Connect with us

ជីវិតកម្សាន្ដ

ស៊ីន យូប៊ីន រំភើបខ្លាំង ខណៈត្រូវបាន សម្តេចធិបតី ហ៊ុន ម៉ាណែត សរសើរសមិទ្ធផលលើឆាកជាតិ-អន្តរជាតិ

បានផុស

នៅ

តារា​សម្តែង កញ្ញា ស៊ីន យូប៊ីន រំភើប​ចិត្ត​ខ្លាំង ខណៈ​ដែល​ត្រូវ​បាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​សរសើរ​ចំពោះ​សមិទ្ធផល​របស់​នាង​ទាំង​លើ​ឆាក​ជាតិ និង​អន្តរជាតិ ដែល​ខំ​ប្រឹងប្រែង​សាង​កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ស្រី កញ្ញា ស៊ីន យូប៊ីន បច្ចុប្បន្ន​កំពុង​មាន​ភាព​ល្បីល្បាញ​សុសសាយ​លំដាប់​អន្តរជាតិ ក៏បាន​លើក​ឡើង​ថា នេះ​គឺជា​កម្លាំងចិត្ត​ដ៏​ធំធេង​បំផុត​សម្រាប់​នាង ក៏​ដូចជា​សិល្បករ​-​សិល្ប​ការិនី​ដទៃ​ទៀត ក្នុង​ការ​ពាំនាំ​សិល្បៈ​វប្បធម៌​កម្ពុជា​ទៅ​បង្ហាញ​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក។

តារា​សម្តែង ស៊ីន យូប៊ីន លើក​ឡើង​បន្ត​ថា សូម​គោរព​អរគុណ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អនុញ្ញាត​ឲ្យ​នាង​បាន​ចូល​ជួប​សម្តែង​ការ​គួរសម ក្រោម​ការ​ដឹកនាំ​របស់ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ នៅ​វិមាន​សន្តិភាព។

ស៊ីន យូប៊ីន លើក​ឡើង​បន្ត​ទៀត​ថា «នៅ​ក្នុង​ជំនួប​លើក​នេះ នាង​ខ្ញុំ ពិត​ជា​ទទួល​បាន​នូវ​សារ​ដ៏​មាន​តម្លៃ​ជាច្រើន​ពី សម្តេច ហើយ នាង​ខ្ញុំ នឹង​យក​ទៅ​អនុវត្ត​បន្ត ដើម្បី​ជា​ប្រយោជន៍​ដល់​កម្ពុជា នាងខ្ញុំ ពិត​ជា​មាន​សេចក្តី​រំភើប ក្រោយ​បាន​ស្តាប់​ការ​កោតសរសើរ​របស់ សម្តេច មក​លើ​នាង​ខ្ញុំ​ចំពោះ​សមិទ្ធផល​ទាំង​ឆាក​ជាតិ និង​លើ​ឆាក​អន្តរជាតិ ដែល​នាង​ខ្ញុំ​បាន​សាង​កន្លងមក»។

កញ្ញា ស៊ីន យូប៊ីន បញ្ជាក់​បន្ថែម​ថា «នេះ​ជា​កម្លាំង​ចិត្ត​ដ៏​ធំ​បំផុត​សម្រាប់​ខ្ញុំ ក៏ដូចជា​សិល្បករ​ដទៃ​ទៀត ក្នុង​ការ​ពាំនាំ​សិល្បៈ​វប្បធម៌ និង​ទេសចរណ៍​របស់​កម្ពុជា ទៅកាន់​ពិភពលោក។ អរគុណ​រាជរដ្ឋាភិបាល​ដែល​តែងតែ​យកចិត្តទុកដាក់»។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ០២ ខែ​កក្កដា ឆ្នាំ ២០២៤ ថ្មីៗ នេះ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ជាមួយ​ក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ​ខ្មែរ ដឹកនាំ​ដោយ​លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​នោះ កញ្ញា ស៊ីន យូប៊ីន ក៏បាន​ចូលរួម​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម