Connect with us

ជីវិតកម្សាន្ដ

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​​ថា​ បទចម្រៀង ROCKSTAR របស់ Lisa​ ​ល្បី​ត្រឹម​ប្រទេស​ថៃ​ប៉ុណ្ណោះ

បានផុស

នៅ

នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង OSEN បានរាយការណ៍អំពីតារាស្រី Lisa សមាជិកក្រុម Blackpink ដែលបានចេញបទចម្រៀង Rockstar ជាស្នាដៃទោលដំបូងរបស់នាង ក្រោមការដឹកនាំរបស់ LLOUD កាលពីថ្ងៃទី២៨ ខែមិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មានបានរៀបរាប់លម្អិតយ៉ាងម៉ត់ចត់ និងរិះគន់គុណភាព នៃវីដេអូចម្រៀង និងការច្រៀង ហើយ​បាន​សរសើរ​ថា ​វា​មាន​គុណភាព​ខ្ពស់ និង​បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​ពិសេស​របស់ Lisa។ ប៉ុន្តែបទចម្រៀង Rockstar ត្រូវបានចាត់ទុកថាជាការសម្តែងដ៏ខកចិត្តមួយសម្រាប់អ្នកគាំំទ្រ។

ទន្ទឹមនោះដែរ សារព័ត៌មានដដែលបានគូសបញ្ចាក់ទៀតថា Rockstar បានធ្វើឲ្យមានការខកចិត្តយ៉ាងខ្លាំង នេះគឺដោយសារតែបទចម្រៀងនេះបានបង្ហាញខ្លួននៅលេខរៀង៨ នៅលើតារាង Spotify Daily Top Songs Global កាលពីថ្ងៃទី ២៨ ខែមិថុនា ហើយបានកើនឡើងដល់លេខ១ នៅលើតារាងប្រទេសថៃ។ ផ្ទុយទៅវិញ វាជាប់ចំណាត់ថ្នាក់លេខ ២៩ នៅកូរ៉េខាងត្បូង លេខ ១៤ នៅហ្វីលីពីន និងហុងកុង លេខ ១០ នៅតៃវ៉ាន់ លេខ ៩ នៅម៉ាឡេស៊ី និងសិង្ហបុរី និងលេខ ៧៩ នៅឥណ្ឌូនេស៊ី។

ទោះបីជាយ៉ាងណា ងាកទៅកាន់​អ្នក​គាំទ្រ Lisa ឯណោះវិញបានចូលមកបញ្ចេញមតិហាក់មិនយល់ស្របនឹងការរិះគន់​ពី​ភាព​សមរម្យ​នៃ​ការ​រាយការណ៍​ព័ត៌មាន។ ក្នុងនោះម្នាក់ៗបាននិយាយថា ពួកគេពិតជាចង់ឃើញមុខអ្នកដែលចំអកឲ្យម្ចាស់បទ Rockstar ណាស់។ ជាពិសេសព័ត៌មានមួយនេះ មិនបានធ្វើឲ្យនាងមានចិត្តរង្គោះរង្គើឡើយ។ ស្របពេលជាមួយគ្នានោះដែរ អ្នកផ្សេងទៀតបានបញ្ចេញមតិថា កូរ៉េ​ជា​ប្រទេស​ដែល​ស្អប់​មនុស្ស​ខ្លាំង​បំផុត ជាពិសេសបរទេសតែម្ដង។

គួរបញ្ចាក់ដែរថា MV ថ្មីក្រោមចំណងជើងថា ROCKSTAR បានចេញផ្សាយកាលពីថ្ងៃទី ២៨​ ខែមិថុនា ​ឆ្នាំ២០២៤​ខណៈដែលទីតាំងថតគឺជាអាគារផ្សារទំនេីបដែលគេបោះបង់ចោលដ៏ធំនៅប្រទេសថៃ New World Department Store ហើយគ្រប់គ្នាល្បីថាអាគារខ្មោចលងប្រចាំប្រទេស។ ជាពិសេស វាក៏ជាការចេញផ្សាយលើកដំបូងរបស់ Lisa នៅក្រោមផលិតកម្ម Lloud និង RCA Records ចាប់តាំងពីការចាកចេញរបស់នាងពីផលិតកម្មយក្យ YG និង Interscope Records កាលពីឆ្នាំមុន និងការចេញចម្រៀងទោលលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ចេញមិនទាន់បាន៣ថ្ងៃផង អ្នក​រចនា​ម៉ូដចិន​ ចោទប្រកាន់ Lisa ថា​ ចម្លងអាវផ្កាយក្នុង MV “Rockstar”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទី មុន

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​​ថា​ បទចម្រៀង ROCKSTAR របស់ Lisa​ ​ល្បី​ត្រឹម​ប្រទេស​ថៃ​ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ថៃ​ ដាក់​គោលដៅ​ពាណិជ្ជកម្ម​​​ជាមួយ​ម៉ាឡេស៊ី ​ឱ្យ​​បាន​ ៣០ ប៊ីលាន​ដុល្លារ​នៅឆ្នាំ​ក្រោយ​

ព័ត៌មានជាតិ២១ នាទី មុន

សិស្សថ្នាក់ទី៧ សាលារៀនជំនាន់ថ្មី យកចិត្តទុកដាក់ គម្រោងក្លិបក្រៅម៉ោងសិក្សា ICT

សេដ្ឋកិច្ច២៧ នាទី មុន

កសិករមួយរូបលក់ស្ពៃក្រញាញ់តាមហ្វេសប៊ុកបានជាង ១ តោន ក្រោយបង្ហោះតម្លៃធ្លាក់ចុះដល់ ៣០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

ជប៉ុន ​បង្ហោះ​ផ្កាយរណប​អង្កេតការណ៍​បាន​សម្រេច ក្រោយ​បរាជ័យ​២​លើក

Sokha Hotels

ព័ត៌មានពេញនិយម