ជីវិតកម្សាន្ដ
តារាខ្មែរល្បីៗ និងម្ចាស់ប្រេនផ្ទុះការគាំទ្រកូនខ្មែរនៅថៃ អេឡិច រ៉ាយុទ្ធ កំពុងជោគជ័យលើមុខជំនួញ
អតីតារាហ្វេសប៊ុកដែលចូលចិត្តនិយាយកំប្លុកកំប្លែង និងបច្ចុប្បន្នបានវិវឌ្ឍខ្លួនក្លាយជាថៅកែលក់សម្លៀកបំពាកដ៏ពេញនិយមនៅលើទឹកដីប្រទេសថៃ លោក អេឡិច រ៉ាយុទ្ធ ត្រូវបានតារាល្បីៗរបស់ខ្មែរ និងម្ចាស់ប្រេនព្រមទាំងបុគ្គលល្បីៗជាច្រើនទៀតផ្ទុះការគាំទ្រទៅលើការលក់សម្លៀកបំពាក់នារីទាន់សម័យនៅប្រទេសថៃ។

នេះគឺអាចចាត់ទុកថា ជាជោគជ័យរបស់កូនខ្មែរដែលបាននិងកំពុងរស់នៅលើទឹកដីថៃ ដែលអាចមានសមត្ថភាពទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្ររួមនឹងតារាខ្មែរល្បីៗ និងម្ចាស់ប្រេនអនឡាញផ្ទុះការគាំទ្រលើអាជីពសព្វថ្ងៃរបស់ខ្លួន ខណ:កន្លងមកលោកក៏ស្ងាត់មួយរយៈស្រាប់តែពេលនេះ រ៉ាយុទ្ធ បានលេចមុខលើការលក់សម្លៀកបំពាក់នារីទាន់សម័យនៅប្រទេសថៃទៅវិញ។
នៅក្នុងកិច្ចសម្ភាសន៍ អេឡិច រ៉ាយុទ្ធ បានបញ្ជាក់ថា រាល់ថ្ងៃនេះមានអតិថិជន និងតារាល្បីៗព្រមទាំងអ្នក ជំនួញអនឡាញល្បីៗនៅកម្ពុជាជាច្រើនតែងតែទំនាក់ទំនងទៅកាន់លោកដើម្បីទិញសម្លៀកបំពាក់ ហើយនេះក៏មិនមែនជារឿងចៃដន្យឡើយ ដែលលោកអាចទាក់ចិត្តអតិថិជនបានច្រើនរាប់សិបនាក់នៅក្នុងមួយថ្ងៃៗ នោះព្រោះតែតម្លៃ គុណភាព សេវាកម្មជាដើម។

លោកនិយាយទៀតថា អ្នកសិល្ប: និងអតិថជនដែលបានទិញសម្លៀកបំពាក់ពីលោកទៅស្លៀកចូលរួមកម្មវិធីផ្សេងៗតែងទទួលបានការសរសើរ និងសួរនាំថាកុម្ម៉ង់មកពីណាទៀតផង។ លោកថា សម្រាប់លោកផ្ទាល់តែងផ្តល់ទំនុកចិត្តខ្ពស់ទៅកាន់អ្នកគាំទ្ររាល់ផលិតផលរបស់លោកជានិច្ច។ ចំណែកឯ ស្រីណៃ ដែលជាអ្នកគាំទ្រសម្លៀកបំពាក់នៅហាង អេឡិច រ៉ាយុទ្ធ បានបញ្ជាក់ថា ចង់បានសម្លៀកបំពាក់ស្អាតៗ និងមានគុណភាព គឺមានតែនៅហាង អេឡិច រ៉ាយុទ្ធ ដែលកំពុងបោះជំហ៊ានខ្លាំងនៅប្រទេសថៃ និងទទួលបានការគាំទ្រនៅស្រុកខ្មែរ។

សូមជម្រាបដែរថា នេះអាចនិយាយបានថាជាមោទកភាពមួយសម្រាប់កូនខ្មែរដែលមានលទ្ធភាពអាចបើកអាជីវកម្មជារបស់ខ្លួនឯងនៅក្រៅប្រទេស ហើយនេះក៏ជារឿងមួយនឹកស្មានមិនដល់ព្រោះកន្លងមកធ្លាប់តែឮគេនិយាយថា ពលរដ្ឋខ្មែរតែងចំណាកស្រុកទៅធ្វើការនៅប្រទេសគេរួមមានថៃ ម៉ាឡេស៊ី កូរ៉េ និងជប៉ុនជាដើម។ គេចាំបានថា តារាហ្វេសប៊ុកអេឡិក រ៉ាយុទ្ធ គឺបុគ្គលមួយរូបដែលតែងតែបង្កភាពសប្បាយរីយរាយដល់អ្នកទស្សនាតាមរយៈទេពកោសល្យ និងការនិយាយស្ដីបែបកំប្លុកកំប្លែង និងការតុបតែងខ្លួនប្លែកបង្ហាញនៅបណ្ដាញសង្គម៕
អត្ថបទ៖ ចាន់រ៉ា






-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?