Connect with us

ជីវិតកម្សាន្ដ

ខាត់ សួស្តី ក្តៅស្លឹកត្រចៀក ក្រោយរងការចោទប្រកាន់ជាន់ឈ្លីសិល្បៈវប្បធម៌ខ្មែរយ៉ាងគឃ្លើន

បានផុស

នៅ

តារា​ចម្រៀង​ត្រកូល​”​ខាត់​” គឺ កញ្ញា ខាត់ សួស្តី បាន​បង្ហាញ​ការ​ហួសចិត្ត​ជា​ខ្លាំង ខណៈ​ត្រូវ​បាន​អ្នក​សិល្បៈ​រៀមច្បង​ម្នាក់ ធ្វើការ​រិះគន់ និង​ចោទ​ប្រកាន់​ថា នាង​ជាន់​ឈ្លី​សិល្បៈ​វប្បធម៌​ខ្មែរ​យ៉ាង​គឃ្លើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិត​ប្រតិកម្ម​ដោយ​សម្តែង​ការ​មិន​សប្បាយ​ចិត្ត​ពី​សំណាក់​តារា​ចម្រៀង កញ្ញា ខាត់ សួស្តី ចំពោះ​ទង្វើ​រិះគន់​របស់​អ្នក​សិល្បៈ​ដូចគ្នា​យ៉ាងណា​ក្តី តែ​នាង​មិន​បាន​បញ្ចេញ​អត្តសញ្ញាណ​ថា​បុគ្គល​ម្នាក់​នោះ​ជា​នរណា​ឡើយ ដោយ ខាត់ សួស្តី ចាត់ទុកថា​នេះ​មិនមែន​ជា​ការ​រិះគន់​ដើម្បី​ស្ថាបនា​ទេ គឺជា​ការ​ជេរ​ប្រមាថ​តែម្ដង។

កញ្ញា ខាត់ សួស្តី បាន​បញ្ជាក់​ថា “​ឃើញ​ថា លោកពូ​ជា​អ្នក​សិល្បៈ​ដូច​ក្មួយៗ ដែរ ហេតុអ្វី​ក៏​ប្រកាន់​ក្រុម​ខ្ញុំ​ម្ល៉េះ? ស៊ែរ​ផុស​ពី​ផេក​ខ្ញុំ និយាយ​ថា ខ្ញុំ​បំផ្លាញ​វប្បធម៌ ខ្ញុំ​ទប់​ណាស់ អត់​ទាន់​តប​លោកពូ គឺ​ដោយសារ​ខ្ញុំ​នៅ​គោរព​លោកពូ​ជា​លោកគ្រូ ជា​លោក​អ៊ំ ជា​លោកពូ ជា​មនុស្ស​ចាស់​ដែល​ខ្ញុំ​គួរតែ​គោរព តែ​កុំ​ឲ្យ​លើស អ្វីៗ តែង​មាន​កំណត់ សូម​អធ្យាស្រ័យ”។

បន្ថែម​ពី​នេះ កញ្ញា ខាត់ សួស្តី ដែល​ជា​ប្អូនស្រី​អ្នក​នាង ខាត់ សុឃីម បាន​ថ្លែង​ប្រាប់​ទៀត​ថា មូល​ហេតុ ដោយសារ​គេ​ថា​ពួក​នាង​ជាន់​ឈ្លី​សិល្បៈ​វប្បធម៌​ខ្មែរ​យ៉ាង​គឃ្លើន។ នាង​ថា ”ពេលខ្លះ មិន​ចង់​ផុស តែ​ឃើញ​គាត់​ស៊ែរ​វា​លើស​ជាង​យើង​ផុស ២០-៣០ ដង ទៅ​ទៀត ដោយ​ការ​ប្រមាថ​មើល​ងាយ”។

តារា​ចម្រៀង ខាត់ សួស្តី បាន​និយាយ​ថា នាង​មិន​ចង់​បញ្ចេញ​ឈ្មោះ ព្រោះថា​កុំ​ឲ្យ​អ្នក​សិល្បៈ​ជើង​ចាស់​រូប​នេះ​ថា​នាង​ជា​ក្មេង​ឈ្លើយ ទំនើង តទល់​ជាមួយ​គាត់ តែ​គាត់​ស៊ែរ​មើលងាយ​តែម្ដង ហើយ​នេះ​មិនមែន​ស្ថាបនា​ទេ គឺ​ជេរប្រមាថ​សព្វគ្រប់ ហើយ​គាត់​ក៏​ជា​អ្នក​សិល្បៈ​ដូចគ្នា​ទៀត៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៣២ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម