ជីវិតកម្សាន្ដ
ងិន ម៉ារ៉ាឌី ត្រូវគេចាត់ទុកជាបវរកញ្ញាប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ជាគំរូដ៏ល្អសម្រាប់សង្គម
ម្ចាស់មកុដ Miss Universe Cambodia 2021 អ្នកនាង ងិន ម៉ារ៉ាឌី ខណៈសព្វថ្ងៃអាជីពសិល្បៈហាក់មានភាពរយាលបន្តិចដោយសារនាងត្រូវបំពេញតួនាទីជាម្តាយមើលថែកូនក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាពនៅតែទទួលបានការគាំទ្រពីមហាជន។

ពិតណាស់ ម៉ារ៉ាឌី មកដល់ពេលនេះនៅតែរក្សាបានការគាំទ្រ និងសរសើរពីទស្សនិកជន ពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា។ អ្នកនាង ងិន ម៉ារ៉ាឌី ក៏ត្រូវបានគេចាត់ទុកថាជាបុគ្គលប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ដែលជាគំរូដ៏ល្អសម្រាប់សង្គម និងអ្នកជំនាន់ក្រោយផងដែរ។
ក្រុមអ្នកតាមដានបវរកញ្ញាខ្មែរ បាននិយាយថា នាងជាមនុស្សស្រីម្នាក់ដែលធ្វើឲ្យគេចូលចិត្តស្ដាប់ការនិយាយរបស់នាង ព្រោះពាក្យពេចន៍ដែលនាងបាននិយាយប្រកបទៅដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ដែលជាគំរូដ៏ល្អសម្រាប់សង្គម ហើយវាគឺជាភាពស្រស់ស្អាតមួយចេញពីក្នុងចិត្តរបស់នាងដែលមិនមានថ្ងៃសាបសូន្យ។ នៅពេលដែលនាងឈ្នះមកុដ Miss Universe Ca mbodia 2021 មានមតិជាច្រើនរិះគន់មកកាន់នាង តែនាងពុំមានការឆ្លើយតបតទៅវិញឡើយ អ្វីដែលនាងធ្វើនោះ គឺការវិវឌ្ឍន៍ខ្លួនឥតឈប់ឈររហូត ដោយមានការទទួលស្គាល់ពីអ្នកដែលរិះគន់ពីនាង។

មានការលើកឡើងទៀតថា សម្រាប់អ្នកដែលចេះមើលកម្មវិធី Miss Universe ប្រាកដជាបានដឹងហើយ មានតែនាងទេដែលសក្ដិសមនៅក្នុងការឈ្នះមកុដក្នុងឆ្នាំ 2021និង សមត្ថភាព ចំណេះដឹង ទេពកោសល្យ ភាពជឿជាក់ ការប្រើប្រាស់ភាសាជាតិ និងអន្តរជាតិ នាងមានទាំងអស់ ថ្វីត្បិតតែនាងមានកម្ពស់រាងទាបបន្តិចមែន តែវាមិនមែនជាបញ្ហាសម្រាប់ Miss Universe ឡើយ (បេក្ខភាពផ្សេងៗ ទៀត ពួកគាត់ក៏ខ្លាំងដូចគ្នា តែ ម៉ារ៉ាឌី គាត់លេចធ្លោជាងគេបន្តិច)។
ក្នុងនោះមានការនិយាយដែរថា អ្នកទាំងអស់គ្នាគួរតែមានមោទនភាពចំពោះបេក្ខភាពដែលគាត់មានកម្ពស់ទាប ប៉ុន្តែពួកគាត់មានសមត្ថភាព និងចំណេះដឹងខ្លាំងដែលយកទៅបង្ហាញលើឆាកអន្តរជាតិបានយ៉ាងល្អ វាជាមោទនភាពមួយនៅក្នុងការដែលគាត់អាចផ្សព្វផ្សាយអំពីប្រទេសរបស់យើងទៅកាន់ពិភពលោកតាមរយៈសមត្ថភាព ចំណេះដឹង និងភាសារបស់គាត់។

ឆ្លើយតបការទម្លាយខាងលើនេះ ងិន ម៉ារ៉ាឌី បានថ្លែងការអគុណចំពោះសរសើររបស់អ្នកគាំទ្រ។អ្នកនាង ម៉ារ៉ាឌី បានប្រាប់ឲ្យដឹងថា «អរគុណបងៗ ទាំងអស់ ដែលបានគាំទ្រ អរគុណទាំងអ្នកដែលស្រឡាញ់ និងស្អប់ មនុស្សខ្ញុំចិត្តទូលាយណាស់ ទោះបីបងប្អូនមិនចូលចិត្ត និងមិនគាំទ្រខ្ញុំ ក៏ខ្ញុំនៅតែជាខ្ញុំដដែល ខ្ញុំនៅតែគោរពស្រឡាញ់បងប្អូនដូចដើម ព្រោះនាងខ្ញុំជាមនុស្សដែលស្គាល់កម្រិត និងផ្លូវរបស់ខ្លួនឯងច្បាស់»៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?