Connect with us

ជីវិតកម្សាន្ដ

គង់ សុជាតិ មោទនភាពខ្លាំង ខណៈកូនស្រីបណ្ដូលចិត្តបញ្ចប់ការសិក្សាដោយជោគជ័យ

បានផុស

នៅ

អ្នកនាង គង់ សុជាតិ ពិធីការិនី​ល្បីឈ្មោះ​សម្តី​ចាក់​ទឹក​មិន​លិច ខណៈ​កូនស្រី​ច្បង​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ នាង​បាន​បង្ហាញ​អារម្មណ៍​មោទនភាព និង​សប្បាយរីករាយ​ជា​ខ្លាំង។ អ្នកគាំទ្រ​យល់​ឃើញ​ថា នេះ​គឺជា​លទ្ធផល​ល្អ​គាប់​ប្រសើរ​មួយទៀត ដែល​ធ្វើ​ឲ្យ​អ្នកនាង គង់ សុជាតិ ក្នុង​នាម​ជា​ម្តាយ សម្តែង​ក្តី​ត្រេកអរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​សិក្សា​របស់​កូនស្រី​ពេលនេះ។ អ្នកនាង គង់ សុជាតិ ក៏បាន​លើកឡើង​ដែរ​ថា វា​ជា​ជោគជ័យ​ដ៏​ល្អ និង​ធំធេង​ខ្លាំង​ណាស់ សម្រាប់​កូនស្រី​របស់​ខ្លួន ដែល​មិន​ធ្វើ​ឲ្យ​ខ្លួន​ខក​បំណង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ការិនី​ចាស់​វស្សា​អ្នកនាង គង់ សុជាតិ បាន​ថ្លែង​ពី​អារម្មណ៍​ថា “ការ​ខិតខំ​របស់​កូន​ពិតជា​មោទកភាព​របស់​ម្តាយ និង​ក្រុម​គ្រួសារ​របស់​យើង​ណាស់ ទីបំផុត​កូន​ធ្វើ​វា​បាន​ហើយ ពិតជា​កូនស្រី​ច្បង​ដ៏​ល្អ​របស់​ម៉ាក់​ណាស់ ជូនពរ​កូន​ឲ្យ​ជោគជ័យ​បន្ត​ទៀត ក្នុង​ជីវិត I love you somuch”។

ជាមួយ​គ្នា​នេះ រឿង​ដែល​អ្នកគាំទ្រ​កត់សម្គាល់ និង​សរសើរ​ពិធី​ការិនី​ជើងចាស់​រូប​នេះ​ទៀត​នោះ ព្រោះ​អ្នកនាង គង់ សុជាតិ គឺជា​ម្តាយ​ដែល​ចិញ្ចឹម​កូន​បាន​ល្អ ស្តាប់​តាម​ដំបូន្មាន​ម្តាយ​-​ឪពុក ខណៈ​ឆ្នាំនេះ​កូនស្រី​ច្បង​នាង​កាន់តែ​ធំ​ក្រមុំ​ពេញ​រូប​ពេញ​រាង​ស្រស់​ស្អាត ហើយ​ថែមទាំង​ឆ្លាត​ទៀត​ផង។

សូម​ជម្រាប​ដែរ​ថា កូនស្រី​ច្បង​របស់​អ្នកនាង គង់ សុជាតិ មាន​ឈ្មោះ Nimo បច្ចុប្បន្ន នាង​មាន​វ័យ ២១ ឆ្នាំ ហើយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម