ជីវិតកម្សាន្ដ
តារាសម្តែងតៃវ៉ាន់ Ryan Tang ធ្លាក់ខ្លួនដើរវង្វេងតាមផ្លូវ និងជាប់បំណុលជាច្រើន
សារព័ត៌មាន China Press រាយការណ៍កាលពីថ្ងៃទី២៨ ខែមិថុនា ថា ក្នុងរយៈពេលមួយខែកន្លងមកនេះ គេឃើញ Ryan Tang ដែលជាតារាសម្តែងតៃវ៉ាន់ដ៏ល្បីល្បាញមួយរូប ពេលនេះគ្មានផ្ទះសម្បែង និងប្រឈមមុខនឹងបំណុលសំខាន់ៗ រួមទាំងការជួលផ្ទះដែលមិនបានបង់។
តារាប្រុសរូបនេះត្រូវគេប្រទះឃើញ ដើរវង្វេង និយាយគ្មានដឹងទិសតំបន់ និងបង្ហាញការភិតភ័យនៅពេលមានមនុស្សចូលទៅជិត។ គាត់ត្រូវបានគេសង្កេតឃើញថា មិនបានពាក់អាវ បង្ហាញកាយវិការស្រើបស្រាល និងច្រងេងច្រងាង អំឡុងពេលមានទំនាក់ទំនងជាមួយអ្នកដំណើរឆ្លងកាត់។

បុគ្គលដែលបាននិយាយជាមួយគាត់បានរាយការណ៍ថា គាត់បានបង្ហាញពីបំណងចង់ត្រឡប់ទៅប្រទេសកំណើតនៅក្នុងប្រទេសថៃ ហើយបានបដិសេធម្តងហើយម្តងទៀតចំពោះការស្លាប់របស់ម្តាយកាលពីពេលថ្មីៗនេះ។ អ្នកគាំទ្រម្នាក់បានផ្តល់ឲ្យគាត់នូវការងារ លំនៅដ្ឋាន និងការពិនិត្យសុខភាព ដែលទាំងអស់នេះគាត់បានបដិសេធ។
កន្លងមក Ryan Tang បង្កការរំខានក្នុងហាង បុកជាមួយរថយន្តផ្សេងៗ ហើយបានជួបប៉ូលិស គាត់ថែមទាំងលុតជង្គង់នៅមុខស្ថានីយទូរទស្សន៍មួយ ដោយសុំតួសម្តែងក្នុងរឿងមួយ។
យោងតាម Sinchew ម្តាយរបស់ Tang បានស្លាប់នៅថ្ងៃទី ០៣ ខែមិថុនាក្នុងអាយុ ៧៣ ឆ្នាំនៅក្នុងផ្ទះជួលមួយកន្លែង។ យ៉ាងណាក៏ដោយ Tang បានប្រាប់ប៉ូលិសថា អ្នកស្លាប់មិនមែនជាម្តាយរបស់គាត់ទេ ហើយក៏មិនបានទាមទារយកសពទៅបញ្ចុះដែរ។ ក្នុងពេលសាកសួរ គាត់ហាក់មានស្មារតីមិននឹងនរ ប៉ុន្តែបានបដិសេធថាមិនមានការញៀនស្រា ឬធ្លាក់ទឹកចិត្តឡើយ។
ដោយឡែក Zaobao ក៏បានរាយការណ៍ថា ក្រុមហ៊ុនគ្រប់គ្រងរបស់គាត់បានព្យាយាមទាក់ទងគាត់ជារៀងរាល់ថ្ងៃ។ តែ Tang បដិសេធការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តពីក្រុមហ៊ុន ដោយជឿថាគាត់មិនមានបញ្ហាសុខភាពទេ។ ក្រុមហ៊ុនបាននិយាយថា ខ្លួនបានទាក់ទងទៅមន្ទីរសុខាភិបាល អាជ្ញាធរផ្លូវច្បាប់ សមាគមសិល្បៈសម្តែង និងអង្គការពាក់ព័ន្ធផ្សេងទៀត ដើម្បីសុំជំនួយ។ ក្រុមហ៊ុនក៏បានដំឡើងប្រាក់ឲ្យគាត់សម្រាប់តួនាទីជាភ្ញៀវចំនួនពីរដែលគាត់បានថត ហើយទទួលស្គាល់ថាមានអ្នកគាំទ្រជាច្រើនបានបង្ហាញពីបំណងចង់បរិច្ចាគថវិកាដើម្បីជួយគាត់ ទោះបីជាមិនទាន់សម្រេចចិត្តទទួលយកការបរិច្ចាគក៏ដោយ។
គយរបញ្ចាក់ដែរថា Ryan Tang អាយុ ៤៦ឆ្នាំ បានចាប់ផ្តើមអាជីពរបស់គាត់ជាតារាម៉ូដែល មុនពេលផ្លាស់ប្តូរទៅសម្តែង។ គាត់បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ត និងរឿងភាគទូរទស្សន៍ជាង ២០ រួមទាំងតួនាទីលេចធ្លោនៅក្នុង”The Hospital,” “Hana Kimi,” and “Tokyo Juliet.”។ គាត់បានតស៊ូជាមួយនឹងការសេពគ្រឿងស្រវឹងអស់ជាច្រើនឆ្នាំមកហើយ មិនមានទ្រព្យសម្បត្តិអ្វីសំខាន់ ហើយបច្ចុប្បន្នជំពាក់ថ្លៃឈ្នួលផ្ទះបីខែ និងបំណុលមិត្តភ័ក្ដិ។ គម្រោងថ្មីបំផុតរបស់គាត់គឺជាតួនាទីជាភ្ញៀវនៅក្នុងរឿងភាគនៅលើប៉ុស្តិ៍ទូរទស្សន៍ Da Ai របស់តៃវ៉ាន់ ប៉ុន្តែគាត់ត្រូវបានជំនួស ដូច្នេះគាត់អាចផ្តោតលើការដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់គាត់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតស្វាមីសាន់ឆាយ សម្រេចចិត្តរៀបការជាមួយនារីអាយុប្អូនដល់ទៅ ១៨ ឆ្នាំ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល