ជីវិតកម្សាន្ដ
នី មុន្នីនាថ សំពះអង្វរកូនខ្មែរ រួមគ្នាលើកស្ទួយទម្រង់ដើមល្ខោនទាំង ៣ ឲ្យមានទីផ្សារ និងការគាំទ្រជានិរន្តរ៍
ដោយសង្កេតឃើញថា សព្វថ្ងៃនេះ ទម្រង់សិល្បៈល្ខោនចំនួន ៣ ហាក់មិនសូវមានការយកចិត្តទុក ដាក់ចូលរួមគាំទ្រពីសំណាក់មហាជន និងយុវជនខ្មែរ ឲ្យបានច្រើនផុសផុលនោះ តារាសម្តែងទឹកភ្នែក កញ្ញា នី មុន្នីនាថ បានចេញមកអំពាវនាវដល់កូនខ្មែរគ្រប់រូប រួមគ្នាលើកស្ទួយទម្រង់ល្ខោនទាំង ៣ ឲ្យមានទីផ្សារ និងការគាំទ្រជានិរន្តរ៍។
ទម្រង់សិល្បៈល្ខោនទាំង ៣ ដែលត្រូវបាន កញ្ញា នី មុន្នីនាថ លើកមកនិយាយដោយក្តីព្រួយបារម្ភចាំបាច់ត្រូវមានការចូលរួមគាំទ្រព្រោះខ្លាចបាត់បង់រួមមាន ៖ ១.ល្ខោនបាសាក់ , ២.ល្ខោននិយាយ និង ៣.ល្ខោនយីកេ។
តារាទឹកភ្នែក នី មុន្នីនាថ បានបង្ហោះខ្លឹមសារភ្ជាប់ការលើកឡើងសំពះអង្វរថា «នាងខ្ញុំ នី មុន្នីនាថ សូមលើកដៃអង្វរសំណូមពរដល់បងប្អូនទាំងអស់គ្នា សូមបង្ហាញគន្លឹះមួយចំនួនដែលអាចជួយល្ខោនទាំង ៣ ឲ្យការគាំទ្រជានិរន្តរ៍ និងមានទីផ្សារឡើងវិញផង»។
កញ្ញា នី មុន្នីនាថ បានបញ្ជាក់ទៀតថា «នៅពេលដែលប្រទេសយើងកំពុងតែរីកចម្រើន បូករួមទាំងបច្ចេកវិទ្យាកាន់តែទំនើបដែលបង្កើតឡើងជារៀងរាល់ថ្ងៃ ក៏ដូចជាការបូកបញ្ចូលសិល្បៈជាច្រើនទម្រង់ដែលមានការគាំទ្រពីបងប្អូនយើងដែលមានភាពល្បីល្បាញសិល្បៈគឺជាដែលជាទម្រង់ដើមរបស់យើងក៏បានជួបនូវភាពខ្វះខាតទាំងការគាំទ្រ និងយុវសិស្ស ដែលបន្តទម្រង់ដើមរបស់យើងទៀតមាន,ល្ខោនយីកេ ,ល្ខោនបាសាក់ និងល្ខោននិយាយ»។
នី មុន្នីនាថ បន្តថា «សិល្បៈទម្រង់ណាក៏ដោយ ចង់ឈានទៅរកភាពល្បីល្បាញ គឺត្រូវមានការគាំទ្រពីបងប្អូននៅក្នុងប្រទេសដែលដើរតួយ៉ាងសំខាន់ជាងគេបង្អស់ បូករួមនឹងការខិតខំថែរក្សារបស់លោកគ្រូ អ្នកគ្រូ និងបងប្អូនខាងសិល្បៈដែលមានគំនិតច្នៃប្រឌិតថ្មី តែពេលនេះល្ខោនទាំង ៣ ដែលជាទម្រង់ដើមរបស់យើង កំពុងតែមានភាពថយចុះការគាំទ្រពីបងប្អូន និងសិល្បៈផ្នែកល្ខោនទាំង ៣ ដើម្បីបន្តទៅថ្ងៃអនាគត»។
ក្នុងនាមជាតារាសម្តែង និងសិស្ស នៃសាលាសិល្បៈ កញ្ញា នី មុន្នីនាថ បានស្នើឲ្យពលរដ្ឋ និងសិល្បករ សិល្បការិនី ចូលរួមជាផ្នែកដ៏សំខាន់មួយក្នុងការជំរុញលើកស្ទួយឲ្យល្ខោនទាំង ៣ មានភាពរីកចម្រើន ដោយបូកបញ្ចូលការសម្តែងរបស់ពួកគាត់ទៅកាន់កម្មវិធីអាពាហ៍ពិពាហ៍ ឬក៏កម្មវិធីបុណ្យកឋិន បុណ្យផ្កា និងបុណ្យទាននានាជាដើម។ ហេតុផល ព្រោះតែគ្មានទីផ្សារ និងការគាំទ្រល្ខោនទាំង ៣ ទើបធ្វើឲ្យល្ខោនទាំង ៣ នេះ មានការធ្លាក់ចុះនូវការគាំទ្រ និងភាពល្បីល្បាញជាខ្លាំង៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់