Connect with us

ជីវិតកម្សាន្ដ

តារាកូរ៉េម្នាក់ត្រូវគេសង្ស័យថា ស្លាប់ព្រោះតែប្តីបង្ខំឲ្យថតឃ្លិបអាសអាភាសជាមួយជនអនាថា

បានផុស

នៅ

ករណីដ៏សោកសៅបំផុតរបស់ YouTuber ស្រីម្នាក់ និងជាតារាកូរ៉េខាងត្បូងអាយុ ៣២ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះរបស់នាងក្នុងទីក្រុង Incheon ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានរិះគន់សោកនាដកម្មនេះមុនពេលគាត់ស្លាប់ថា ប្តីរបស់នាងបង្កើតមាតិកាដើម្បីរកប្រាក់ ហើយបង្ខំ​ឲ្យថត​រឿង​អាសអាភាស​ដ៏​ចម្លែក​ជាមួយ​មនុស្ស​អនាថាដាក់លើវេបសាយ OnlyFans។

រាយការណ៍ពី News1 បានបញ្ចាក់ថា កាលពីថ្ងៃថ្ងៃទី ២៥ ខែមិថុនាថា ប៉ូលិសកូរ៉េបានបង្ហាញសាកសពរបស់ Lee Hae-eun ត្រូវបានគេរកឃើញនៅឯគេហដ្ឋានមួយនៅភាគខាងលិចនៃ Incheon ។ របាយការណ៍​ស៊ើបអង្កេត​របស់​មន្ត្រី​បាន​រក​ឃើញ​ថា វា​មិន​មែន​ជា​អំពើ​ឃាតកម្ម​នោះ​ទេ។

ទោះបីជាយ៉ាងណា ដំណឹង​នៃ​ការ​ស្លាប់​របស់​នាងបាន​ធ្វើ​ឲ្យមាន​ការ​តក់ស្លុត​។ ជាពិសេសនៅលើបណ្តាញសង្គមក្នុងប្រទេសកូរ៉េ ដែលអ្នកលេងអ៊ីនធឺណេតបានរកឃើញថ្ងៃកំណើត និងឈ្មោះប្តីរបស់ YouTuber តាមរយៈគេហទំព័រអនឡាញ។ ដូច្នេះ​ហើយ​អាច​បញ្ជាក់​បាន​ថា អ្នក​ស្លាប់​គឺ​ជា YouTuber ដែល​ធ្លាប់​ជា​អតីត​ស្រី​ស្អាត​មក​ពី​ក្រុមហ៊ុន​រថយន្ត​ល្បីៗ​មួយ​ចំនួន។

Lee Hae-eun ធ្លាប់ជាម៉ូដែលឡាន​ មុនពេលប្រែក្លាយខ្លួនគាត់ទៅជា YouTuber ក្រោមឈ្មោះ Han Sun-Wol និងផលិតមាតិកាផ្តាច់មុខ ដើម្បីប្រមូលថ្លៃសមាជិកភាពតាមរយៈវេទិកាជាច្រើន។ បច្ចុប្បន្នគណនី Instagram និង X ត្រូវបានបិទ។ ដូចគ្នាដែរ វីដេអូទាំងអស់នៅលើប៉ុស្តិ៍ YouTube ត្រូវបានដកចេញដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ មុនពេលវីដេអូឃ្លិបនៅលើឆានែលត្រូវបានលុប អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​បាន​សម្ដែង​ការ​រំលែក​ទុក្ខ​របស់​គាត់​នៅ​លើ​ប៉ុស្តិ៍ និង​បាន​និយាយ​អំពី​មូលហេតុ​នៃ​ការ​ស្លាប់។ រឿងនេះបានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ ដែលមានមនុស្សជាច្រើនជឿថា ស្ត្រី YouTubers ប្រហែលជាត្រូវបានបង្ខំឲ្យថតវីដេអូអាសអាភាសផ្សេងៗ ដូចជាការញ៉ាំអាហារឆ្កែ រួមភេទជាមួយជនអនាថា និងរួមភេទជាមួយមនុស្សជាច្រើន រហូត​មក​ដល់​ទី​បំផុត នាង​មិន​អាច​ទ្រាំទ្រ​នឹង​សម្ពាធ​បាន ហើយ​បញ្ចប់​ជីវិត​របស់​នាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​កម្រ​ឃើញ Jun Ji Hyun នាំគ្រួសារទៅទស្សនាការប្រកួត Euro 2024

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម