ជីវិតកម្សាន្ដ
ជា វណ្ណារិទ្ធ រំភើបជំនួសពលរដ្ឋខេត្តកណ្ដាល ខណៈ លោក គួច ចំរើន មកកាន់តំណែងជាអភិបាលខេត្ត
ពិធីករសម្បូរវោហារស័ព្ទមិនចេះរឹងស្ងួត លោក ជា វណ្ណារិទ្ធ បានបង្ហាញក្តីរំភើបជាមួយប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្តាល ខណៈដែលលោក គួច ចំរើន ត្រូវបានប្រកាសផ្ទេរមកកាន់តំណែងជាអភិបាលខេត្តកណ្ដាល។

ជាការពិត លោក គួច ចំរើន ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខណៈប្រជាពលរដ្ឋបានរំពឹងថា អភិបាលខេត្តថ្មី រូបនេះ នឹងផ្តល់ភាពសុខសាន្តដល់ពួកគាត់តាមរយៈការបង្ក្រាបបទល្មើសផ្សេងៗ ផងដែរ។
ដោយឡែកសម្រាប់ពិធីករ លោក ជា វណ្ណារិទ្ធ បានលើកឡើងពីចំណាប់អារម្មណ៍បែបនេះថា «អ្នកខេត្តកណ្តាល មានអារម្មណ៍បែបណា នៅពេលដែលបានឃើញវត្តមានរបស់ ឯកឧត្ដម? សម្រាប់ខ្ញុំ រីករាយជំនួស ព្រោះការដឹកនាំរបស់ ឯកឧត្ដម ប្រកបដោយគុណតម្លៃ និងភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ»។

ចំណែកនៅលើទំព័រហ្វេសប៊ុករបស់ លោក គួច ចំរើន បានមានប្រសាសន៍ថា «អ្នកកណ្តាល សុំផ្ញើខ្លួន និងការងារជោគជ័យផង។ ក្នុងរយៈពេល ១០ ឆ្នាំ ខ្ញុំបានប្ដូរការងារ ៦ កន្លែង ខណ្ឌមានជ័យ-ខណ្ឌដូនពេញ-អគ្គរដ្ឋបាល-ខេត្តកំពង់ចាម-ខេត្តព្រះសីហនុ-ខេត្តកណ្តាល»។
លោកបន្ថែមទៀតថា «ការងារច្រើនកន្លែង ថ្មីរហូត ហត់បន្តិចមែន តែបទពិសោធច្រើន មិត្តភ័ក្ដិក៏ច្រើន ទំនាក់ទំនងក៏ច្រើន ស្គាល់សង្គម និងមនុស្ស ក៏ច្រើន។ រីករាយចំពោះការងារទាំងអស់ដែលបានបន្សល់ស្នាមញញឹម និងក្តីនឹករលឹក»៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?