ជីវិតកម្សាន្ដ
រូបភាពដ៏កម្ររវាង Taylor Swift និង ព្រះអង្គម្ចាស់ William
រូបភាពដ៏កម្ររវាង ព្រះអង្គម្ចាស់ William ព្រះអង្គម្ចាស់នៃប្រទេសវែលនៃចក្រភពអង់គ្លេសបានអមដំណើរដោយព្រះរាជបុត្រានិងបុត្រី គឺព្រះអង្គម្ចាស់ George និងព្រះនាង Charlotte ទតការប្រគំតន្ត្រី The Eras Tour 2024 របស់ Taylor Swift នៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍។

បន្ទាប់ពីពួកទ្រង់ប្រគំតន្ត្រីចប់ ព្រះអង្គម្ចាស់ William បុត្រទាំងពីរអង្គក៏បានថតរូបមិត្តភាពជាមួយតារាចម្រៀងប៉ុបរូបនេះភ្លាមៗ ហើយនោះគឺជារូបភាពដែលបានធ្វើឲ្យមនុស្សជាច្រើនស្រលាញ់ចូលចិត្ត និងបញ្ចេញមតិលើការបង្ហោះយ៉ាងច្រើនលើសលុបលើបណ្ដាញអ៉ិនធើណេត។
លើសពីនេះទៀតក្នុងអំឡុងពេលប្រគំតន្ត្រី ឃ្លិបវីដេអូមួយដែលមានអ្នកទស្សនាជាង១៧ លានដង បានបង្ហាញពីសកម្មភាពរបស់ព្រះអង្គម្ចាស់ William រាំយ៉ាងសប្បាយរីករាយជាមួយនឹងបទចម្រៀង Shake It Off រួមនឹងមតិរបស់ប្រជាពលរដ្ឋនិយាយជាឯកច្ឆ័ន្ទ ថាទ្រង់កំពុងតែប្រើជីវិតបែបឯកជននិងសាមញ្ញបំផុតក្នុងនាមជាសែរាជវង្ស។
ជាមួយគ្នានោះដែរ ព្រះអង្គម្ចាស់បានថ្លែងអំណរគុណដល់ Taylor Swift សម្រាប់ការប្រគំតន្ត្រីដ៏អស្ចារ្យ នៅពេលដែលទ្រង់បានចែករំលែករូបថតអមជាមួយនឹងសារបង្ហាញនៅលើ Instagram ថា “សូមអរគុណ Taylor Swift សម្រាប់រាត្រីដ៏អស្ចារ្យ” ។
យ៉ាងណាមិញ យោងតាមរបាយការណ៍បានបញ្ចាក់ថា ការប្រគំតន្ត្រីដ៏អស្ចារ្យ Taylor Swift នឹងជំរុញសេដ្ឋកិច្ចទីក្រុងឡុងដ៍ចំនួន ៣០០ លានផោន ខណៈដែលទីក្រុងរៀបចំកម្មវិធី Eras Tour ច្រើនជាងទីក្រុងផ្សេងទៀតនៅលើពិភពលោកដែលមានមនុស្សជិត ៦៤០,០០០ នាក់ឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Taylor Swift ចេញមុខការពារ Lady Gaga ក្រោយគេចោទថា មានផ្ទៃពោះ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?