Connect with us

ជីវិតកម្សាន្ដ

​ធ្លាយពាក្យ​ចចាម​អារ៉ាម​ថា Jiyeon ក្រុម T-ara និងស្វាមីលែងលះ ក្រោយរៀបការ២ឆ្នាំ

បានផុស

នៅ

ធ្លាយពាក្យ​ចចាម​អារ៉ាមមួយបានក្លាយជានិន្នាការដ៏ធំ នៅក្នុងពិភពអនឡាញកូរ៉េ ទាក់ទងនឹងការលែងលះរបស់អតីតក្រុម T-ara គឺ Jiyeon និងស្វាមីអ្នកលេងបេស្បលដ៏ល្បីល្បាញ Hwang Jae-yun បន្ទាប់ពីអ្នកទាំងពីរបានរៀបការបានត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងរ៉ាវមួយនេះបានចាប់ផ្តើមដោយ Lee Kwang Gil អ្នកអត្ថាធិប្បាយកីឡាបេស្បល បាននិយាយនៅលើ KNN PowerFM ដោយនិយាយថា “តើអ្នកដឹងទេថា Hwang Jaek Yoon បានលែងលះ? ខ្ញុំ​ក៏​បាន​ឮ​ផង​ដែរ​ថា មូលហេតុ​ដែល​គូនេះមិន​ទាន់​មានរូបភាពបង្ហោះផ្អែមល្ហែមមួយ​រយៈ​ចុង​ក្រោយ​នេះ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ”។

ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងាររបស់ Jiyeon របស់ក្រុម T-ara បានបដិសេធព័ត៌មាននេះ ហើយបញ្ជាក់ថាវាមិនពិតទាល់តែសោះ។ នាង​នៅ​តែ​មាន​សុភមង្គល​ជាមួយ​ស្វាមី​រហូត​មក​ដល់​ពេល​នេះ។

ទន្ទឹមនោះទៀតដែរ កាលពេលថ្មីៗ​ អ្នក​រិះគន់​រូប​នេះ​បាន​ចេញ​មុខ​សុំទោស​ចំពោះ​រឿងរ៉ាវដែលខ្លួនបានបង្កថាគុស្នេហ៍តារាកូរ៉េបានលែងលះគ្នា។ ក្នុងនោះគាត់បានប្រាប់ Xports News ថា “ខ្ញុំបានលឺរឿងនេះពីកាសែតមួយ​ ហើយទទួលស្គាល់ថាវាជាកំហុសរបស់ខ្ញុំ ខ្ញុំ​និយាយ​បែប​នេះ​ដោយ​មិន​បាន​ពិនិត្យ​មើល​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​ជាមុន​ទេ។ ប៉ុន្តែខ្ញុំសូមអភ័យទោសដោយស្មោះចំពោះការបង្កគ្រោះថ្នាក់ដល់ពួកគេ វា​ជា​កំហុស​របស់ខ្ញុំ ធ្វើអ្វីមួយដោយមិនគិតពីវាជាមុន” ។

គួរបញ្ចាក់ដែរថា កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ អតីតសមាជិកក្រុម T-ara រូបនេះ បានប្រកាសនៅក្នុងសំបុត្រសរសេរដោយដៃតាមរយៈ SNS ផ្ទាល់ខ្លួនថា នាងនិងអ្នកលេងបេស្បល Hwang Jae-gyun បានសម្រេចចិត្តរៀបការ​បែប​ឯកជន​មួយ​នៅ​សណ្ឋាគារ Shilla៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​កម្រ​ឃើញ Jun Ji Hyun នាំគ្រួសារទៅទស្សនាការប្រកួត Euro 2024

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម