្រីដែលពូកែនិយាយភាសាថៃផងដែរ។ ដោយសារតែការប្រឹងប្រែង និងមានជំនាញសម្ដែងដ៏ល្អ ព្រមទាំងពូកែវោហាស៍លើសគេ ទើបបានទទួលពានរង្វាន់វិទ្យាស្ថានភូមិន្ទ ក្នុងឆ្នាំ ២០១១ ជាអ្នកប្រើប្រាស់ភាសាថៃឆ្នើមបំផុត និងពានរង្វាន់បុគ្គលទូរទស្សន៍កិត្តិយស ពានរង្វាន់ទូរទស្សន៍មាសឆ្នាំ ២០១៥, ពានរង្វាន់តារាសម្ដែងស្រីដែលមានប្រជាប្រិយភាពបំផុត របស់ប៉ុស្តិ៍លេខ៣ក្នុងឆ្នាំ១៩៨១។
ងាកមកកាន់ជីវិតផ្ទាល់ខ្លួនរបស់តារាសម្ដែងជើងចាស់ ឆោមឆៃ វិញ គាត់មានកូនស្រីម្នាក់ឈ្មោះ Panitnart Chatwilai ដែលជាអ្នកកែសម្រួលព័ត៌មានកម្សាន្តរបស់ស្ថានីយ៍ទូរទស្សន៍ Channel One ។ មែនទែនទៅ លោកយាយបានចាប់ផ្ដើមមានជំងឺទឹកនោមផ្អែមតាំងពីអាយុ៣០ឆ្នាំ ដែលជាជំងឺតំណពូជ។ ក្រោយមកទើបរកឃើញថាបេះដូង និងតម្រងនោមមិនដំណើរការ ហើយថែមទាំងមានខួរឆ្អឹងខ្នង ដែលប៉ះពាល់ដល់ការចងចាំ ធ្វើឲ្យបាត់បង់ទំនុកចិត្តក្នុងការសម្តែង រហូតដល់សម្រេចចិត្តចាកចេញពីវិស័យសិល្បៈដែលស្រលាញ់មួយរយៈ ដើម្បីស្វែងរកការព្យាបាលខ្លួន។
បើទោះបីជា លោកស្រី ឆោមឆៃ ឆាតវីឡៃ បានលាចាកលោកក៏ដោយ ប៉ុន្តែការងារនិងអនុស្សាវរីយ៍របស់តារាវ័យចំណាស់ម្នាក់នេះ បានដកជាប់ជាមួយឧស្សាហកម្មកម្សាន្តថៃជារៀងរហូត ហើយតែងតែជាបុគ្គលមួយរូបក្នុងនិមិត្តរូបការលើកទឹកចិត្តដល់តារាសម្ដែងជំនាន់ក្រោយថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាជំនាន់ដើមថៃ លោកយាយ Add Chomchai ទទួលមរណភាពក្នុងវ័យ ៧៣ ឆ្នាំ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង