Connect with us

ជីវិតកម្សាន្ដ

លោក សុះ ម៉ាច រម្លឹកនឹកអនុស្សាវរីយ៍ធ្លាប់អញ្ជើញបវរកញ្ញាចក្រវាល ៥ ប្រទេស មកទស្សនកិច្ចនៅកម្ពុជា

បានផុស

នៅ

តារា​ចម្រៀង​ និង​ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ២ អណត្តិ លោក សុះ ម៉ាច បាន​រម្លឹក​អនុស្សាវរីយ៍​មុន​ចប់​អាណត្តិ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​គឺ លោក​ធ្លាប់​អញ្ជើញ​បវរកញ្ញា​ចក្រវាល ៥ ប្រទេស​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុះ ម៉ាច បាន​រៀបរាប់​ភ្ជាប់​រូបភាព​ថា នឹក​អនុស្សាវរីយ៍​មុន​ចប់​អាណត្តិ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ។ លោក​ជាមួយ​ក្រុមប្រឹក្សាភិបាល​រួម​ទាំង​សមាជិក​បាន​សហការ​ជា​មួយ​បងប្អូន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ក្រៅ​ពី​ផ្តល់​ឱកាស​ឲ្យ​អ្នក​សិល្បៈ​បាន​ចេញ​ទៅ​សម្ដែង​ឯ​ក្រៅ​ប្រទេស​លោក​ក៏​បាន​អញ្ជើញ​បវរកញ្ញា​ចក្រវាល ៥ប្រទេស មក​ទស្សនកិច្ច​ស្រុក​យើង ​ព្រមទាំង​រៀបចំ​​ការ​ប្រគុំ​តន្ត្រី​សប្បុរសធម៌​ជួយ​ដល់​មន្ទីរពេទ្យ ២ផងដែរ។

លោកបញ្ជាក់ថា «ទោះ​បី​​សមាគម​សិល្បៈ​ជំនាន់​ខ្ញុំពុំ​មាន​ការ​ឧបត្ថម្ភ​ធំធេង​គគ្រឹក​គគ្រេង​ដូច​អាណត្តិ​ក្រោយៗ ក៏ខ្ញុំ​ និងក្រុម​ប្រឹក្សាភិបាល​ក៏ដូច​ជា​សមាជិក​​ទាំងអស់​ពុះពារ​ដឹកនាំ​សមាគម​ជួន​កាល​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន និងថវិការ​ដែល​បាន​ពី​ការ​ជួយ​ឧបត្ថម្ភ​គ្រប់​ទិសទី​ គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​តិច​ច្រើន​ទៅ​តាម​សទ្ធា​សន្តាន​ចិត្ត​របស់​ពួកគាត់​ជួយ​ដល់​អ្នក​សិល្បៈ​ចាស់ថ្មីពេលមានទុក្ខលំបាក​ឈឺថ្កាត់​គ្រប់ពេលវេលាមិនឲ្យអ្នក​សិល្បៈ​ណាឯកោឡើយ»។

លោក សុះ ម៉ាចបាននិយាយបន្ថែមថា លោកសូម​ចងចាំ ដឹងគុណ និង​សូមអរគុណ​ក្រុមប្រឹក្សាភិបាល​ទាំង ១១រូប រួមទាំង​សមាជិក និងក្រុមហ៊ុន​សប្បាយ​ៗ​ជា​ពិសេស​អាណាចក្រ​តារា​ដែល​បាន​សហការ​បង្កើត​កម្មវិធី​កម្រាល​ព្រំ​ក្រហម​ផ្តល់​ពាន​រង្វាន់​ដល់​អ្នក​សិល្បៈ​កវីនិពន្ធ​ព្រម​ទាំង​ផ្តល់​នូវ​ថវិកា​ជួយ​សមាគម​ទៀតផង។

តារា​ចម្រៀង​ជើងចាស់ដ៏មាន​ប្រជាប្រិយភាព និងល្បីល្បាញលោក សុះ ម៉ាច បាន​និយាយទៀតដែរថា លោកក៏​សូមអរគុណ​ផងដែរ​ចំពោះ​សប្បុរស​ជន​ទាំងឡាយ​ដែល​បានជួយ​ជ្រោមជ្រែង​លោក​ដឹកនាំសមាគមទាំង ២ អាណត្តិ​បាន​ចប់ចុង ចប់​ដើម៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម