Connect with us

ជីវិតកម្សាន្ដ

កុយ អេនណា ប្ដេជ្ញាលើកស្ទួយគុនល្បុក្កតោទៅកាន់ឆាកអន្តរជាតិ ឲ្យរីកសុះសាយដល់សកលលោក

បានផុស

នៅ

បវរកញ្ញា​រូប​ស្រស់​ចូល​ចិត្ត​ការ​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​សាច់​ខ្ចី កញ្ញា កុយ អេនណា បាន​ប្រកាស​ប្ដេជ្ញា​ចិត្ត​ថា នាង​នឹង​ខំ​ប្រឹងប្រែង​ដើម្បី​ចូលរួម​ប្រឹងប្រែង​លើក​ស្ទួយ​គុន​ល្បុក្កតោ​ទៅកាន់​ឆាក​អន្តរជាតិ ឲ្យ​រីក​សុះសាយ​ដល់​សកលលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់ កញ្ញា កុយ អេនណា កន្លងមក​គេ​តែង​សង្កេត​ឃើញ​នាង​បង្ហាញខ្លួន​ក្នុង​ការ​ហាត់​​ក្បាច់គុន​បុរាណ​ខ្មែរ​ល្បុក្កតោ​យ៉ាង​ស្វាហាប់ ដើម្បី​ផ្សព្វផ្សាយ​ដល់​កូន​ខ្មែរ ក៏ដូចជា​ទៅកាន់​ឆាក​អន្តរជាតិ។ កញ្ញា កុយ អេនណា បាន​បញ្ជាក់​ថា មូលហេតុ​ដែល​នាង​ហាត់​ដោយសារ«​គុន​ល្បុក្កតោ​» ជា​ក្បាច់គុន​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា។

បវរកញ្ញា​លំដាប់​រង​ទី ១ ក្នុង​កម្មវិធី Miss Grand Cambodia 2023 កញ្ញា កុយ អេនណា បាន​និយាយ​ទៀត​ថា ២ ឆ្នាំ​ហើយ​ដែល​គុន​ល្បុក្កតោ​កម្ពុជា ត្រូវ​បាន​ចុះបញ្ជី​បេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​អរូបីយ នៃ​មនុស្ស​ជាតិ​របស់​អង្គការ UNESCO ខណៈ​ដែល​ចាស់​ព្រឹទ្ធាចារ្យ ឬ លោកគ្រូ​តា​ផ្នែក​គុន​ដ៏​អស្ចារ្យ​នេះ កាន់តែ​មាន​វ័យ​ចំណាស់​ទៅៗ ។

ស្រី​ស្អាត កុយ អេនណា និយាយ​បន្ត​ទៀត​ថា «តើ​យើង​ជា​កូន​ខ្មែរ​បាន​ធ្វើ​អ្វី​ហើយ​ឬ​នៅ ដើម្បី​គាំទ្រ​លើក​ស្ទួយ និង​ក្លាយ​ជា​អ្នក​បន្តវេន​ពី​បុព្វបុរស​ដូច​តា​ខ្មែរ​ជំនាន់​មុន​? នាង​ខ្ញុំ ប្ដេជ្ញា​ចិត្ត​នឹង​ខំ​ប្រឹងប្រែង​លើក​ស្ទួយ​គុន​ល្បុក្កតោ​ទៅ​កាន់​ឆាក​អន្តរជាតិ​ឲ្យ​រីក​សុះសាយ​ដល់​សកលលោក»។

គួរ​កត់​សម្គាល់​ថា បន្ទាប់ពី​សាង​កេរ្តិ៍ឈ្មោះ​ល្បី​លើ​វិស័យ​បវរកញ្ញា ស្រី​ស្អាត កុយ អេនណា គឺ​មាន​ឱកាស​ច្រើន ដោយ​លេច​វត្តមាន​នៅ​តាម​បណ្ដា​កម្មវិធី​តូច-ធំ នានា បន្ត​បន្ទាប់ ខណៈ​រូប​សម្រស់​របស់​នាង​នៅតែ​ស្រស់ស្អាត​សម្រាប់​អ្នកគាំទ្រ។ ម្យ៉ាងទៀត អ្វី​ដែល​កាន់តែ​ចាប់​អារម្មណ៍ បវរកញ្ញា​រូប​នេះ ជារឿយៗ តែងតែ​ផ្លាស់ប្ដូរ​ស្តាយ៍​តុបតែង​ខ្លួន​សិច​ស៊ី ១៨០ ដឺក្រេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣១ វិនាទី មុន

កុយ អេនណា ប្ដេជ្ញាលើកស្ទួយគុនល្បុក្កតោទៅកាន់ឆាកអន្តរជាតិ ឲ្យរីកសុះសាយដល់សកលលោក

សេចក្ដីជូនដំណឹង៣ នាទី មុន

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ី ឆ្នាំ២០២៤ ចំនួន ៣ លើផ្នែកបណ្តុះបណ្តាលធនធានមនុស្ស ការលើកស្ទួយសង្គម និងភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន

សុខភាព១៣ នាទី មុន

បុរស ​តៃវ៉ាន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់​ពី​ញ៉ាំ​ផ្លែ​ប៉ោមប៉ុន្មានផ្លែ​

សេចក្ដីជូនដំណឹង១៣ នាទី មុន

សេចក្តីជូនដំណឹង ស្តីពី ការដេញថ្លៃការផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យឆមាសទី ២ ជូនមន្ទីរពេទ្យព្រះអង្គឌួងឆ្នាំ ២០២៤

ជីវិតកម្សាន្ដ១៦ នាទី មុន

លោក សុះ ម៉ាច រម្លឹកនឹកអនុស្សាវរីយ៍ធ្លាប់អញ្ជើញបវរកញ្ញាចក្រវាល ៥ ប្រទេស មកទស្សនកិច្ចនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម