Connect with us

ជីវិតកម្សាន្ដ

លោក ដួង សុខគា អំពាវនាវរួមគ្នាផ្សព្វផ្សាយពីសីលធម៌ សុជីវធម៌ ដើម្បីសេចក្ដីសុខក្នុងសង្គម

បានផុស

នៅ

តារា​ប្រុស​ពហុ​ជំនាញ​លោក ដួង សុខគា ទោះ​បច្ចុប្បន្ន​មមាញឹក​ក្នុង​ការងារ​សិល្បៈ​ផ្នែក​ភ្លេង​បុរាណ​យ៉ាង​ណា​ក្តី តែ​ជា​ការ​កត់សម្គាល់ លោក​មិន​ភ្លេច​បំផុស​មហាជន​ខ្មែរ ពាក់ព័ន្ធ​នឹង​រឿង​សង្គម​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់ តាមរយៈ​ផ្នត់​គំនិត​របស់​លោក ដួង សុខគា កន្លងមក លោក​តែង​ចេញ​សារ​ដាស់​តឿន​ល្អៗ ដែល​ជា​គំនិត​វិជ្ជមាន​សម្រាប់​សង្គម ពិសេស​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​បាន​យល់ដឹង​ពី​តម្លៃ​វប្បធម៌ អរិយធម៌ សិល្បៈ និង​អក្សរសាស្ត្រ​ជាតិ​ជាដើម…។

តួយ៉ាង​ថ្មីៗ នេះ លោក ដួង សុខគា បាន​ចេញ​មក​អំពាវនាវ ដោយ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​គាំទ្រ រួមគ្នា​ផ្សព្វផ្សាយ​ពី​សីលធម៌ សុជីវធម៌ ដើម្បី​សេចក្ដី​សុខ​រួម​ក្នុង​សង្គម។ ជាមួយគ្នា​នោះ លោក សុខគា បាន​លើក​ឡើង​ដែរ​ថា សុជីវធម៌ សីលធម៌ មាន​នៅ​ទីណា ទីនោះ​មាន​ក្តី​ស្រលាញ់ សាមគ្គី​ភាព ក្តី​មេត្តា និង​ភាព​ស្រស់​បំព្រង។

លោក​ក៏បាន​បញ្ជាក់​បន្ថែម​ថា «យើង​មិន​គាំទ្រ​ដាច់ខាត វីដេអូ​ទាំងឡាយ​ណា​ដែល​បំផ្លាញ​នូវ សីលធម៌​សង្គម ព្រោះ​វា​ជា​មេរោគ​បំផ្លាញ​សេចក្តី​សុខ​របស់​យើង​ទាំងអស់គ្នា»។ ទន្ទឹម​គ្នា​នេះ មាន​ការ​បញ្ចេញមតិ​ថា «យើង​រួមគ្នា​ផ្សព្វផ្សាយ​ពី​សីលធម៌ សុជីវធម៌ ដើម្បី​ឲ្យ​សង្គម​យើង​មាន​មនុស្ស​មាន​សុជីវធម៌​ច្រើន​បន្តិច»។

យ៉ាងណា​ក៏​មាន​ការ​បង្ហាញ​ការ​គាំទ្រ និង​ក្តី​បារម្ភ​ផង​ដែរ ចំពោះ​យុវជន​ជំនាន់​ក្រោយ ដោយ​ទស្សនៈ​ថា «ល្អ​ណាស់​បង ព្រោះ​មនុស្ស​ក្នុង​សង្គម​យើង​ឥឡូវ សីលធម៌ និង​សុជីវធម៌ ធ្លាក់​ចុះ​ខ្លាំង​ណាស់។ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​មើល​ឃើញ​ដូច​ខ្ញុំ ខ្ញុំ​បារម្ភ​ពី​ក្មេងៗ ជំនាន់​ក្រោយ​ដែល​ទទួល​បាន​ឥទ្ធិពល​មិនល្អ។ នេះ​គ្រាន់តែ​ជា​មតិ និង​ការ​យល់​ឃើញ​របស់ខ្ញុំ​ប៉ុណ្ណោះ»។

កត់សម្គាល់​ដែរ​ថា តារា​ពហុ​ជំនាញ​អាច​លេង​បាន​គ្រប់​ទម្រង់​ទាំង​សម័យ និង​បុរាណ លោក ដួង សុខគា ជារឿយៗ លោក​តែង​បង្ហាញ​ពី​ឆន្ទៈ​បំផុស​ស្មារតី​ដល់​យុវជន​ដែល​ជា​កូន​ខ្មែរ​គ្រប់រូប ត្រូវ​នាំគ្នា​ចូលរួម​ថែរក្សា​តម្លៃ​វប្បធម៌ អរិយធម៌ និង​ភាសា​ជាតិ អក្សរ​ជាតិ ដែល​ជា​កេរដំណែល​មរតក​ដូនតា​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម