Connect with us

ជីវិតកម្សាន្ដ

ចេញមិនទាន់បាន៣ថ្ងៃផង អ្នក​រចនា​ម៉ូដចិន​ ចោទប្រកាន់ Lisa ថា​ ចម្លងអាវផ្កាយក្នុង MV “Rockstar”

បានផុស

នៅ

គេហទំព័រ South China Morning Post រាយការណ៍អំពីបញ្ហាចម្រូងចម្រាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈពេលដែល​អ្នក​រចនា​ជនជាតិ​ចិន​ម្នាក់​បាន​អះអាង​ថា Lisa សមាជិកក្រុម Blackpink ​ចម្លង​ឈុតផ្កាយ​របស់​នាង។ អំណះអំណាងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើ Weibo រហូតគេមើលច្រើនជាង ១៣០លានដង។

Yang Yue សិល្បករតុបតែងមុខ និងជាអ្នកច្នៃម៉ូដមកពីទីក្រុងប៉េកាំង បានធ្វើការចោទប្រកាន់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Xiaohongshu ដ៏ល្បីល្បាញពីប្រទេសចិន ដោយអះអាងថា អាវ​ស្បែក​ម៉ូដ​ផ្កាយ​ដែល Lisa ពាក់​ក្នុង​វីដេអូ​ចម្រៀង ROCKSTAR គឺ​ជា​ការ​ចម្លង​នៃ​ការ​រចនា​របស់​នាង “ពួកគេ​មិនត្រឹមតែ​ចម្លង​​ទេ ការ​កាត់​ដេរ​ក៏​គួរ​ឲ្យ​ខ្លាច​ដែរ សូម​បញ្ឃប់ ហើយចេះ​ខ្មាស​ខ្លួន​ឯង​ផង”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវីដេអូចម្រៀង MV Teaser សម្រាប់បទចម្រៀងថ្មីរបស់នាង Rockstar ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៧ ខែមិថុនា Lisa ពាក់អាវស្បែក រចនារាងដូចផ្កាយ ដែលមើលទៅស្រដៀងទៅនឹងការបង្កើតរបស់ Yang ធ្លាប់រចនាក្នុងឆ្នាំ ២០២០។

ការរចនាបានបញ្ចប់ ខណៈពេលដែល Yang កំពុងសិក្សានៅក្នុងកម្មវិធីអនុបណ្ឌិតនៅសាកលវិទ្យាល័យសិល្បៈទីក្រុងឡុងដ៍ ត្រូវបានបំផុសគំនិតដោយរាជវង្សថាង ដែលជាក្រុមតន្រ្តីលោហៈធ្ងន់ដំបូងគេរបស់ប្រទេសចិន​មកពីទីក្រុងប៉េកាំង​ ហើយដើម្បី​បញ្ជាក់​ថា​ការ​រចនា​​មួយនេះ នាងក៏​បាន​បង្ហោះ​រូប​ថត​នៃ​ដំណើរ​ការ​រចនារាប់តាំងពីលំដាប់ដំបូងមកម៉្លេះ។

ការរចនាតាមបែបផ្កាយរបស់នាងគឺពណ៌ក្រហមជាមួយនឹងលំនាំគូរដោយដៃ អមដោយស្បែកពណ៌បៃតង ស្បែកខ្មៅ និងកំណែពណ៌ខៀវលាយឡំគ្នា។ នៅក្នុងការរចនារបស់ Yang ផ្នែកខាងលើត្រូវបានភ្ជាប់ទៅនឹងសំពត់។

ទោះជាយ៉ាងណាក៏ដោយ វីដេអូ​ពេញ​នៃបទចម្រៀងបាន​បង្ហាញ​ថា ​តារា​ចម្រៀង K-pop ស្លៀក​ខោ​មិន​មែន​សំពត់​ទេ។ ប៉ុន្តែ Yang បាន​និយាយ​ថា ​ម៉ូដ​សំពត់​របស់​នាង ​ត្រូវ​បាន​គេ​ចម្លង​ឬ​ខ្ចី​តាម​រយៈ​បណ្តាញ​ដ៏​ត្រឹមត្រូវ​ដោយ​មនុស្ស​ជា​ច្រើនផងដែរ​។ សិល្បករ​ដែល​ខ្ចី​សំពត់​តាម​បណ្តាញ​ផ្លូវ​ការ​រួម​មាន Ning Yizhuo ឬ Ningning ជា​តារា​ចម្រៀង​ចិន ​មក​ពី​ក្រុម Aespa របស់​កូរ៉េ​ខាង​ត្បូង។

Yang បាន​និយាយ​ថា នាង​បាន​ព្យាយាម​ទាក់​ទង​ទៅ​អ្នក​រចនា​ម៉ូដ Lisa ប៉ុន្តែ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ទេ។​ កាលពីថ្ងៃទី ២៧ ខែមិថុនា ទើបនាងទទួលបាននៅអ៊ីមែលសុំទោសពីក្រុម PR ដែលនិយាយថា Lisa ស្លៀកសំលៀកបំពាក់ធម្មតាព្រោះរាងផ្កាយគឺជាចំណូលចិត្តរបស់នាង ។ ក្រោយមកនាងបានចែករំលែកសេចក្តីថ្លែងការណ៍នៅលើបណ្ដាញសង្គមចិន ប៉ុន្តែគេបានចង្អុលបង្ហាញថា អ្នកឆ្លើយតបគឺជាក្រុមអ្នកគាំទ្ររបស់ Lisa ហើយមិនមែនមកពីក្រុមហ៊ុន Lloud នោះទេ។

ទន្ទឹមនោះដែរ អ្នកគាំទ្រមួយចំនួនបានចោទប្រកាន់អ្នករចនាដើមថា បានកំណត់គោលដៅជាពិសេសចំពោះ Lisa ថានាងស្លៀកពាក់ស្រដៀងម៉ូដដែលខ្លួនបានចេញកន្លងមកក៏ព្រោះតែដើម្បីតែភាពល្បីល្បាញ។ ប៉ុន្តែក៏មានអ្នកផ្សេងទៀតសម្តែងការមិនពេញចិត្តចំពោះក្រុមហ៊ុនថ្មីរបស់ Lisa ដោយជឿថា វាទាបជាងក្រុមហ៊ុនមុនរបស់នាងទៅវិញ។

គួរបញ្ចាក់ដែរថា Rockstar គឺជាការចេញផ្សាយលើកដំបូងរបស់ Lisa នៅក្រោមផលិតកម្ម Lloud និង RCA Records ចាប់តាំងពីការចាកចេញរបស់នាងពីផលិតកម្មយក្យ YG និង Interscope Records កាលពីឆ្នាំមុន និងការចេញចម្រៀងទោលលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖MV ថ្មី “Rockstar” របស់ Lisa ខំប្រម៉ូតប្រទេសថៃ បែរជាប់មម្រាម​លើ Facebook ភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៥២ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម