Connect with us

ជីវិតកម្សាន្ដ

ធនធានដ៏សំខាន់ និងជាមរតកមនុស្សរស់ព្រឹទ្ធាចារ្យ គង់ ណៃ បានទទួលមរណភាព ក្នុងវ័យ ៨០ ឆ្នាំ

បានផុស

នៅ

មហាជន និងអ្នកគាំទ្រ​ ព្រមទាំងសិល្បករ-សិល្បការិនី​ មានការភ្ញាក់ផ្អើល និង​​រន្ធត់ចិត្ត​បំផុត​ បន្ទាប់ពី​ទទួល​ដំណឹង​ដ៏សោកសៅថា ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ បានទទួលមរណភាពហើយ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៤​ នេះ ក្នុងវ័យ ៨០ ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការបង្ហោះនៅ​លើគណនី​របស់ អ្នកនាង នៅ សូនីតា បាន​បញ្ជាក់ថា មុននេះបន្តិច​បានទទួល​ដំណឹងពីក្រុមគ្រួសារ​ថា ព្រឹទ្ធាចារ្យ គង់ ណៃ ដែល​ជាធនធាន​ដ៏សំខាន់​ និង​ជាមរតកមនុស្សរស់​បាន​ទទួល​អនិច្ចកម្ម​ទៅហើយ​នៅឯស្រុកកំណើត ដោយ​រោគាពាធ​ក្នុងជន្មាយុ ៨០ ឆ្នាំ។

អ្នកនាង នៅ សូនីតា បានលើកឡើងទៀតថា «ចៅសូម​ឧទ្ទិស​ជូន​វិញ្ញាណក្ខន្ធ​លោកតា​ទៅបាន​ដល់​ឋានបរម​សុខ​តទៅ»។

ចំណែកនៅ​លើទំព័រ​ហ្វេសប៊ុក​របស់ ​លោក គង់ សម័យ ដែល​ជា​កូន​បង្កើត​របស់ ​លោកតា គង់ ណៃ បានបង្ហោះខ្លឹមសារខ្លីថា «សូមពុក​ទៅ​ឱ្យបានសុខ កូនសូមជួប​ពុកគ្រប់​ៗជាតិ លោកពុក គង់ ណៃ»។

ដំណឹង​មរណភាពរបស់​លោកព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ដែល​ជាសិល្បករ​ចាប៉ី​ដងវែង​ដ៏ឆ្នើម​ម្នាក់ និង​ជាមរតកមនុស្សរស់​ដ៏​មានតម្លៃ​របស់កម្ពុជានេះ បានធ្វើឱ្យមហាជន និងប្រជាពលរដ្ឋខ្មែរ​ជាច្រើន​សម្តែងការសោកស្តាយ​ជា​ពន់ពេក​ដោយក្នុងនោះ​ក៏មានការ​ចូលរួមរំលែក​ទុក្ខ​​ដ៏​ក្រៀមក្រំ និង​សោកសៅ​នេះ​ជាមួយក្រុមគ្រួសារ​ព្រឹទ្ធាចារ្យ ផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៧ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម