ជីវិតកម្សាន្ដ
មិត្តជិតស្និទ្ធ Baifern ទម្លាយស្ថានភាពផ្លូវចិត្ត ក្រោយផ្ទុះពាក្យចចាមអារ៉ាមបែកគ្នាផ្អើលប្រទេស
បន្ទាប់ពីមានពាក្យចចាមអារ៉ាមស្នេហាប្រេះឆាជាមួយមិត្តប្រុស Naphat ជីវិតគូរបស់អ្នកទាំងពីរកំពុងក្លាយជារឿងរ៉ាវដែលមានអ្នកតាមដានយ៉ាងច្រើនក្នុងប្រទេសថៃ។ ជាពិសេសស្ថានភាពផ្លូវចិត្តរបស់ Baifern ត្រូវបានមិត្តជិតស្និទ្ធបើកទម្លាយឲ្យអ្នកគាំទ្របានដឹង។

នៅក្នុងព្រឹត្តិការណ៍មួយអ្នកសារព័ត៌មានបានជួបជាមួយ Mind Lapatsalal ដែលជាមិត្តជិតស្និទ្ធរបស់ Baifern ទើបប្រើឱកាសនេះសាកសួរពីស្ថានភាពរបស់តារាសម្ដែងស្រីថៃថា តើមានស្ថានភាពផ្លូវចិត្តយ៉ាងណាទៅហើយ ក្រោយជួបពាក្យចចាមអារ៉ាមរឿងស្នេហាបែកបាក់។ ជាពិសេស ចាប់តាំងពីថ្ងៃដែលនាងឆ្លើយសំណួរអ្នកសារព័ត៌មានក្រោយព្រឹត្តិការណ៍មក គ្រប់គ្នានៅតែមិនឃើញនាងធ្វើសកម្មភាពអ្វីទៀតឡើយ។
មិត្តជិតស្និទ្ធរបស់ Baifern បានឆ្លើយគ្មានទាក់ថា “Baifern កម្រយករឿងតានតឹងមកប្រាប់មិត្តភ័ក្តិណាស់។ ប៉ុន្តែតាមដែលបាននិយាយមក ស្ថានភាពផ្លូវចិត្តរបស់នាងបច្ចុប្បន្នគឺល្អ ហើយខ្ញុំជឿថាមិត្តខ្ញុំជាមនុស្សឆ្លាត មានចិត្តរឹងប៉ឹង។នៅពេលនេះ ខ្ញុំអាចត្រឹមផ្តល់ការលើកទឹកចិត្តដល់នាងក្នុងនាមជាមិត្តតែប៉ុណ្ណោះ។ ចំណែកឯពាក្យចចាមអារ៉ាមនេះ មិនថាខ្ញុំឬអ្នករាល់គ្នាសុទ្ធតែដឹងហើយនៅពេលនេះ។ ព័ត៌មានលម្អិតទាំងអស់នៃរបៀបដែលវាកើតឡើងនឹងត្រូវរង់ចាំរហូតដល់ពួកគេទាំងពីរបានត្រៀមខ្លួនបកស្រាយលម្អិត ហើយជាការប្រសើរបំផុតដែលមហាជនទាំងអស់ស្តាប់ចេញពីមាត់របស់ពួកគេផ្ទាល់”។
ទោះបីជាយ៉ាងណាក៏ដោយ កន្លងមកខាង Naphat ធ្លាប់ចេញមុខបកស្រាយថា នាពេលនេះលោកសុំពេលវេលាដោះស្រាយគ្រួសារ និងមិត្តស្រី ដោយរូបគេបានស្នើលសសុំឲ្យមហាជនទុកពេលឲ្យគេតែប៉ុណ្ណោះ។ បន្ទាប់មកតារាសម្ដែងប្រុសរូបនេះនឹងចេញមុខបកស្រាយម្តងទៀតអំពីការពិតថាតើអ្នកទាំងពីរពិតជាកបែកគ្នាពិតមែន។
គួរបញ្ចាក់ដែរថា រឿងរ៉ាវដ៏រសើបរវាងគូស្នេហ៍ Baifern និង Naphat បែកគ្នា គឺជាពាក្យចចាមអារ៉ាមមួយកំពុងតែត្រូវបានទស្សនិកជនជាច្រើនតាមដានយ៉ាងដិតដល់បំផុត។ ជាពិសេសអ្នកទាំងពីរគឺជាគូស្នេហ៍ដែលស័ក្តិសមបំផុត ហើយនៅតែរង់ចាំពេលវេលាឲ្យគូស្នេហ៍នេះចេញមកបើកចំហឲ្យបានច្បាស់ដោយខ្លួនឯងថា ពិតឬមិនតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រព័ន្ធផ្សព្វផ្សាយកូរ៉េថា បទចម្រៀង ROCKSTAR របស់ Lisa ល្បីត្រឹមប្រទេសថៃប៉ុណ្ណោះ

-
សន្តិសុខសង្គម២ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់