ជីវិតកម្សាន្ដ
ចំពេលមានពាក្យចចាមអារ៉ាមប្រេះឆា ឪពុក Baifern បែរអបអរដំណឹងល្អកូនស្រីទៅវិញ
ឪពុករបស់ Baifern Pimchanok កាលពីពេលថ្មីៗនេះ លោកស្រាប់តែបង្ហោះ IG story ផ្ទាល់ខ្លួន ហើយថេកឲ្យកូនស្រីតែម្នាក់គត់ក្នុងន័យអបអរដល់តារាសម្ដែងស្រីរូបនេះទទួលបានអ្នកតាមដាន Instagram លើសពី១៣លាននាក់ ចំពេលមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងប្រេះឆារវាង Baifern និង Naphat ។

ទោះបីជាយ៉ាងណា រឿងរ៉ាវនៃទំនាក់ទំនងស្នេហាមួយគូនេះត្រឹមតែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ដ្បិតថាមិនមានភាគីណាចេញមកផ្តល់បទសម្ភាសន៍អំពីបញ្ហាមួយនេះឡើយ ខណៈដែលព្រឹត្តិការណ៍នេះក៏បានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតទូទាំងប្រទេសមិនចង់ឲ្យវាក្លាយជាការពិត។ ព្រោះកាលពីពេលថ្មីៗ អ្នកទាំងពីរទើបតែត្រឡប់ពីដំណើរកម្សាន្តដ៏ផ្អែមល្ហែមទៅប្រទេសស្វីសនោះទេ។
យ៉ាងណាមិញ ដោយសារតែដំណឹងបែកបាក់របស់កូនស្រីនិងមិត្តប្រុស ក្លាយជារឿងរសើបក្នុងប្រទេសថៃ ដូច្នេះមិនមែនជារឿងចម្លែកឡើយ ដែលមានមហាជនសម្រុកចុចតានដានរឿងរ៉ាវស្នេហារបស់គូស្នេហ៍មួយគូនេះ។ ជាលទ្ធផល ចំនួនអ្នកតាមដានរបស់តារាស្រីវ័យ៣១ឆ្នាំបានកើនឡើងលើស ១៣លាននាក់ យ៉ាងឆាប់រហ័ស។

ជាមួយនឹងជោគជ័យក្នុងអាជីពរបស់កូនស្រីកាន់តែឡើងស្រឺតៗ ទើបឪពុករបស់នាងបាន Screenshot មុននឹងបង្ហោះក្នុង IG story របស់គាត់ រួមជាមួយនឹងការសរសេរសារភ្ជាប់មកជាមួយ “សូមអបអរសាទរសម្រាប់អ្នកតាមដាន ១៣ លាននាក់។”
គួរបញ្ចាក់ដែរថា រឿងរ៉ាវដ៏រសើបរវាងគូស្នេហ៍ Baifern និង Naphat បែកគ្នាគឺជាពាក្យចចាមអារ៉ាមមួយកំពុងតែត្រូវបានទស្សនិកជនជាច្រើនតាមដានយ៉ាងដិតដល់ ខណៈម្នាក់ៗបានបន់ស្រន់សុំកុំឲ្យក្លាយជាការពិត។ ព្រោះ Nai-Baifern ជាគូស្នេហ៍ដែលស័ក្តិសមបំផុត ប៉ុន្តែពួកគេចង់លើកទឹកចិត្តអ្នកទាំងពីរក្នុងពេលតែមួយ។ អ្វីដែលអាចធ្វើបាន គឺគ្រាន់តែរង់ចាំពេលវេលាឲ្យគូស្នេហ៍នេះចេញមកបើកចំហឲ្យបានច្បាស់ដោយខ្លួនឯងថាតើនេះគឺជារឿងពិតឬគ្រាន់តែជាពត៌មានចចាមអារ៉ាម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្ដាយ Naphat គំរាមប្ដឹងអ្នកកាសែតផ្សាយបំភ្លើសថា គាត់ជាអ្នកបំបែកកូនប្រុសពី Baifern

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?