ព្រះនាង ៦ អង្គក្នុងភាពយន្ត​របស់​ disney ​បានបង្រៀនរឿង៦ យ៉ាងដល់អ្នកទស្សនា – Kampuchea Thmey Daily
Connect with us

ជីវិតកម្សាន្ដ

ព្រះនាង ៦ អង្គក្នុងភាពយន្ត​របស់​ disney ​បានបង្រៀនរឿង៦ យ៉ាងដល់អ្នកទស្សនា

Published

on

គ្រប់ភាពយន្ត សុទ្ធតែមាន​បង្កប់ខ្លឹមអប់រំយ៉ាងហោចក៏មួយដែរ សម្រាប់ទស្សនិកយកទៅពិចារណា។ ស្របពេលនេះ ក្នុងអត្ថបទខាងក្រោមនឹងលើកយកភាពយន្តគំនូរជីវចលចំនួន ៧ ល្បីៗរបស់ Disney សម្រាប់ហ្វេនៗទុករៀនសូត្រ។

តំបន់សុវត្ថិភាព (Comfort zone) មិនមែនសុទ្ធតែល្អ

ក្ដីសុខមនុស្ស មិនមែនមានន័យថា ត្រូវតែរស់នៅក្នុងវិមានស្កឹមស្កៃ ឬទីស្រណុកនោះទេ។ ជួនកាលជីវិតទាល់តែមានឧបសគ្គខ្លះ​ និងត្រូវហ៊ានឈានជើងចេញ comfort zone ទើបហៅថាថាជីវិតពេញលេញ។  ដូចគ្នាទៅនឹង តួអង្គ រ៉ាផេនហ្សល ដែលមិនធ្លាប់ប្រាថ្នារស់នៅតែលើប៉មខ្ពស់ដូច្នោះដែរ។ ​នាងតែងតែព្យាយាមចេញពីទីនោះម្ដងជាពីរដង រហូតអាចរកឃើញកន្លែងអស្ចារ្យមួយ ជាងទីឋានរបស់នាងធ្លាប់អាស្រ័យ។

សេចក្តីសប្បុរស គឺជាថាមពល

យើងគ្រប់គ្នាមានបេះដូង ដែលជាទ្រព្យដ៏ល្អបំផុតមួយប្រចាំខ្លួន។ ដូច្នេះកុំស្ទាក់ស្ទើរក្នុងការចែកចាយអ្វីល្អៗនៅក្នុងបេះដូងនេះទៅកាន់អ្នកដទៃ។ មិនខុសអីពី ព្រះនាងព្រិលស ដែលតែងតែធ្វើល្អដាក់មនុស្សតឿទាំង ៧ នោះឡើយ។

គ្រាន់តែមានក្តីសុបិនមិនទាន់គ្រប់គ្រាន់ទេ\

ចង់បានអ្វីមួយមែនទេ? កុំអង្គុយរង់ចាំឱ្យវាក្លាយជាការពិត! ក្រោកឡើង ហើយធ្វើឱ្យវាកើតឡើង។ មនុស្សតែម្នាក់គត់ដែលអាចប្រែក្លាយក្តីសុបិន្តរបស់យើងឱ្យក្លាយជាការពិត គឺយើង។ នេះជាគម្រូរបស់ព្រះ ទីអាណា ដែលគ្រប់គ្នាអាចរៀនបាន។

កុំឲ្យអ្នកដទៃកំណត់វាសនាយើង

ពេលខ្លះយើងមានអារម្មណ៍ថា រឿងរ៉ាវរបស់ខ្លួនត្រូវបានសរសេរដោយនរណាម្នាក់ ហើយគំនិតយើងក៏ស្វ័យប្រវត្តិជឿលើព្រហ្មខិត ឬផ្ដេកផ្ដួលតាមពាក្យគេថា។ គ្រប់គ្នាជាម្ចាស់លើវាសនាខ្លួនឯង កុំអនុញ្ញាតិឲ្យគេកំណត់វាសម្រាប់យើងឲ្យសោះ។ មេរៀនយើងអាចរៀនសូត្រពី វីរៈនារី មូឡាន។

