ជីវិតកម្សាន្ដ
តាចេក អះអាងថា ជីវិតពិតពេលនេះជួបការលំបាកខ្លាំង មិនមែនសម្ដែងទេ
ក្រោយធ្លាយដំណឹងយ៉ាងភ្ញាក់ផ្អើលធ្លាក់ខ្លួនដើរសំលៀងកាំបិតតាមផ្ទះ តារាកំប្លែងលោក ឈុំ ប៊ុនឈឿន ហៅ នាយចេក បានចេញមកអះអាងប្រាប់អ្នកគាំទ្រថា បច្ចុប្បន្នជីវិតរបស់លោកកំពុងមានការខ្វះខាត និងជួបការលំបាកខ្លាំង ពោល ពុំមែនសម្ដែងទេ។

ការចេញមុខបញ្ជាក់ពីសំណាក់តារាកំប្លែងវ័យ ៧០ ឆ្នាំ លោកតា ចេក ពេលនេះ បន្ទាប់ពីមានការចែករំលែកជុំវិញការធ្លាក់ខ្លួនសំលៀងកាំបិត ខណៈមានមតិមួយចំនួនបានលើកឡើងថា លោកតា ចេក សម្តែងដើម្បីយកការចាប់អារម្មណ៍ឲ្យមហាជនអាណិត។ រីឯខ្លះទៀត ក៏បង្ហាញពីការអាណិតអាសូរចំពោះតាចេកផងដែរ។
តារាកំប្លែង តាចេក រៀបរាប់ឲ្យដឹងថា «ខ្ញុំបាទ តាចេក សូមថ្លែងអំណរអគុណដល់បងប្អូនកូនក្មួយដែលមានចិត្តសប្បុរសធម៌បានជួយដល់ខ្ញុំបាទតាមរយៈ ABA និងតាមលេខទូរស័ព្ទ បងប្អូនខ្លះក៏បានអញ្ជើញមកសួរសុខទុក្ខដល់ផ្ទះ ក៏គាត់បានដឹងថា ជីវិតពិតរបស់ខ្ញុំក្នុងពេលនេះជួបការលំបាកយ៉ាងណាហើយពីជីវិតពិត មិនមែនសម្ដែងដូចមតិដែលបាននិយាយទេ»។

លោកតាចេក បានបញ្ជាក់ថា លោកក៏សូមអគុណលើកម្រាមដៃទាំងដប់ សូមជូនពរដល់សប្បុរសធម៌ និងក្មួយៗ ជួបប្រទះសេចក្ដីសុខចម្រុងចម្រើន ជួបសំណាងល្អ ទេវតាតាមឃុំគ្រងមានអាយុយឺនយូរគ្រប់ក្រុមគ្រួសារ។
គួរបញ្ជាក់ថា កាលពីថ្មីៗ នេះ មានការបង្ហោះភ្ជាប់វីដេអូ បានរៀបរាប់ថា «សូមជួយស៊ែរឲ្យបានដល់ថ្នាក់ដឹកនាំផង ដែលជាម្លប់ដល់កូនចៅ ខ្ញុំបានជួបលោកអ៊ំ កាលពី ៣ ឆ្នាំមុន លោកអ៊ំលក់ផ្លែឈើនៅភ្នំគិរីរម្យ! ហ៊ឹម… ឥឡូវគាត់ដើរសំលៀងកាំបិតតាមផ្ទះគេ គួរតែបងៗ ខាងសិល្បៈគិតគូរគាត់ផង គាត់ក៏ជាសិល្បៈជើងចាស់មួយរូបដែរ ទឹកមុខបង្ហាញពីទុក្ខ សូមជួយគាត់ផង គាត់អាយុច្រើនហើយ ពេលវេលានៅមានតិចណាស់»។

ជាការកត់សម្គាល់ តារាកំប្លែងជើងចាស់ លោកតា ចេក បច្ចុប្បន្នត្រូវបានទស្សនិកជនដឹងហើយថា នាយជាតារាកំប្លែងជើងចាស់មួយរូបដែលមានប្រវត្តិតស៊ូ និងជួបការលំបាកជាច្រើនសម្រាប់ជីវភាពគ្រួសារប្រចាំថ្ងៃ ពោលខុសប្លែកពីតារារួមជំនាន់ដទៃទៀតមានជីវភាពធូរធារ៕
អត្ថបទ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត