Connect with us

ជីវិតកម្សាន្ដ

តារាសម្តែង សឿន វីតា រងការប្រមាថពីបុរសម្នាក់ ខណៈជីវភាពកំពុងដុនដាបរឿងបំណុល

បានផុស

នៅ

តារា​សម្តែង លោក រឿន វីតា បាន​បង្ហាញ​ការ​ហួសចិត្ត​ជា​ខ្លាំង ក្រោយ​រង​ការ​ប្រមាថ​ពី​សំណាក់​បុគ្គល​ម្នាក់ ជុំវិញ​រឿងរ៉ាវ​ផុងខ្លួន​ជំពាក់​បំណុល​គេ​រាប់​សែន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​កំពុង​ជួប​ការ​ខ្វះខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សឿន វីតា បាន​ចេញ​សារ​ឆ្លើយតប​ក្រោយ​ពេល​ម្ចាស់​គណនី​ហ្វេស​ប៊ុក​មាន​ឈ្មោះ Sokmao Heng បាន​ចូល​ខម​មិន​រិះគន់​លោក​ថា «អញ​ទៅ​ខ្វល់​ស្អី មាន​លុយ​សង​គេ​ផង កុំ​ហ៊ឺហា ហើយ​មិន​សង​គេ អាង​អ្វី​ដ្រាម៉ា​តាម​ហ្វេស​ប៊ុក​ឲ្យ​គេ​អាណិត មាឌ​ប៉ុន​ក្របី»។

ឆ្លើយតប​ការ​លើក​ឡើង​នេះ តារា​សម្តែង សឿន វីតា បាន​និយាយ​ថា «ខ្ញុំ​សំពះ​សុំទោស​ដល់​បងប្អូន​មហាជន​ទាំង​ដែល​ខ្ញុំ​យក​រឿង​អត់​ប្រយោជន៍​ក្នុង​ផេក​ដែល​ធ្វើ​ឲ្យ​បងប្អូន​ធុញ តែ​ថ្ងៃនេះ​សុំ​ផុស​បង​ថត​ប្រុស​ម្នាក់​នេះ ដែល​ខ្ញុំ​ផុស​ពី​ម្សិលមិញ ដែល​គាត់​ខម​មិន​រឿង​បំណុល​ខ្ញុំ​នៅ​ផេក​ធំ​របស់​ក្រុមហ៊ុន»។

លោក​បន្ត​ទៀត​ថា «ឥឡូវ​គាត់​បាន​ចូល​មក​ខម​មិន​ក្នុង​ផេក​ខ្ញុំ បន្ត​តិះដៀល​ខ្ញុំ​ទៀត ហើយ Sokmao Heng ហាម​រត់ ហាម​ប្លុក​ខ្ញុំ។ ខ្ញុំ​មាន​តែ​បងប្អូន​ជួយ​ខ្ញុំ​សម្រាប់​ការ​តតាំង​ជា​មនុស្ស​បុគ្គល​អគតិ​បែបនេះ»។ សឿន វីតា និយាយ​ទៀត​ថា «អរគុណ​សម្រាប់​ការ​ខម​មិន​បងប្អូន អរគុណ​សម្រាប់​ការ​ស៊ែរ​ពី​បងប្អូន»។

លោក សឿន វីតា បន្ថែម​ទៀត​ថា លោក​មិន​ឯកា​ទៀត​ទេ លោក​មិន​អស់សង្ឃឹម​ទេ ពេលនេះ​អ្នកគាំទ្រ​នៅ​ក្បែរ​លោក ពេលនេះ​ផេក​ដំណើរការ​វិញ​ហើយ ផេក​លោក​មិន​មាន​លុយ​សម្រាប់ boost ទេ ផេក​ក៏​ផ្តើម​ចេញ​មកពី​ការ​អាណិត និង​ស្រលាញ់​ពី​អ្នកគាំទ្រ​គ្រប់គ្នា អ្នកគាំទ្រ​ជា​ដង្ហើម និង​ផ្តល់​ជីវិត​ទី ២ ឲ្យ លោក សឿន វីតា។

សូម​ជម្រាប​ថា តារា​សម្តែង លោក សឿន វីតា កន្លង​មក ធ្លាប់​បាន​ចេញ​មក​ទម្លាយ​ការ​ពិត​ជុំវិញ​រឿងរ៉ាវ​ធ្លាក់​ខ្លួន​ស្ទើរ​ដល់​ចំណុចសូន្យ បន្ទាប់ពី​លោក​លង់ខ្លួន​ក្នុង​បំណុល​ដោយសារ​ការ​ចាញ់​បោក និង​ជួយ​យកអាសា​ដល់​បុគ្គល​មួយ​ចំនួន​ដែល​ជា​មនុស្ស​ស្គាល់​រាប់អាន​គ្នា។ យ៉ាងណាមិញ​បច្ចុប្បន្ន លោក វីតា បាន​និង​កំពុង​តស៊ូ​ព្យាយាម​រកស៊ី​លក់​ម្ហូប​ត្រី​សាច់​គ្រប់មុខ​នៅ​តាម​អន​ឡាញ ដើម្បី​រក​លុយ​ដោះ​បំណុល​គេ និង​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម