Connect with us

ជីវិតកម្សាន្ដ

G-Devith ប្រកាស​ឧបត្ថម្ភ​មួយខែ ២០០ ដុល្លារ ពេញមួយឆ្នាំ ដល់ក្មេងប្រុសកម្សត់ម្នាក់

បានផុស

នៅ

បន្ទាប់​ពីមាន​ការ​បង្ហោះ​ចែករំលែក​វីដេអូ​ក្មេង​ប្រុស​កម្សត់​ម្នាក់​ ដែល​បាន​រៀបរាប់​នូវ​ទុក្ខ​លំបាក​គ្រួសារ ខណៈ​ដែល​ឪពុក​រត់ចោល​តាំង​ពីតូច, ចំណែក​ឯ​លោក​យាយ​គាត់​ដើរ​សុំទាន និង​ម្តាយ​ដើរលាងចា​នឲ្យគេនោះ តារាចម្រៀងរ៉េបលោក G-Devithប្រកាស​ឧបត្ថម្ភ​មួយខែ ២០០​ដុល្លារ​រហូត​ពេញ ១ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ដំណឹងនេះ បានធ្វើ​ឲ្យមហាជន អ្នកគាំទ្រ និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​មាន​​ការ​រំភើប​ព្រមជាមួយ​ការ​សរសើរ​ចំពោះ​ទឹកចិត្ត​ដ៏​ប្រពៃ​ពី​សំណាក់​តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ​លោក ងួន ចាន់ដេវីដ ឬ
G-Devith ដែល​បាន​ចែករំលែក​នូវ​ក្តីស្រលាញ់​មួយ​នេះ​ដល់គ្រួសារ​ក្មេង​ប្រុសរូប​នេះ។

លោក G-Devith បានប្រកាសថា “ដោយ​ឧបនិស្ស័យ​តាមរយៈ​ការឃើញVideoនេះខ្ញុំ ក្រោយ​ទទួល​​បាន​ព័ត៌មាន​​ច្បាស់លាស់​ដោយ​ខ្ញុំសម្រេច​ថា នឹង​ឧបត្ថម​ជួយ​សម្រួល​ជីវភាព​លោក​យាយ និង ការសិក្សា​របស់ប្អូន​​ប្រុស​ចំនួន ២០០ដុល្លារ រាល់ខែ​រហូតដល់គ្រប់មួយឆ្នាំពេញ”

លោក ងួន ចាន់ដេវីដ ឬG-Devithបាន​និយាយ​បន្ថែមថា «សូមបងប្អូនអ្នក​គាំទ្រ​រីករាយ​នឹង​អ្វីដែល​ខ្ញុំកំពុង​ធ្វើ និង​សូមចែក​រំលែក​ការស្រលាញ់ទៅកាន់ប្អូនៗដ៏ទៃទៀតដែរ ត្រូវការ​តាមសទ្ធា និងតាមកាលគួរ»។

ជាមួ យគ្នានេះក៏មានការលើកឡើងថា ការចែករំលែកនូវទុក្ខលំបាករបស់អ្នកដ៏ទៃ ទោះមិនបានច្រើនតែជាក្តីអាណិតស្រលាញ់​ធ្វើ​ឲ្យសុខភាពផ្លូវចិត្តបានធូរស្រាល ទោះបីវាមិនច្រើនមែនតែពិតជាមានន័យ ខ្ញុំគាំទ្រពិតជាមិនខុសនោះទេ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម