ជីវិតកម្សាន្ដ
ម្ដាយ Naphat គំរាមប្ដឹងអ្នកកាសែតផ្សាយបំភ្លើសថា គាត់ជាអ្នកបំបែកកូនប្រុសពី Baifern
ម្ដាយរបស់ Naphat គឺតារាសម្ដែង Pimpaka Siangsomboon ឬហៅកាត់ថា Mae Moo បានគំរាមប្ដឹងដល់គ្រប់អ្នកសារព័ត៌មានដោយចាត់មេធាវីលោក James Ronnotis ការពារក្ដីឲ្យរូបគាត់ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា គាត់ជាអ្នកបំបែកទំនាក់ទំនងរបស់កូនប្រុសនិង Baifern។
ពាក្យចចាមអារ៉ាមអំពីការបញ្ចប់ទំនាក់ទំនងរវាងលោក Naphat និង Baifern Pimchanok បណ្តាលឲ្យមាននិន្នាការយ៉ាងខ្លាំងលើពិភពអ៉ិនធើណេតក្នុងប្រទេសថៃ។ ស្របពេលដែលឥលូវនេះ ក៏គ្មានភាគីណាម្នាក់ ចេញមុខបកស្រាយពីរឿងដែលកើតឡើងថា តើព័ត៌មានទាំងពិតឬយ៉ាងណា?

យ៉ាងណាក៏ដោយ កាលពី២៥ ខែមិថុនា មេធាវី James បានបង្ហោះសារមួយតាមរយៈហ្វេសប៊ុកថា យើងកំពុងរៀបចំឯកសារតាមការចាត់តាំងដោយ Mae Moo ដើម្បីចាត់វិធានការប្រឆាំងនឹងគ្រប់ប្រព័ន្ធផ្សព្វផ្សាយដែលផ្សព្វផ្សាយព័ត៌មានមិនពិត រហូតបង្កការខូចខាតដល់រូបគាត់ និងទទួលបានទទួលមតិប្រមាថមើលងាយបែបស្អប់ខ្ពើម។
ជាមួយគ្នានេះដែរ អតីតតារាសម្ដែងរូបនេះបានព្រលយថា ដោយសារតែរូបគាត់ទ្រាំពុំបាននឹងពាក្យប្រមាថជេរស្ដីថា គាត់គឺជាដើមហេតុដែលបង្កឲ្យកូនប្រុសនិង Baifern បែកគ្នា។ ដូច្នេះទើប Mae Moo បានសម្រេចចាត់វិធានការទប់ស្កាត់ឲ្យមេធាវីការពាររឿងក្ដីមួយនេះ។ គាត់ក៏បញ្ចាក់ទៀតថា ការបង្ហាញព័ត៌មានមិនពិតដែលធ្វើឲ្យខូចខាតដល់គាត់និងក្រុមគ្រួសារជាអំពើថោកទាប រហូតដល់ភ្លេចក្រមសីលធម៌ជាអ្នកសាព័ត៌មាន។ ជាពិសេសបញ្ហាគ្រួសារជារឿងរសើប អ្នកគួរតែពិនិត្យមើលការពិតពីអ្នកដែលចាប់ផ្តើមរឿងគ្រប់ទិដ្ឋភាពទាំងអស់ មុនពេលបង្ហាញព័ត៌មានទៅដល់ដៃសារណជន។

គួរបញ្ចាក់ដែរថា រឿងរ៉ាវដ៏រសើបរវាងគូស្នេហ៍ Baifern និង Naphat បែកគ្នាគឺជាពាក្យចចាមអារ៉ាមមួយកំពុងតែត្រូវបានទស្សនិកជនជាច្រើនតាមដានយ៉ាងដិតដល់ ខណៈម្នាក់ៗបានបន់ស្រន់សុំកុំឲ្យក្លាយជាការពិត។ ព្រោះ Nai-Baifern ជាគូស្នេហ៍ដែលស័ក្តិសមបំផុត ប៉ុន្តែពួកគេចង់លើកទឹកចិត្តអ្នកទាំងពីរក្នុងពេលតែមួយ។ អ្វីដែលអាចធ្វើបាន គឺគ្រាន់តែរង់ចាំពេលវេលាឲ្យគូស្នេហ៍នេះចេញមកបើកចំហឲ្យបានច្បាស់ដោយខ្លួនឯងថាតើនេះគឺជារឿងពិតឬគ្រាន់តែជាពត៌មានចចាមអារ៉ាម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយពាក្យចចាមអារ៉ាមថា Baifern និង Naphat បែកគ្នាហើយ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?