បន្តរៀនសូត្រ

មិនថាយើងរស់នៅទីណាទេ ទោះបីក្នុងសមុទ្រឬលើគោក ការស្វែងយល់រៀនសូត្រពីអ្នកដទៃ មិនអាចបោះបង់ចោលឡើយ។ សួរបើឆ្ងល់! ចម្លើយប្រាកដជាមាន ដែលនេះហើយជាឱកាសរីកចម្រើនសម្រាប់មនុស្ស។ ជាក់ស្ដែងព្រះនាង អេរៀល ជាមច្ឆាសមុទ្រ តែទ្រង់ចេះដឹងពីរបៀបរស់នៅរបស់មនុស្សលើលោកគោកច្បាស់។

គ្រប់គ្នាមានភាពពិសេសនៅក្នុងខ្លួន

យើងទាំងអស់គ្នាសុទ្ធតែមានសមត្ថភាពអស្ចារ្យម្យ៉ាងម្នាក់។ យើងជាមនុស្សដែលអាចធ្វើរឿងជាច្រើនដែលនឹកស្មានមិនដល់ សំខាន់នោះគឺ យើងបានហាត់ពត់និងប្រើវាបែបណាប៉ុណ្ណោះ។  នៅក្នុងរឿង Sleeping and Beauty ទោះបីព្រះនាង អារ៉ូរ៉ា រស់នៅជាមួយសត្វព្រៃក៏ពិតមែន តែទ្រង់អាចសន្ទនានិងមានទំនាក់ទំនងជាមួយពួកវាបានយ៉ាងល្អ។ នេះហើយជាអ្វីដែលគួរសិក្សាយល់ថា យើងក៏អាចបង្កើតសម្ព័ន្ធភាពជាមួយសត្វបានដែរ៕

ប្រែសម្រួល៖ សន្យា

Click to comment

Leave a Reply

Your email address will not be published.

four × four =

ចុច Like Facebook កម្ពុជាថ្មី

កីឡា6 mins ago

​រៀបចំ​ប្រកួត​ពានរង្វាន់​កម្តៅ​សាច់ដុំ មុន​លី​គ​កំពូល​កម្ពុជា ដំណើរការ​រដូវ​កាល​ថ្មី​

ព័ត៌មានអន្ដរជាតិ9 mins ago

លោក ចូ បៃដិន ផ្លាស់ប្ដូរមធ្យោបាយធ្វើដំណើរទៅស្បថចូលកាន់តំណែង ដោយព្រួយបារម្ភពីសន្តិសុខ

សេចក្ដីជូនដំណឹង12 mins ago

អ្នកឧកញ៉ា ឃុន សៀ ផ្ញើសារអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន នាឱកាសរំលឹកខួប ៣៦ឆ្នាំ ក្នុងមុខតំណែងនាយករដ្ឋមន្ដ្រី

សេចក្ដីជូនដំណឹង22 mins ago

ឯកឧត្តម សុខ​ សម្បត្ដិ ផ្ញើ​សារលិខិត​អបអរសាទរ និង​ជូនពរ សម្តេច​តេ​ជោ ហ៊ុន សែន នាឱកាស​ខួប​ ៣៦​ឆ្នាំ ក្នុងមុខតំណែង​​នាយករដ្ឋមន្ត្រី

ព័ត៌មានជាតិ36 mins ago

Update បន្ថែម៖ ​មុន​ជួបគ្រោះថ្នាក់ដល់ស្លាប់ មាន​ក្រុមគ្រូ ១៣ នាក់​​ទៀត លោតឆត្រជាមួយគ្នា

ព័ត៌មានពេញនិយម