Connect with us

ជីវិតកម្សាន្ដ

សួង សាខារ៉ានីត អំពាវនាវអ្នកបើកបររថយន្តកុំបើកលឿនពេលមេឃភ្លៀង ខ្លាចមានគ្រោះថ្នាក់ដល់អ្នកដទៃ

បានផុស

នៅ

តារា​សម្តែង​រូប​ស្រស់ សួង សាខារ៉ានីត ខណៈ​រដូវ​នេះ​ជា​រដូវ​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់ នាង​ក៏បាន​ចេញ​មុខ​អំពាវនាវ​អ្នក​បើកបរ​រថយន្ត​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន កុំ​បើក​លឿន​ពេក ក្រែង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះ តារា​ស្រី អ្នកនាង សួង សាខារ៉ានីត បាន​លើក​ហេតុផល​ដែរ​ថា ពេល​បើកបរ​លឿន មិន​ត្រឹម​បង្ក​ជា​គ្រោះថ្នាក់​នោះ​ទេ គឺ​វា​ក៏​ជា​ឥទ្ធិពល​មួយ​មិន​ល្អ​សម្រាប់​អ្នក​ធ្វើដំណើរ​ជាមួយគ្នា​ផង​ដែរ។ រ៉ានីត លើក​ឡើង​ថា មេឃ​កំពុង​ភ្លៀង​ខ្លាំង ទឹក​ពី​លើ​ផង ទឹក​ពីក្រោម​ផង បើ​យើង​កំពុង​ជិះ​ក្នុង​ឡាន​ស្រួល មាន​ភ្លេង​ស្តាប់ មាន​ម៉ាស៊ីន​ត្រជាក់ ចុច facebook បាន​ទៀត។

តារា​សម្តែង សួង សាខារ៉ានីត និយាយ​ទៀត​ថា សូម​ទុក​ឱកាស​ឲ្យ​អ្នក​ជិះ​ម៉ូតូ​បាន​ទៅ​មុន និង​កុំ​បើក​លឿន​ពេក គ្រោះថ្នាក់​ហ្វ្រាំង​មិន​សូវ​ស៊ី​ផង សាច​ទឹក​ដាក់​គេ​ផង និង​រលក​ចូល​ផ្ទះ​គេ​ផង កុំ​អាង​មាន​ឡាន​ថ្លៃ ឡាន​ខ្ពស់ ចេះ​តែ​ជាន់​មិន​គិត​នោះ។ នាង​ថា បាន​បុណ្យ​ច្រើន​ណាស់​(​ពី​អ្នក​ធ្លាប់​ជិះ​កង់ ជិះ​ម៉ូតូ​កាត់​ភ្លៀង ឆ្លង​ផ្លូវ ឡាន​មិន​ឲ្យ​ទៅ​មុន ហើយ​សន្យា​ខ្លួនឯង​ថា បើ​មាន​ឡាន​ជិះ​ថ្ងៃក្រោយ នឹង​មិន​ចិត្ត​អាក្រក់​អ៊ីចឹង​ទេ​)។

តួអង្គ​ស្រី​ក្នុង​រឿង​ខ្នាត​ធំ​”​កូនក្រក​” អ្នកនាង សួង សាខារ៉ានីត បច្ចុប្បន្ន​ត្រូវ​បាន​ទស្សនិកជន​មួយ​ចំនួន​កត់​សម្គាល់​មើល​ឃើញ​ថា ទោះបី​នាង​បាន​ក្លាយ​ជា​ម្តាយ​ដ៏​ល្អ​ហើយ​ក៏​ពិតមែន តែ​តារា​ស្រី​រូប​នេះ នៅតែ​ទទួល​បាន​ការ​សរសើរ​ពី​រូប​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​ក្រមុំ​ឡើយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤៦ វិនាទី មុន

សួង សាខារ៉ានីត អំពាវនាវអ្នកបើកបររថយន្តកុំបើកលឿនពេលមេឃភ្លៀង ខ្លាចមានគ្រោះថ្នាក់ដល់អ្នកដទៃ

សេដ្ឋកិច្ច៧ នាទី មុន

កម្ពុជាកំពុងចរចារជាមួយប្រទេសចិន នាំចេញផ្លែម្នាស់ និងខ្នុរ បន្ថែមទៀត

ព័ត៌មានជាតិ១០ នាទី មុន

អ្នកនាំពាក្យ៖ ក្រសួងព័ត៌មានកំពុងបន្តធ្វើវិសោធនកម្មច្បាប់លើរបបសារព័ត៌មានឱ្យស្របតាមតម្រូវការបច្ចុប្បន្ន

ព័ត៌មានជាតិ១៥ នាទី មុន

មន្ត្រីជំនាញចុះអន្តរាគមន៍បាញ់ថ្នាំកម្ចាត់សត្វរុយ ស ដែលកំពុងបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករ

កីឡា១៦ នាទី មុន

សមត្ថភាពមិនធម្មតា Akihiro ដៃគូរបស់ កាន់ ម៉េងហុង ជាម្ចាស់ខ្សែក្រវាត់៣ខ្សែ

ព័ត៌មានជាតិ១៦ ម៉ោង មុន

កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលបានមេដាយមាស ពីការប្រឡងវិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម

សន្តិសុខសង្គម២០ ម៉ោង មុន

បុរសអ្នកតខ្សែភ្លើងភ្ជាប់រ៉ឺម៉កដើម្បីការពារសត្វកណ្ដុរឡើងស៊ីបន្លែ តែត្រូវឆក់ក្មេងប្រុសម្នាក់ស្លាប់ចូលខ្លួនសារភាពកំហុស

សុខភាព២២ ម៉ោង មុន

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា៖ មិនមែន កុមារជិត ៧០០ នាក់ កើតជំងឺទឹកនោមផ្អែម ក្នុងឆ្នាំ២០២៤ ទេ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ព្យុះសង្ឃរា Beryl ដ៏កាចសាហាវ បង្កការបំផ្លិចបំផ្លាញធំធេង នៅ ការ៉ាប៊ីន

Sokha Hotels

ព័ត៌មានពេញនិយម