Connect with us

ជីវិតកម្សាន្ដ

ចុងខែមិថុនា កម្ពុជាបាត់បង់មរតកមនុស្សរស់​២រូបដ៏សោកសៅបំផុត

បានផុស

នៅ

គិតមកដល់ត្រឹមចុងខែមិថុនា ឆ្នាំ២០២៤នេះ កម្ពុជាត្រូវបាត់បង់មរតកមនុស្សរស់ចំនួន២រូបដ៏គួឲ្យសោកស្តាយជាទីបំផុត។ ជាការពិតសម្រាប់ការបាត់បង់ធន់ធានជើងចាស់ដ៏ឆ្នើមទាំង២រូបនេះ បានធ្វើឲ្យមហាជនមានការសោកស្តាយ និងក្តុកក្តួលខ្លាំងបំផុត។

Oplus_131072
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹទ្ធាចារ្យដែលជាមរតកមនុស្សរស់ទាំង២រូបដែលបានបន្សល់ទុកនូវស្នាដៃ និងការចង់ចាំសម្រាប់ប្រជាជនខ្មែរ និងយុវជនជំនាន់ក្រោយនោះគឺ ១.ព្រឹទ្ធាចារ្យបោរាណា​ចា​រ្យ ប៊ិ​ន វិ​ន មរតក​មនុស្ស​រស់ បាន​ទទួលមរណភាពកាលពី​ថ្ងៃ​សៅ​រ៍​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​២​និង​២៧​នាទី​ទៀប​ភ្លឺ ក្នុង​ជុន្មាយុ​៨៨​ឆ្នាំដោយ​ជរាពាធ​។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។

ព្រឹទ្ធាចារ្យបោរាណា​ចា​រ្យ ប៊ិ​ន វិ​ន ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ទទួលស្គាល់​ថា ជា​មរតក​មនុស្សរ​ស់ម្នាក់នៅ​ក្នុង​ចំណោម​ព្រឹទ្ធាចារ្យ​ចំនួន​៩​រូបកាលពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៣កន្លង​ទៅ​។ ព្រឹទ្ធាចារ្យ បោរាណា​ចា​រ្យ ប៊ិ​ន វិ​ន កើតនៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​១៩៣៦ នៅ​ភូមិ​ចាន់ ឃុំ​តាំងក្រសាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម។ ព្រឹទ្ធាចារ្យបោរាណា​ចា​រ្យ ប៊ិ​ន វិ​ន ត្រូវ​បាន​គេ​ដឹងថា ជា​អ្នក​ដែល​ចេះ​ដឹង​មាន​ជំនាញ​ច្បាស់លាស់ខាង​ភ្លេងអារក្ស យីកេ ល្ខោន អា​យ៉ៃ អាចារ្យ​កិច្ច​ពិធី​ចូល​ម្លប់ និង​ចេញ​ម្លប់ អាចារ្យ​ពេលា​ការ អាចារ្យ​មង្គលការ និង​ចៅ​មហា​ជាដើម។

Oplus_0

២.ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃបានទទួលមរណភាពនៅថ្ងៃសុក្រ ៧រោច ខែជេស្ន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១២និង៤៥នាទីរសៀលក្នុងជុន្មាយុ៨០ឆ្នាំដោយរោគាពាធនៅឯស្រុកកំណើត។ ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនាឆ្នាំ១៩៤៤ នៅភូមិដូងឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាដែលមានគោរមងារថា ជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីមានគោរមងារថ្នាក់ជាតិជាមរតកមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ។

តាមរយ:ដំណឹងមរណភាពរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ  ដែលជាសិល្បករចាប៉ីដងវែងដ៏ឆ្នើម និងជាមរតកមនុស្សរស់ដ៏មានតម្លៃរបស់កម្ពុជាបានធ្វើឲ្យមហាជនសិល្បករ-សិល្បការិនីនិងប្រជាពលរដ្ឋខ្មែរសម្តែងការសោកស្តាយជាពន់ពេក។

សូមបញ្ជាក់ថា ដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅចំពោះវិរសិល្ប:២រូបនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រទូទាំងប្រទេសបានសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព។ ម្យ៉ាងនេះក៏ជាកាបាត់បង់ធនធានមនុស្សដ៏មានតម្លៃរបស់កម្ពុជា៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ វិនាទី មុន

រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យប្រតិបត្តិករមេត្រីបរិស្ថាន បន្តបេសកកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគ និងទេសចរមកកម្ពុជា

ជីវិតកម្សាន្ដ៣ នាទី មុន

ឧកញ៉ា ខេមរៈ សិរីមន្ត ចេញទៅច្រៀងនៅអាមេរិក យកប្រពន្ធធ្វើជាអក្សរការពារបេះដូង

ព័ត៌មានជាតិ៦ នាទី មុន

ប្រតិភូ​ប្រទេស​ចិន​និង​អាស៊ាន​ ទស្សនា​ស្តង់​ពន្លា​ជាតិ​កម្ពុជា​ ក្នុងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន

ព័ត៌មានជាតិ១៤ នាទី មុន

ARDB និង ADBC​ នឹងចុះហត្ថលេខាសហការគ្នាលើការផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

សន្តិសុខសង្គម២១ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

សន្តិសុខសង្គម៦ ម៉ោង មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

Sokha Hotels

ព័ត៌មានពេញនិយម