Connect with us

ជីវិតកម្សាន្ដ

លោក ហ៊ុយ យ៉ាឡេង សម្រេចផលិតភាពយន្តរឿង”កុំស្លាប់” ក្រោយជីវិតជួបវិបត្តិចង់សម្លាប់ខ្លួន ៣ ដង

បានផុស

នៅ

បន្ទាប់ពី​ជួប​រឿងរ៉ាវ​វិបត្តិ​ផ្លូវចិត្ត​រហូត​ប៉ង​សម្លាប់​ខ្លួន ៣ ដង មក​នោះ ផលិតករ​ល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេង បាន​ប្រកាស​ផលិត​ខ្សែភាពយន្ត​រឿង “កុំ​ស្លាប់​” ដើម្បី​ជា​សារ​ដាស់តឿន​អ្នក​ធ្លាប់​ជួប​បញ្ហា​វិបត្តិ​ផ្លូវចិត្ត​ដែល​ប៉ង​សម្លាប់​ខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុយ យ៉ាឡេង បញ្ជាក់​ថា ដំបូង​ឡើយ លោក​មាន​គម្រោង​សរសេរ​រឿង “​សម្លាប់​ខ្លួន​” ប៉ុន្តែ​ក្រោយ​មក ដោយ​បាន​ការ​ផ្តល់​យោបល់​ពី​មិត្តភ័ក្ដិ​ចង់​ឲ្យ​ប្តូរ​ពី​ការ​ផលិត​រឿង​នេះ​មក​សរសេរ​រឿង “​កុំ​ស្លាប់​” លោក​ក៏​បាន​យល់​ស្របតាម​គំនិត​នេះ​វិញ។

លោក ហ៊ុយ យ៉ាឡេង បាន​និយាយ​ថា «សម្លាប់​ខ្លួន ជា​ចំណងជើង​ភាពយន្ត​ដែល​ខ្ញុំ​សរសេរ បន្ទាប់ពី​មាន​វិបត្តិ​កូវីដ-១៩ វា​មាន​រឿងរ៉ាវ​ច្រើន​ណាស់​ដែល​បណ្ដាល​ចិត្ត​ឲ្យ​សរសេរ​រឿង​នេះ»។

ផលិតករ​ភាពយន្ត​រូប​នេះ បាន​បន្ត​ថា លោក​ប្រឡូក​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ ២០០០ តាំងពី​តួ ២ ដុល្លារ ឡើង​ជា​ជំនួយ​ការ​ដឹកនាំ ឡើងជា​អ្នកដឹកនាំ អត់​មាន​អ្នក​ស្គាល់ មក​ចៃដន្យ​គេ​ស្គាល់​ដោយសារ​រឿង “​វិកលចរិត” អ្នកដឹកនាំ​ដើរតួ​ខ្លួនឯង អត់​មាន​អ្នកមើល ខ្ចី​លុយ​គេ​មក​ថតកុន អត់​មាន​អ្នកមើល សល់​កង់​មួយ​ចង់​ជិះ​កង់​ចូល​ឡាន ចង់​សម្លាប់​ខ្លួន​លើក​ទី ១។ លើក​ទី ២ ពេល​មាន​វិបត្តិ​កូវីដ-១៩ ចង់​ថត​រឿង​វិបត្តិ​កូវីដ-១៩ ឲ្យ​គេ​ចងចាំ​វិបត្តិ​នោះ តែ​គ្មាន​អ្នកមើល ពេល​នោះ​ចង់​លោត​ចូល​ភ្លើង តែ​ចៃដន្យ​ភ្លើង​ធ្វើ​ឲ្យ​រលាក ក៏​មិន​បាន​លោត។ លើក​ទី ៣ ពេល​អស់​មែនទែន ប្រកាស​លក់​ផ្ទះ ដើម្បី​បន្ត​ដំណើរ ក៏​គ្មាន​អ្នក​ជួយ ក៏​សម្រេច​ចិត្ត​ចេញពី​ភ្នំពេញ​ទៅ​សៀមរាប ពេល​ចេញ​ជិះ​កាត់​ស្ពាន​ជ្រោយចង្វារ ក៏​គិត​ថា​កាច់ចង្កូត​ឡាន​ទម្លាក់​ស្ពាន​ជ្រោយចង្វារ តែ​ហាក់​ដូនតា​ទះ​កំផ្លៀង ឡាន​ពួក ម៉ាក​ឲ្យ​ខ្ចី​ជិះ ហេតុ​អ្វី​បាន​ត្រូវ​ទាញ​ឡាន​គេ​ឲ្យ​រង​គ្រោះ បំណុល​ធនាគារ​អ្នកណា​អ្នក​សង​ជំនួស​យើង។

លោក ហ៊ុយ យ៉ាឡេង បន្ត​ទៀត​ថា ថ្ងៃ​នោះ លោក​ជាន់​ហ្វ្រាំង​ជាប់ កុំ​អី​គ្មាន​អ្វី​អស្ចារ្យ​ក្រៅពី​ប្រជាជន​គេ​សើច​យំ​ទេ ហើយ​រឿងរ៉ាវ​សម្លាប់​ខ្លួន​ហាក់​មាន​ជើង​កប​ផ្លុំ​ត្រចៀក។​

លោក​ថា «មិត្តភ័ក្ដិ​ខ្ញុំ​លេប​ថ្នាំ​សម្លាប់​ខ្លួន​ម្តង​អត់​ស្លាប់ ហាក់​ដូច​មាន​អ្វី​មក​ទាញ ប៉ុន្តែ​លើក​ទី ២ គាត់​ស្លាប់​ទាល់តែ​បាន ហេតុនេះ​ហើយ​ខ្ញុំ​សម្រេច​សរសេរ​រឿង​ដែល​មាន​ចំណងជើង​ថា “សម្លាប់​ខ្លួន​”»។

ផលិតករ ហ៊ុយ យ៉ាឡេង បញ្ជាក់​បន្ថែម​ថា ប៉ុន្តែ​ក្រោយ​មក​ទៀត លោក​បាន​រក​ឃើញ​ចម្លើយ​មួយ​ពី​មិត្តភ័ក្ដិ​ដែល​គេ​បាន​ដឹង​ពី​សុខភាព​ជីវិត​លោក ហើយ​លោក​ក៏​ដឹង​ខ្លួនឯង​ដូចគ្នា មនុស្ស​ដែល​ឆ្លងកាត់​ការ​ចង់​សម្លាប់​ខ្លួនឯង ៣ ដង​ហើយ​មិន​ស្លាប់ គឺ​ក្លាយ​ជា​មនុស្ស​រឹងមាំ ហើយ​មិត្តភ័ក្ដិ​លោក​ដែល​បាន​ជួយ​ឲ្យ​ផលិត​រឿង​នេះ​ហើយ ក៏បាន​សុំ​ប្ដូរ​ចំណងជើង​រឿង​នេះ​ថា ”កុំ​ស្លាប់”៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម