ជីវិតកម្សាន្ដ
ឌីជេ កាកា ដាស់តឿន ពេលជីវិតបរាជ័យ កុំមើលងាយខ្លួនឯង
ឌីជេ កាកា ជាតារាកំប្លែង និងជាតារាសម្តែងមួយរូបដែលមានប្រជាប្រិយភាពល្បីគួរសមពោលគឺ អាចចាត់ទុកថាជាតា រាសម្ដែងបែបកំប្លែងជួរមុខរបស់កម្ពុជាស្ថិតនៅលំដាប់ ឬក្នុងចង្កោមតារាកំប្លែងល្បីៗដូចជានាយ គ្រឿន និងតារារួមជំនាន់ផ្សេងៗជាដើម។

ជាមួយគ្នាដែលអាជីពសិល្បៈកំពុងមានហាងឆេងគ្រាន់បើនេះដែរ ឌីជេ កាកា នាពេលថ្មីៗនេះក៏បានទម្លាយសារដាស់តឿនយ៉ាងមានន័យទៅកាន់អ្នកគាំទ្រ។ ក្នុងនោះ ឌីជេ កាកា បានដាស់តឿនថា បើជីវិបយើងរាជ័យកុំមើលងាយខ្លួនឯង ពោលគឺត្រូវតែរឹងមាំបន្តដំណើរទៅមុខទៀត។
តារាកំប្លែងសម្តែង ឌីជេ កាកា បាននិយាយទៀតថា ពេលជីវិតយើងបរាជ័យសូមកុំមើលងាយខ្លួនឯង អ្នកដទៃមើលងាយយើងវាជារឿងឃោឃៅណាស់ទៅហើយ អ្នកមិនចាំបាច់ជាន់ខ្លួនឯងថែមទៀតទេ ពេលដែលយើងបរាជ័យគឺ ខ្លួនឯង និងមនុស្សក្បែរខ្លួនយើងជាមិត្តល្អបំផុតសំរាប់យើង។

លោកនិយាយទៀតថា គេបោះបង់យើងបាន តែយើងកុំបោះបង់ខ្លួនឯង បន្តដំណើរទៅមុខទៀត ទោះបីជាដើរបានតែមួយកូនជំហានក៏ដោយ ក៏ប្រសើរជាងនៅស្ងៀមដេកចាំស្លាប់ដែរ។ ក្នុងនោះដែរក៏មានមតិគាំទ្រថា អ្វីដែលគេចង់និយាយគឺ ដាស់តឿនមនុស្សមួយចំនួនពេលមានលុយចាយវាយខ្ជាស់ខ្ជាយមិនមែនឲ្យជឿមិនជឿទេ។

សូមបញ្ជាក់ថា ឌីជេ កាកា បានបំពេរអារម្មណ៍មិត្តៗយុវវ័យជាច្រើននៅក្នុងក្លឹបកម្សាន្ត និងជាពិសេសនោះទស្សនិកជនរមែងតែងបានឃើញលោកតាមរយៈវីដេអូសំណើចខ្លីៗដែលសម្តែងជាមួយតារាល្បីជាច្រើនរូបដូចជា,នាយ ពែកមី ,នាយ គ្រឿន ,លោក ងួន សុបិន និងមានតារាជាច្រើនទៀត៕
អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?