ជីវិតកម្សាន្ដ
វីជេ អាឡាស្កូ បេ្តជ្ញាខំប្រឹងអស់ពីសមត្ថភាពក្រោយក្លាយជាទីប្រឹក្សាសហព័ន្ធកីឡារាំកម្ពុជា
ពិធីករសង្ហា និងជាអតីតពលករនៅកូរ៉េលោកវីជេ អាឡាស្កូ ត្រូវបានប្រកាសតែងតាំងក្លាយជាទីប្រឹក្សានៃសហព័ន្ធកីឡារាំកម្ពុជា ខណ:សាមីខ្លួនបានសម្តែងក្តីរំភើប និងប្តេជ្ញាខំប្រឹងឲ្យអស់ពីសមត្ថភាពក្នុងកិច្ចការងារនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240703_132509.jpg)
បើយោងតាមសេចក្ដីប្រកាសរបស់សហព័ន្ធកីឡារាំកម្ពុជាដែលមានលោកស្រី ញ៉ែម មរកត ជាប្រធានបានប្រកាសសម្រេចតែងតាំងលោក VJ Alasko ដែលមានឈ្មោះពិតថា អៀង សំអាត ក្លាយជាទីប្រឹក្សាសហព័ន្ធបន្ទាប់ពីត្រូវបានសហព័ន្ធកត់សម្គាល់ឃើញលោកមានគុណសម្បត្តិ និងសមត្ថភាពច្រើន។
វីជេ អាឡាស្កូ បានបង្ហាញកាយវិការសប្បាយចិត្តថា «អបអរសាទរលោក អៀង សំអាត (Vj Alaskoo)ត្រូវបានសម្រេចតែងតាំងជាគណកម្មាធិការក្រុមប្រឹក្សាភិបាលជាទីប្រឹក្សាប្រតិបត្តិ នៃសហព័ន្ធកីឡារាំកម្ពុជា។ ប្រកាសសម្រេសដោយប្រធានសហព័ន្ធកីឡារាំកម្ពុជា អគុណថ្នាក់ដឹកនាំ ខ្ញុំនឹងខិតខំចំពោះតំណែងមួយនេះ អោយអស់ពីសមត្ថភាពជូនចំពោះសហព័ន្ធ»។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240703_132545_327.jpg)
តាមការកត់សម្គាល់ ការសម្រេចតែងតាំងនេះ គឺបន្ទាប់ពីគេដឹងថា លោកវីជេ អាឡាស្កូ បច្ចុប្បន្នក្រៅពីជាពិធីករក៏ជាអ្នកគ្រប់គ្រង Agency និងមានបទពិសោធន៍ក្នុងការដឹកនាំព្រឹត្តិការណ៍តូចធំជាច្រើនរបស់ក្រុមហ៊ុនមួយចំនួនដោយមានទាំងសេវាកម្មរៀបចំកម្មវិធីសិល្បៈទាំងក្នុង និងក្រៅប្រទេសផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/FB_IMG_1719986975294.jpg)
គួរបញ្ជាក់ដែរថា បន្ទាប់ពីការអាក់ខានសិល្ប:អស់ពេលប្រមាណ២ឆ្នាំមកនោះ ឥឡូវតារាប្រុសរូបនេះបានបង្ហាញខ្លួនវិលរកអាជីពសិល្ប:វិញហើយ ខណ:បច្ចុប្បន្នកំពុងចាប់ផ្តើមការងារមួយចំនួននៅតាមបណ្តាកម្មវិធី និងក្រុមហ៊ុននានាជាដើម។ ចំណុចនេះក៏ត្រូវបានគេមើលឃើញថា ទីផ្សារសិល្ប:របស់លោកកំពុងមានសន្ទុះខ្លាំងឡើងវិញទោះបីអាក់ខានមួយរយ:ពេល៕
អត្ថបទ៖ ចាន់រ៉ា
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240703_132345.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/07/FB_IMG_1719986970178.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/07/FB_IMG_1719986964290.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច