Connect with us

ជីវិតកម្សាន្ដ

ចូលដល់វ័យ ៦១ឆ្នាំ តួ លី លានជា ប្រាប់ថា នៅតែរឹងមាំ ហើយមានជីវិតរស់ធម្មតាទេ

បានផុស

នៅ

សុខភាពរបស់តារាក្បាច់គុនចិន Jet Li ឬទស្សនិកចំណាំហៅលោកថា លី លានជា បានក្លាយជាក្តីព្រួយបារម្ភចាប់តាំងពីការថតរូបរបស់គាត់មើលទៅទន់ខ្សោយ នៅប្រាសាទមួយក្នុងទីបេ បានរីករាលដាលនៅឆ្នាំ ២០១៨។​​ តារាសម្ដែងរូបនេះបានញាំញីជាមួយនឹងពាក្យចចាមអារ៉ាមអំពីការស្លាប់ជាច្រើនឆ្នាំមកហើយ បើទោះបីជាលោកធ្លាប់ចេញមុខបកស្រាយ និងបង្ហាញខ្លួនឲ្យមហាជនបានដឹងថាលោកនៅរស់រានមានជីវិតក៏ដោយ។

ជាក់ស្ដែងមកដល់សព្វថ្ងៃនេះតារាសម្ដែងនិយមក្បាច់គុនចិនមានអាយុ ៦១ ឆ្នាំបានបង្កឲ្យមានការភ័យខ្លាចសាជាថ្មីចំពោះសុខភាពរបស់គាត់ នៅពេលដែលគាត់មើលទៅចាស់ជាងមុនឆ្ងាយ គួរឲ្យកត់សម្គាល់នៅក្នុងការផ្សាយពាណិជ្ជកម្មថ្មីមួយ។

វីដេអូ​មួយ​ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​អ៊ីនធឺណិត​ ​ស្ទើរ​តែ​ធ្វើ​ឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមាន​ការ​ព្រួយ​បារម្ភកាន់តែខ្លាំងឡើងៗស្របពេលដែលកាលពីសប្តាហ៍មុន អ្នកបង្កើតមាតិកាឈ្មោះ Jiaziai បានទៅ Xiao Hong Shu ដើម្បីចែករំលែកវីដេអូរបស់គាត់ជាមួយ Jet នៅ Lhasa ប្រទេសទីបេ។

នៅក្នុងឃ្លិបមួយ លោកកំពុងតែធ្វើដំណើរចុះពីលើជណ្តើរ ពេលដែល Jiaziai ប្រញាប់ប្រញាល់ទៅជួយគាត់ ដោយចាប់កាន់ដៃកុំឲ្យគាត់ដួលឬប៉ះទង្គិចនឹងអ្វីមួយ។ ភ្លាមៗនោះ តារា​ភាពយន្ត​រូប​នេះ​បាន​និយាយ​ថា “ប្រសិន​បើ​អ្នក​បន្ត​កាន់​ដៃ​ខ្ញុំ ហើយវីដេអូនេះ​ចេញ​មក ខ្ញុំ​នឹង​ត្រូវគេគិតថាកាន់តែជរាហើយ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពជំងឺរបស់តារាប្រុសវ័យ៦១ឆ្នាំហាក់ដូចជាមានភាពធូរស្រាល និងមានសុខភាពល្អនាពេលបច្ចុប្បន្ននេះ អ្វីៗគឺខុសគ្នាខ្លាំងកាលពីមួយទសវត្សរ៍មុន។ ក្នុងឆ្នាំ ២០១៣ តារាសម្តែងរូបនេះបានបង្ហើបថាគាត់មានបញ្ហាសុខភាពជាច្រើនរួមទាំងជំងឺលើសឈាម ជំងឺបេះដូង និងបញ្ហាឆ្អឹងខ្នងពីការងារភាពយន្តជាច្រើនឆ្នាំដែលទាមទាររាងកាយ និងរបួសតាមការកំណត់៕

អត្ថបទ៖​ សាង ស្រីល័ក្ខ

ចុចអាន៖លេចមុខ Fan Bingbing ទទួលទានអាហារពេលល្ងាចជាមួយគ្រួសារមហាសេដ្ឋី​ ម៉ាឡេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម