Connect with us

ជីវិតកម្សាន្ដ

ផលិតករខ្មែរ ៖ «វប្បធម៌របស់ខ្ញុំ គឺខ្ញុំមានតួនាទីជាអ្នកចូលរួមចងក្រង និងរៀបចំ អ្នកថា copy គឺជារឿងអ្នក»

បានផុស

នៅ

ឆ្លើយតប​ចំពោះ​ការ​ចោទប្រកាន់​ដដែល​ជា​ដដែល​ពី​សំណាក់​ភាគី​ថៃ ពាក់ព័ន្ធ​រឿង​”ប្រវត្តិ​ស្នេហ៍​នាង​នាថ​” ដែល​លើក​ឡើង​ថា ផលិតករ​ខ្មែរ លួច​ចម្លង​ស្នាដៃ​របស់​ខ្លួន​នោះ លោក លៀក លីដា អ្នក​ដឹកនាំ​សម្តែង និង​ជា​ផលិតករ​ភាពយន្ត បាន​ចាត់​ទុក​ថា​ជា​ការ​បំភ្លៃ​ការ​ពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិតករ​ភាពយន្ត​ខ្មែរ​រូបនេះ កន្លងមក បាន​អះអាង​ថា នៅ​ក្នុង​សាច់រឿង​រឿង​”​ប្រវត្តិ​ស្នេហ៍​នាង​នាថ​” គឺ​បាន​បញ្ចូល​ផង​ដែរ​នូវ​វប្បធម៌​អរិយធម៌​ខ្មែរ។ លោក លៀក លីដា បញ្ជាក់​ថា «វប្បធម៌​របស់ខ្ញុំ គឺ​ខ្ញុំ​មាន​តួនាទី​ជា​អ្នក​ចូលរួម​ចងក្រង និង​រៀបចំ​។ អ្នក​ដែល​ថា​ខ្ញុំ copy គឺជា​រឿង​របស់​អ្នក តែ​ខ្ញុំ​ចង​ក្រង​នូវ​អ្វី​ដែល​ប្រទេស​របស់​ខ្ញុំ​មាន​គឺជា​រឿង​របស់ខ្ញុំ»។

ផលិតករ​ភាពយន្ត​ល្បីឈ្មោះ​របស់​ខ្មែរ លោក លៀក លីដា និយាយ​ទៀត​ថា «រឿង​ប្រវត្តិ​ស្នេហ៍​នាង​នាថ​វគ្គ​យុវជន​ក្រោយ​សម័យ​អង្គរ​គឺជា​រឿង​ស្នេហា​កំប្លែង​ដែល​យើង​បាន​ដាក់​បញ្ចូល​នូវ​រសជាតិ​ប្លែក​ជាមួយ​នឹង​វប្បធម៌​របស់​ដូនតា​ខ្មែរ​របស់​យើង​។ រឿង​”​នាង​នាថ​” មួយ​នេះ អត់​មាន​ខ្មោច​ទេ​ណា កុំ​ចោទ​ខ្ញុំ​ថា copy»។

បន្ថែម​ពី​នេះ លោក លៀក លីដា បញ្ជាក់​ដែរ​ថា «យើង​បាន​អភិវឌ្ឍន៍ និង​លើក​តម្កើង​វប្បធម៌ តាមរយៈ​ការ​ច្នៃ​ប្រឌិត​ថ្មី ដោយ​រក្សា​នូវ​អត្តសញ្ញាណ​វប្បធម៌​ដូនតា​ដូចជា​ក្បាច់គុន​បុរាណ​ខ្មែរ ការ​ត្បាញ​សូត្រ និង​ខ្លឹមសារ នៃ​ការ​អប់រំ នៃ​សន្តិភាព»។

កាលពី​ថ្មីៗ នេះ លោក លៀក លីដា ក៏បាន​ប្រតិកម្ម​ទៅ​សារព័ត៌មាន​របស់​ថៃ​មួយ​ដែល​ចោទ​ថា រឿង​”ប្រវត្តិ​ស្នេហ៍​នាង​នាថ” លួច​ចម្លង​របស់​ខ្លួន​។

លោក លីដា ភ្លាមៗ នោះ បាន​ឆ្លើយតប​ដែរ​ថា «រឿង​ខ្ញុំ​បាន​បញ្ចូល​ទៅ​ដោយ​វប្បធម៌​អរិយធម៌ និង​សារ​អប់រំ​ដ៏​ល្អ​ផូរផង់​របស់​ប្រទេស​កម្ពុជា ម្ដេច​បាន​ថា​ដូច​រឿង​ខ្មោច​អា​ឡាក់​អា​ឡែ​ត​របស់​អ្នកឯង ទាំង​អ្នកឯង​មិន​ទាន់​បាន​មើល​រឿង​ខ្ញុំ​ផង អរគុណ​សម្រាប់​ការ​តាមដាន​ការងារ​របស់ខ្ញុំ»។

លោក លៀក លីដា ក៏​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា រឿង​”ប្រវត្តិ​ស្នេហ៍​នាង​នាថ” ត្រូវ​បាន​ចងក្រង និង​ប្រមូល​នូវ​អ្វី​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​ឲ្យ​នៅ​ក្នុង​សាច់​រឿង​នេះ​ទាំងមូល​បង្កប់​នូវ​សិល្បៈ​វប្បធម៌​របស់​ខ្មែរ ជាពិសេស​ខ្លឹមសារ នៃ​ការ​អប់រំ និង​តម្លៃ នៃ​សន្តិភាព៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៣១ ខែធ្នូ ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុម​ស៊ើប​​អង្កេត​ចម្រុះ ពង្រីក​ការ​ចាប់ខ្លួន​មន្ត្រី​យោធា​​ជាប់​ពាក់​ព័ន្ធ​​អនុវត្ត​ច្បាប់​អាជ្ញាសឹក​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ គ្រោង​នឹងដាក់ឱ្យ​ដំណើរការ បញ្ជរ​សេវាសាធារណៈ​ចល័ត​១០០គ្រឿង សម្រាប់ប្រើប្រាស់ជំហានទី១ ដើមឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សភា​​តៃ​វ៉ាន់​វាយ​ប្រតប់​គ្នា​​ក្នុងកិច្ច​ប្រជុំ​​​​នៅ​ថ្ងៃ​សុក្រ​

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា-ជប៉ុន​ នឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ»

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

Sokha Hotels

ព័ត៌មានពេញនិយម