Connect with us

ជីវិតកម្សាន្ដ

តារាខ្មែរទី ២ ខេម ប្រកាសជួយក្មេងប្រុសកម្សត់ម្នាក់ ១ ខែ ១០០ ដុល្លារ ពេញ ១ ឆ្នាំ

បានផុស

នៅ

តារា​ចម្រៀង​សំឡេង​ស្អក​លោក ខេម ដោយ​ក្តី​អាណិតអាសូរ និង​មើល​ឃើញ​ការ​លំបាក​នឹក​ដល់​រឿង​អតីតកាល​របស់​ខ្លួន ក៏បាន​ប្រកាស​ជួយ​ឧបត្ថម្ភ​ដល់​ការ​សិក្សា​ចំពោះ​ក្មេង​ប្រុស​កម្សត់​ម្នាក់ នូវ​ថវិកា ១០០ ដុល្លារ រយៈពេល​ពេញ ១ ឆ្នាំ តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​ពី​សំណាក់​លោក ខេម នេះ បន្ទាប់ពី​មាន​ការ​បង្ហោះ​ចែករំលែក​វីដេអូ​ក្មេង​ប្រុស​កម្សត់​ម្នាក់ ដែល​បាន​រៀបរាប់​នូវ​ទុក្ខ​លំបាក​គ្រួសារ ខណៈ​ឪពុក​រត់ចោល​តាំងពី​តូច ចំណែក​ឯ​លោកយាយ​គាត់​ដើរ​សុំទាន និង​ម្តាយ​ដើរ​លាងចាន​ឲ្យ​គេ។

លោក ខេម ជា​តារា​ចម្រៀង​ខ្មែរ​ទី ២ បន្ទាប់ពី តារា​ចម្រៀង​រ៉េប G-Devith ប្រកាស​ឧបត្ថម្ភ ១ ខែ ២០០ ដុល្លារ រហូត​ពេញ ១ ឆ្នាំ ផង​ដែរ។

លោក ខេម បាន​បញ្ជាក់​ថា “ឃើញ​ការ​លំបាក​ក្មួយ ពូ​នឹកឃើញ​អតីតកាល​ពូ ដែល​ខ្ញុំ​មាន​ការ​អាណិត​ក្មួយ​ណាស់ ពូ​នឹង​ឧបត្ថម្ភ​ក្មួយ​សម្រាប់​ការ​រៀន​សូត្រ និង​ជីវភាព ១០០ ដុល្លារ មួយ​ខែ ក្នុង​រយៈពេល​មួយ​ឆ្នាំ សូម​ក្មួយ​ទំនាក់ទំនង​មក​ផេក​ផ្លូវការ​ដែល​បង​បាន​បង្ហោះ​នេះ​បាន​”។

តាមរយៈ​ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក មាន​ការ​រំភើប ព្រម​ជាមួយ​ការ​សរសើរ​ចំពោះ​ទឹកចិត្ត​ដ៏​ប្រពៃ​ពី​សំណាក់​តារា​ចម្រៀង​លោក ខេម ដែល​បាន​ចែករំលែក​ក្តី​ស្រលាញ់​មួយ​នេះ​ដល់​គ្រួសារ​ក្មេង​ប្រុស​ខាងលើ។

សូម​ជម្រាប​ដែរ​ថា តារា​ចម្រៀង​រ៉េប G-Devith ថ្មីៗ នេះ ក៏បាន​ប្រកាស​ឧបត្ថម្ភ ១ ខែ ២០០ ដុល្លារ រហូត​ពេញ ១ ឆ្នាំ ជួយ​ក្មេង​ប្រុស​កម្សត់​ម្នាក់​នេះ​ដែរ។ លោក​ថា «ដោយ​ឧបនិស្ស័យ​តាមរយៈ​ការ​ឃើញ Video នេះ ខ្ញុំ ក្រោយ​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់ ដោយ​ខ្ញុំ​សម្រេច​ថា នឹង​ឧបត្ថម្ភ​ជួយ​សម្រួល​ជីវភាព​លោកយាយ និង​ការ​សិក្សា​របស់​ប្អូនប្រុស​ចំនួន ២០០ ដុល្លារ រាល់​ខែ រហូត​ដល់​គ្រប់​មួយ​ឆ្នាំ​ពេញ”៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ

សន្តិសុខសង្គម១៩ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ១៨ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានជាតិ២០ ម៉ោង មុន

ខេត្តកំពង់ចាមបង្កើតទីលានកែច្នៃ​សំរាម ទុកដាក់ស្តង់ដារ ១កន្លែង របស់ខេត្តកំពង់ចាម ស្ថាបនាបានជាង៨០%

Sokha Hotels

ព័ត៌មានពេញនិយម