Connect with us

ជីវិតកម្សាន្ដ

ស្ថិតក្នុង​វ័យ ៦៥ ឆ្នាំ ម្ដាយ​ Liu Yifei ត្រូវគេសរសើរសម្រស់ស្អាតខ្លាំង

បានផុស

នៅ

ក្នុងវ័យ ៦៥ឆ្នាំ Liu Xiaoli ម្តាយរបស់តារាសម្ដែងចិន Liu Yifei បានទាក់ទាញអ្នកគាំទ្រជាមួយនឹងសម្រស់ និងរូបរាងមិនចាញ់អាយុរបស់គាត់ឡើយ ខណៈពេលដែលកំពុងផឹកកាហ្វេជាមួយមិត្តម្នាក់ នៅហាងកាហ្វេខាងក្រៅក្នុងប្រទេសអ៊ីតាលី។

រាយការណ៍ដោយ 163 និងថតដោយ paparazzi ​បានបង្ហាញឲ្យឃើញម្ដាយរបស់ Liu Yifei តុបតែងខ្លួនបែបស្រាល ក្នុងឈុតអាវយឺតពណ៌ខៀវ និងកន្សែងសូត្រធម្មតាតែប៉ុណ្ណោះ។ ប៉ុន្តែគាត់បែរជាទាក់ទាញសម្រស់លេចធ្លោខ្លាំង ទោះបីជាស្ថិតក្នុងអាយុជ្រេហើយក្ដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកប្រើប្រាស់ Weibo ជាច្រើនបានសម្តែងការកោតសរសើរចំពោះវត្តមានដ៏យូរអង្វែងរបស់គាត់។ ក្នុងនោះផងដែរ អ្នកបម្រើលើយន្តហោះម្នាក់ដែលធ្លាប់ជួបគាត់នៅលើយន្តហោះបានចែករំលែកថា “នាងមានអាកប្បកិរិយាទន់ភ្លន់ និងស្ទីលបែបប្រពៃណី ហើយមើលទៅក្មេងជាងអាយុច្រើន” ។

ដោយឡែក សារព័ត៌មាន Sohu រាយការណ៍ថា Liu Xiaoli អតីតអ្នករាំជាតិដ៏ល្បីមួយរូប មិនបានចូលប្រឡូកក្នុងវិស័យកម្សាន្តនោះទេ ផ្ទុយទៅវិញគាត់បានលះបង់ការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនដើម្បីគាំទ្រអាជីពសម្តែងរបស់កូនស្រី​ និងរក្សាជីវិតឯកជនដ៏កម្រ។

ទន្ទឹមនោះដែរ Liu Yifei ក៏ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍មួយដោយថ្លែងអំណរគុណដល់ម្ដាយថា “អរគុណអ្នកម៉ាក់ ដែលបានមើលថែខ្ញុំអស់រយៈពេល ១៨ ឆ្នាំ និងសម្រាប់បទពិសោធន៍ និងមេរៀនដ៏មានតម្លៃទាំងអស់។ “ខ្ញុំសង្ឃឹមថាយើងនៅតែជាដៃគូដ៏ល្អបំផុត”។

ទោះយ៉ាងណាក៏ដោយ នេះក៏មិនមែនជារឿងចម្លែកនោះទេ នៅពេលដែលមហាជនលើកពីសម្រស់ម្ដាយ Liu Yifei ​មកជជែកជាសធារណៈនោះ។ កន្លងមកគ្រួសារត្រកូល Liu ​ធ្លាប់ត្រូវពិភពអ៉ិនធើណេតបានធ្វើការចែករំលែក និងបញ្ជូនបន្តរូបភាពគ្រួសាររួមទាំងជីដូន មីង និងម្តាយរបស់នាង ហើយអ្វីដែលអាចបញ្ជាក់បានយ៉ាងច្បាស់នោះគឺភាពស្រស់ស្អាតមួយគ្រួសារ ដែលត្រូវបានបន្សល់ពីជំនាន់មួយទៅជំនាន់មួយ ពិសេស DNA នៃសម្រស់តែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សម្ដែងក្នុងភាពយន្ត “Tale of Rose” តារាចិន Liu Yifei បានតម្លៃខ្លួន ៣.៤ លានដុល្លារលើសគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

របប​សឹក​មីយ៉ាន់ម៉ា ចាប់​ថៅកែ​១០​នាក់​ដាក់​គុក ព្រោះ​ដំឡើង​ប្រាក់​ខែ​ឲ្យ​បុគ្គលិក

បច្ចេកវិទ្យា១០ នាទី មុន

ក្រសួងការងារ ដំណើរការ App ២ ផ្តោតលើកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់គ្រួសារក្រីក្រ

ព័ត៌មានជាតិ១៧ នាទី មុន

ប្រធានគណៈកម្មការផ្សារអូរឬស្សី នឹងចាត់វិធានការលើភ្នាក់ងារភាស៊ីរូបណាទារលុយផ្ញើកង់ម៉ូតូលើសសៀវភៅបន្ទុក

សេដ្ឋកិច្ច១៩ នាទី មុន

កម្ពុជាជំរុញចរចារបើកទីផ្សារ នាំចេញទុរេនទៅប្រទេសចិននៅឆ្នាំនេះ

ព័ត៌មានជាតិ២៩ នាទី មុន

​ខេត្ត​​បាត់ដំបងរៀបចំធ្វើសួនច្បារថ្មី​ រក្សាទុកខ្លោង​ទ្វារ​ចាស់​កណ្ដាលទ្រូងផ្លូវ ដោយសារ​ជឿមានបារមី​

សន្តិសុខសង្គម១៩ ម៉ោង មុន

រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង​បើក​ខ្វះ​ការ​ប្រុងប្រយ័ត្ន ​បុក​អ្នកលក់​ទឹកបាក់​ជើង

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រុមហ៊ុន ចំនួន២ កើតទុក្ខមិនសុខចិត្ត រឿងដេញថ្លៃសង់ផ្លូវបេតុង ក្នុងឃុំថ្មពេជ្រ ក្នុងខេត្តត្បូងឃ្មុំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ព្យុះភ្លៀងវាយប្រហារខេត្តភាគខាងកើតប្រទេសចិន បង្ខំឲ្យជម្លៀសមនុស្សជាង ១៩ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកដំណើរព្រលឹងចុងសក់! យន្តហោះមួយគ្រឿងទៀតហើយ ញ័ររលាក់ របួសមនុស្ស ៣០នាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រុមហ៊ុនកាណាដាមួយ ចង់វិនិយោគនៅកម្ពុជា លើវិស័យឧស្ម័ន និងប្រេង មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ

Sokha Hotels

ព័ត៌មានពេញនិយម