ជីវិតកម្សាន្ដ
អ្នកដឹកនាំរឿង “JailBreak” បង្ហើបបំណងចាយទុនវិនិយោគផលិតភាពយន្តខ្មែរបែប Action Film
នេះពិតជាដំណឹងដ៏ចាប់អារម្មណ៍ថ្មីទៀតហើយសម្រាប់អ្នកគាំទ្រ និងមហាជនខ្មែរទៅលើវិស័យភាពយន្ត ខណៈដែលលោក Jimmy អ្នកដឹកនាំរឿង “JailBreak”បានបង្ហើបពីគោលបំណងចាយទុនផលិតរឿងខ្មែរបែបវាយតប់ថ្មី (Action Film) នៅកម្ពុជា។

គេនៅចាំបានថា ខ្សែភាពយន្តបែបវាយប្រហារខ្នាតធំដំបូងបង្អស់នៅកម្ពុជាដែលមានចំណងជើងថា «Jailbreak» ឬ«ការពារឧក្រិដ្ឋជន» ដឹកនាំសម្ដែងដោយលោកJimmyកន្លងមកគឺ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេសផងដែរ។
ប្រាកដណាស់ភាពយន្តបែបវាយប្រហាររឿង «Jailbreak» ឬ «ការពារឧក្រិដ្ឋជន» ជាខ្សែភាពយន្តខ្មែរខ្នាតធំបែបប្រយុទ្ធដោយប្រើក្បាច់គុណបុរាណខ្មែរ ល្បុក្កតោ និងជារឿងធំប្រចាំដើមឆ្នាំ២០១៧ នៅក្នុងវិស័យភាពយន្តរបស់កម្ពុជាដែលទទួលបានការគាំទ្រយ៉ាងផុលផុស។

ដោយឡែកថ្មីៗនេះ ក៏មានប្រភពពីតួអង្គសម្តែងល្បីឈ្មោះលោក សាវិន ហ្វីលីព បានបង្ហើបមកថា អ្នកដឹកនាំរឿងJailBreakលោក Jimmy បាននឹងកំពុងសិក្សាចាយទុកដើម្បីផលិតរឿងបែបវាយតប់ថ្មី(Action Film) នៅក្នុងប្រទេសកម្ពុជាជាថ្មី។ លោកមិនបានបញ្ជាក់ទេថា រឿងនេះនឹងចាប់ផ្តើមដំណើរការពេលណានៅឡើយទេ។
តារាសម្តែងលោក សាវិន ហ្វីលីព បានប្រាប់ឲ្យដឹងថា «លោក Jimmy អ្នកដឹកនាំរឿង JailBreakកំពុងស្វែងរកអ្នកចាប់អារម្មណ៍ដាក់ទុនវិនិយោគផលិតភាពយន្តខ្មែរបែបវាយតប់ថ្មី (Action Film) នៅកម្ពុជា។ ខ្ញុំធានាថា ភាពយន្តរបស់គាត់ពិតជាមានគុណភាព អ្នកចាប់អារម្មណ៍អាចInboxខ្ញុំបាន»។

លោក សាវិន ហ្វីលីព បានបញ្ជាក់បន្ថែមទៀតថា “២០២១៧ ក្នុងភាពយន្តខ្មែរបែបវាយតប់( Action film) កំរិតអន្តរជាតិរឿង “JailBreak ការពារឧក្រិដ្ឋជន” ត្រូវបានទទួលស្គាល់ដោយHollywood។ ទោះបីយ៉ាងណា អ្នកគាំទ្រសង្ឃឹមថា ភាពយន្តថ្មីនេះនឹងទទួលបានការលើកទឹកចិត្តព្រមទាំងគាំទ្រច្រើនពីមហាជន៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច