Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែងវ័យចំណាស់ តាចេក ធ្លាក់ខ្លួនដើរសំលៀងកាំបិតតាមផ្ទះគេ

បានផុស

នៅ

តារា​កំប្លែង​វ័យ​ចំណាស់ តា​ចេក ដោយសារ​តែ​បញ្ហា​ជីវភាព​គ្រួសារ ទើប​រុញច្រាន​ឲ្យ លោកតា ខំប្រឹង​ពុះពារ​រាល់​ឧបសគ្គ ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​ជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាចេក ធ្លាប់​ជា​តារា​កំប្លែង​ស្ងួត ដែល​ផ្តល់​ភាព​សើច​សប្បាយរីករាយ​ជួន​ទស្សនិកជន​នា​ពេល​កន្លងមក។ តួយ៉ាង​កន្លងមក មហាជន និង​អ្នកគាំទ្រ ធ្លាប់​បាន​ដឹង​ហើយ​ថា តារា​កំប្លែង​លោកតា ចេក ក្រៅ​តែ​អាជីព​សិល្បៈ គឺ​គាត់​ចាប់​មុខរបរ​លក់​បន្លែ​ផ្លែឈើ និង​ភេសជ្ជៈ នៅ​ម្តុំ​ផ្លូវ​ទៅ​គិរីរម្យ​ជាដើម។ ប៉ុន្តែ​យ៉ាងណាមិញ បន្ទាប់ពី​ស្ងប់ស្ងាត់​មួយ​រយៈ​ធំ ស្រាប់តែ​ថ្មីៗ នេះ មាន​ការ​ទម្លាយ​រឿង​ដ៏​ភ្ញាក់ផ្អើល ក្រោយ​ឃើញ​សភាព​តារា​កំប្លែង​រូប​នេះ ធ្លាក់​ខ្លួន​ដើរ​សំលៀងកាំបិត​តាម​ផ្ទះ។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​គេ​ឃើញ​មាន​ការ​ចែក​រំលែក​វីដេអូ​ខ្លី​មួយ​បង្ហាញ​ពី​សកម្មភាព​របស់​តារា​កំប្លែង​លោកតា ចេក កំពុង​អង្គុយ​សំលៀងកាំបិត​បង្កប់​ដោយ​ក្តី​ទុក្ខ​ព្រួយ​យ៉ាង​កម្សត់ ខណៈ​រូបភាព​នេះ បាន​ធ្វើ​ឲ្យ​មហាជន​មាន​ក្តី​អាណិតអាសូរ និង​ខ្លោចចិត្ត​ជា​ខ្លាំង។

តាមរយៈ​ខ្លឹមសារ​ដែល​បង្ហោះ​ភ្ជាប់​វីដេអូ​នោះ បាន​រៀបរាប់​ថា «សូម​ជួយ​ស៊ែរ​ឲ្យ​បាន​ដល់​ថ្នាក់ដឹកនាំ​ផង ដែល​ជា​ម្លប់​ដល់​កូនចៅ​,​ខ្ញុំ​បាន​ជួប​លោក​អ៊ំ កាលពី ៣ ឆ្នាំ​មុន លោក​អ៊ំ​លក់​ផ្លែឈើ​នៅ​ភ្នំ​គិរីរម្យ​!​ហ៊ឹម​…​ឥឡូវ​គាត់ ដើរ​សំលៀងកាំបិត​តាម​ផ្ទះ​គេ គួរតែ​បងៗ ខាង​សិល្បៈ​គិតគូរ​គាត់​ផង គាត់​ក៏​ជា​សិល្បៈ​ជើងចាស់​មួយ​រូប​ដែរ ទឹកមុខ​បង្ហាញ​ពី​ទុក្ខ សូម​ជួយ​គាត់​ផង គាត់​អាយុ​ច្រើន​ហើយ ពេល​វេលា​នៅ​មាន​តិច​ណាស់»។

ជា​ការ​កត់សម្គាល់ តារា​កំប្លែង​ជើងចាស់ លោកតា ចេក បច្ចុប្បន្ន ត្រូវ​បាន​ទស្សនិកជន​ដឹង​ហើយ​ថា នាយ​ជា​តារា​កំប្លែង​ជើងចាស់​មួយ​រូប​ដែល​មាន​ប្រវត្តិ​តស៊ូ និង​ជួប​ការ​លំបាក​ជាច្រើន សម្រាប់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​ ពោល​គឺ​ខុស​ប្លែក​ពី​តារា​រួម​ជំនាន់​ដទៃ​ទៀត​ដែល​មាន​ជីវភាព​ធូរធារ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម