Connect with us

ជីវិតកម្សាន្ដ

​កម្រ​ឃើញ Jun Ji Hyun នាំគ្រួសារទៅទស្សនាការប្រកួត Euro 2024

បានផុស

នៅ

តារាសម្ដែងកូរ៉េខាងត្បូង Jun Ji Hyun និងជាតួឯកស្រីក្នុងរឿង “សង្សារខ្ញុំជាមនុស្សភពផ្កាយ” បានបង្ហាញខ្លួនក្នុងការប្រកួតបាល់ទាត់ Euro 2024 ជារូបភាពមួយកម្រឃើញ ខណៈដែលគេដឹងថាតារាស្រី K-drama​ រូបនេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញ តែជីវិតផ្ទាល់ខ្លួនកម្រមានអ្នកដឹងណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្ដែងស្រីវ័យ ៤២ ឆ្នាំ​ត្រូវបានគេប្រទះឃើញនៅក្នុងការបង្ហាញខ្លួនដ៏កម្រជាមួយក្រុមគ្រួសាររបស់នាង ដោយបានចូលរួមការប្រកួត Euro 2024 រវាងប្រទេសបារាំង និងហូឡង់​ក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ទី២២ មិថុនា។ ថ្វីដ្បិតតែនាងស្លៀកពាក់ធម្មតាក្នុងអាវខ្មៅ និងខោខ្លី ប៉ុន្តែនាងត្រូវបានអ្នកគាំទ្រមើលស្គាល់យ៉ាងរហ័សដោយសារតែរូបរាងក្នុងនាមជាតារាល្បីប្រចាំប្រទេសកូរ៉េខាងត្បូង។

លើសពីនេះ ​Jun Ji Hyun បានអមដំណើរដោយស្វាមីអ្នកជំនួញរបស់នាងឈ្មោះ Choi Joon Hyuk និងកូនប្រុសពីរនាក់​គឺ Won Woo អាយុ៨ ឆ្នាំ និង Pyeong Woo អាយុ ៦ ឆ្នាំដែលស្ថិតក្នុងអាវក្រុមហូឡង់។ រូបថតជាច្រើនសន្លឹករបស់គ្រួសារបានផ្ទុះឡើង ដោយមានអ្នកលេងអ៊ីនធឺណេតជាច្រើន បានបញ្ចេញមតិថា ពួកគេស្អាតខ្លាំង ជាពិសេសក្មេងប្រុសដែលមានរូបរាងបែបអាស៊ី។

អ្នក​ប្រើ​អ៊ីនធឺណិត​ម្នាក់​បាន​បញ្ចេញ​មតិ​ថា «ជាមួយ​ឪពុក​ម្ដាយ​ដែល​មាន​មុខ​មាត់​ល្អ​បែប​នេះ វា​មិន​ចម្លែក​ទេ​ដែល​កូន​របស់​ពួកគេ​សង្ហា»។ អ្នក​ខ្លះ​ថែម​ទាំង​បាន​កត់​សម្គាល់​ថា កូណប្រុសច្បងមាន​មុខ​មាត់​ស្រដៀង​នឹង Ji Hyun ខណៈ​ដែល​កូនពៅកាត់​តាម​ឪពុក។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល Ji Hyun បង្ហាញ​ពី​ការ​ស្រឡាញ់​កីឡា​បាល់​ទាត់។ កាលពីខែកក្កដាឆ្នាំមុន នាងត្រូវបានគេប្រទះឃើញសួរកីឡាករសញ្ជាតិន័រវេស និងតារាបាល់ទាត់ Manchester City Erling Haaland សម្រាប់ប័ណ្ណសម្គាល់ ដែលភាគច្រើនជាការកម្សាន្តរបស់ស្វាមីរបស់នាង៕

អត្ថបទ៖​ សាង ស្រីល័ក្ខ

ចុចអាន៖លេចមុខ Fan Bingbing ទទួលទានអាហារពេលល្ងាចជាមួយគ្រួសារមហាសេដ្ឋី​ ម៉ាឡេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម