Connect with us

ជីវិតកម្សាន្ដ

លេចមុខក្នុងវីដេអូមួយ Lee Min Ho ​លែងក្លាយជាតារា​ប្រុស​សង្ហា​បំផុតប្រចាំប្រទេស​កូរ៉េទៀត​

បានផុស

នៅ

លេច​មុខ​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​ផលិតផល​មួយកាលពីប៉ុន្មា​នថ្ងៃមុន Lee Min Ho បាន​ធ្វើ​ឲ្យសាធារណជន​ភ្ញាក់​ផ្អើល​ជា​មួយ​នឹង​រូបរាង​ដ៏​លេចធ្លោ​របស់​គាត់។ មុខមាត់ពិតរបស់តារាសម្ដែងប្រុសរូបនេះកាន់តែមានរាងមូលគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យលោកមើលទៅមិនសូវសង្ហាដូចពីមុន រហូតធ្វើឲ្យមហាជនជាច្រើនលែងស្គាល់ថាលោកធ្លាប់ជាបុរសសង្ហាដ៏ល្បីប្រចាំប្រទេសកូរ៉េទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីជោគជ័យនៃខ្សែភាពយន្តដូចជា Meteor Garden និង City Hunter ប្រជាប្រិយភាពរបស់ Lee Min Ho មិនត្រឹមតែកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏បានក្លាយជាបុរសដ៏ល្អក្នុងក្រសែភ្នែករបស់ស្ត្រីផងដែរ។ រាង​ខ្ពស់​ដូច​តារា​បង្ហាញ​ម៉ូដ និង​ទម្រង់​មុខ​ស្រស់​សង្ហា​របស់​លោក​ បាន​ក្លាយ​ជា​ស្តង់ដារ​សម្រាប់​សម្រស់​នៅ​ប្រទេស​កូរ៉េ រាល់​ពេល​ដែល លោកត្រូវ​បាន​គេ​លើក​ឡើង​ធ្វើ​ឲ្យ​មហាជន​សរសើរ​មិន​ដាច់​ពី​មាត់។

មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ និងអន្តរជាតិ ក៏បានទទួលស្គាល់តារារូបនេះ កើតក្នុងឆ្នាំ ១៩៨៧ ជាបុរសសង្ហាជាងគេនៅក្នុងប្រទេសកូរ៉េផងដែរ។ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ Lee Min Ho មិនអាចរក្សារូបរាងដ៏ល្អឥតខ្ចោះរបស់គាត់បានទៀតទេ។ ច្រើនលើកច្រើនសារ ពេលបង្ហាញមុខជាសាធារណៈ តារាប្រុសរូបនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែលោកឡើងទម្ងន់យ៉ាងលឿន មុខមូលៗ បាត់បង់រូបរាងចាស់ សង្ហា និងឆើតឆាយ។

លើសពីនេះ អាជីពរបស់អតីតតួឯកប្រុសក្នុងរឿង Boys Over Flowers​ ក៏ធ្លាក់ចុះទៅតាមពេលវេលាផងដែរ ចាប់តាំងពីរឿង Legend of the Blue Sea កាលពីឆ្នាំ២០១៦ គាត់លែងមានការងារអ្វីប្លែកទៀតហើយ។ នៅអាយុ ៣៧ ឆ្នាំ ជាមួយនឹងអាជីពមិនស្ថិតស្ថេរ និងរូបរាងធ្លាក់ចុះ វាច្បាស់ណាស់ថា Lee Min Ho កាន់តែធ្លាក់ចុះខ្លាំង បើធៀបនឹងមិត្តរួមការងារផ្សេងទៀតដែលកំពុងតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ។

មែនទែនទៅ នេះមិនមែនជាលើកទីមួយទេ ដែល Lee Min Ho ក្លាយជាប្រធានបទនៃការពិភាក្សា ដោយសារតែមុខហើមរបស់លោក ដែលបណ្តាលមកពីការឡើងទម្ងន់ខ្លាំង។ កន្លងមក ក្នុងព្រឹត្តិការណ៍មួយនៅប្រទេសថៃ តារាប្រុសរូបនេះ បានបង្កភាពចលាចលក្នុងចំណោមអ្នកគាំទ្រ ដោយសារតែមុខរាងមូល និងមិនសូវទាក់ទាញដូចពីមុន។​ មតិមួយចំនួនបានលើកឡើងថា រូបរាងបច្ចុប្បន្នរបស់លោកហាក់ដូចជាចាស់ជាងមុន បើប្រៀបធៀបទៅនឹងមនុស្សប្រុសដែលមានវ័យស្រកលោកដូចជា Hyun Bin ឬ Won Bin ជាដើម។​ ទស្សនិកជនមួយចំនួនទៀតបានបញ្ចេញមតិអវិជ្ជមានថាលោកមិនចេះថែខ្លួន ពិតជាមិនសក្តិសមជាកំពូលតារាលំដាប់​ A នោះទេ។

ដ្បិតថាទទួលរងពាក្យរិះគន់មិនល្អមួយចំនួនក្ដី ប៉ុន្តែអ្នកគាំទ្ររបស់តារាប្រុសវ័យ៣៧ បានចេញមុខការពារតួឯក F4 រូបនេះ ដោយពួកគេលើកឡើងថាឲ្យតែ Idol របស់ខ្លួនសប្បាយចិត្ត និងមានសុខភាពល្អ រូបរាងរបស់គាត់បែបណា ក៏ពួកគេនៅតែគាំទ្រ មិនប្ដួរឡើយ​៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ភ្នាក់ងារ Kim Soo Hyun និង Kim Ji Won បដិសេធមិនបកស្រាយពាក្យចចាមអារ៉ាមស្នេហា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលបានមេដាយមាស ពីការប្រឡងវិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម

សន្តិសុខសង្គម២០ ម៉ោង មុន

បុរសអ្នកតខ្សែភ្លើងភ្ជាប់រ៉ឺម៉កដើម្បីការពារសត្វកណ្ដុរឡើងស៊ីបន្លែ តែត្រូវឆក់ក្មេងប្រុសម្នាក់ស្លាប់ចូលខ្លួនសារភាពកំហុស

សុខភាព២១ ម៉ោង មុន

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា៖ មិនមែន កុមារជិត ៧០០ នាក់ កើតជំងឺទឹកនោមផ្អែម ក្នុងឆ្នាំ២០២៤ ទេ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ព្យុះសង្ឃរា Beryl ដ៏កាចសាហាវ បង្កការបំផ្លិចបំផ្លាញធំធេង នៅ ការ៉ាប៊ីន

Sokha Hotels

ព័ត៌មានពេញនិយម