ជីវិតកម្សាន្ដ
ព្រះនាង ៦ អង្គក្នុងភាពយន្តរបស់ disney បានបង្រៀនរឿង៦ យ៉ាងដល់អ្នកទស្សនា
គ្រប់ភាពយន្ត សុទ្ធតែមានបង្កប់ខ្លឹមអប់រំយ៉ាងហោចក៏មួយដែរ សម្រាប់ទស្សនិកយកទៅពិចារណា។ ស្របពេលនេះ ក្នុងអត្ថបទខាងក្រោមនឹងលើកយកភាពយន្តគំនូរជីវចលចំនួន ៧ ល្បីៗរបស់ Disney សម្រាប់ហ្វេនៗទុករៀនសូត្រ។
តំបន់សុវត្ថិភាព (Comfort zone) មិនមែនសុទ្ធតែល្អ

ក្ដីសុខមនុស្ស មិនមែនមានន័យថា ត្រូវតែរស់នៅក្នុងវិមានស្កឹមស្កៃ ឬទីស្រណុកនោះទេ។ ជួនកាលជីវិតទាល់តែមានឧបសគ្គខ្លះ និងត្រូវហ៊ានឈានជើងចេញ comfort zone ទើបហៅថាថាជីវិតពេញលេញ។ ដូចគ្នាទៅនឹង តួអង្គ រ៉ាផេនហ្សល ដែលមិនធ្លាប់ប្រាថ្នារស់នៅតែលើប៉មខ្ពស់ដូច្នោះដែរ។ នាងតែងតែព្យាយាមចេញពីទីនោះម្ដងជាពីរដង រហូតអាចរកឃើញកន្លែងអស្ចារ្យមួយ ជាងទីឋានរបស់នាងធ្លាប់អាស្រ័យ។
សេចក្តីសប្បុរស គឺជាថាមពល

យើងគ្រប់គ្នាមានបេះដូង ដែលជាទ្រព្យដ៏ល្អបំផុតមួយប្រចាំខ្លួន។ ដូច្នេះកុំស្ទាក់ស្ទើរក្នុងការចែកចាយអ្វីល្អៗនៅក្នុងបេះដូងនេះទៅកាន់អ្នកដទៃ។ មិនខុសអីពី ព្រះនាងព្រិលស ដែលតែងតែធ្វើល្អដាក់មនុស្សតឿទាំង ៧ នោះឡើយ។
គ្រាន់តែមានក្តីសុបិនមិនទាន់គ្រប់គ្រាន់ទេ\

ចង់បានអ្វីមួយមែនទេ? កុំអង្គុយរង់ចាំឱ្យវាក្លាយជាការពិត! ក្រោកឡើង ហើយធ្វើឱ្យវាកើតឡើង។ មនុស្សតែម្នាក់គត់ដែលអាចប្រែក្លាយក្តីសុបិន្តរបស់យើងឱ្យក្លាយជាការពិត គឺយើង។ នេះជាគម្រូរបស់ព្រះ ទីអាណា ដែលគ្រប់គ្នាអាចរៀនបាន។
កុំឲ្យអ្នកដទៃកំណត់វាសនាយើង

ពេលខ្លះយើងមានអារម្មណ៍ថា រឿងរ៉ាវរបស់ខ្លួនត្រូវបានសរសេរដោយនរណាម្នាក់ ហើយគំនិតយើងក៏ស្វ័យប្រវត្តិជឿលើព្រហ្មខិត ឬផ្ដេកផ្ដួលតាមពាក្យគេថា។ គ្រប់គ្នាជាម្ចាស់លើវាសនាខ្លួនឯង កុំអនុញ្ញាតិឲ្យគេកំណត់វាសម្រាប់យើងឲ្យសោះ។ មេរៀនយើងអាចរៀនសូត្រពី វីរៈនារី មូឡាន។
បន្តរៀនសូត្រ

មិនថាយើងរស់នៅទីណាទេ ទោះបីក្នុងសមុទ្រឬលើគោក ការស្វែងយល់រៀនសូត្រពីអ្នកដទៃ មិនអាចបោះបង់ចោលឡើយ។ សួរបើឆ្ងល់! ចម្លើយប្រាកដជាមាន ដែលនេះហើយជាឱកាសរីកចម្រើនសម្រាប់មនុស្ស។ ជាក់ស្ដែងព្រះនាង អេរៀល ជាមច្ឆាសមុទ្រ តែទ្រង់ចេះដឹងពីរបៀបរស់នៅរបស់មនុស្សលើលោកគោកច្បាស់។
គ្រប់គ្នាមានភាពពិសេសនៅក្នុងខ្លួន

យើងទាំងអស់គ្នាសុទ្ធតែមានសមត្ថភាពអស្ចារ្យម្យ៉ាងម្នាក់។ យើងជាមនុស្សដែលអាចធ្វើរឿងជាច្រើនដែលនឹកស្មានមិនដល់ សំខាន់នោះគឺ យើងបានហាត់ពត់និងប្រើវាបែបណាប៉ុណ្ណោះ។ នៅក្នុងរឿង Sleeping and Beauty ទោះបីព្រះនាង អារ៉ូរ៉ា រស់នៅជាមួយសត្វព្រៃក៏ពិតមែន តែទ្រង់អាចសន្ទនានិងមានទំនាក់ទំនងជាមួយពួកវាបានយ៉ាងល្អ។ នេះហើយជាអ្វីដែលគួរសិក្សាយល់ថា យើងក៏អាចបង្កើតសម្ព័ន្ធភាពជាមួយសត្វបានដែរ៕
ប្រែសម្រួល៖ សន្យា

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត