Connect with us

ជីវិតកម្សាន្ដ

អ្នកផាត់មុខចិនម្នាក់ ប្រែលោកតាវ័យ៦៦ឆ្នាំ ទៅជាបុរសសង្ហា ផ្អើលអ្នកគាំទ្រសឹងមិនជឿទឹកដៃ

បានផុស

នៅ

វីដេអូផ្លាស់ប្តូររូបរាងជាបន្តបន្ទាប់ដែលបង្ហោះដោយអ្នកតុបតែងមុខជនជាតិចិន បានធ្វើឲ្យអ្នកទស្សនាជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែពួកគេពិតជាអស្ចារ្យខ្លាំងដែលអាចផ្លាស់ប្ដូរមុខមាត់មនុស្សម្នាក់ប្រែទៅជាមនុស្សផ្សេងទៀតមើលសឹងមិនស្គាល់។

វីដេអូបំប្លែងដែលមានចំណងជើងថា ទាប្រែជាហង្សសួគ៌ គឺជាខ្លឹមសារដ៏ពេញនិយមមួយនៅលើបណ្តាញទំនាក់ទំនងសង្គមដូចជា TikTok ជាយូរមកហើយ។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែជាទម្រង់នៃមាតិកាដែលទាក់ទាញ និងទទួលបានទស្សនៈជាច្រើនពីអ្នកប្រើប្រាស់អនឡាញ ហើយថែមទាំងបានក្លាយជាពាណិជ្ជសញ្ញារបស់អ្នកបង្កើតមាតិកាមួយចំនួនទៀតផង។

នៅក្នុងប្រទេសចិន សិល្បករតុបតែងមុខម្នាក់ដែលមានគណនីឈ្មោះថា sakuralusi បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវីដេអូការផ្លាស់ប្តូរដ៏អស្ចារ្យរបស់នាង។ នៅក្នុងនោះ នាងបានអនុវត្តការតុបតែងមុខ និងផ្លាស់ប្តូរជីតាចាស់ខ្លួនឯងទៅជាបុរសសង្ហាបែបយុវវ័យ និងជាតួអង្គក្នុងរឿងគំនូរជីវចល។

ការផ្លាស់ប្តូរមុខរបស់បុរសចំណាស់នេះ ពិតជាគួរឲ្យកត់សម្គាល់ ដែលអ្នកដែលបានឃើញរូបថតក្បែរគ្នាទាំងនេះ បដិសេធមិនជឿថា ពួកគេជាមនុស្សដូចគ្នានោះទេ។ ប៉ុន្តែអ្នកផាត់មុខដដែលនេះក៏បានបង្ហោះវីដេអូមួយចំនួនរបស់នាងនៅលើ TikTok ផងដែរ ដូច្នេះយើងអាចប្រើប្រាស់វាជាភស្តុតាងថា​ រូបភាពនេះគឺពិតជាជីតារបស់នាងក្រោមការតុបតែងមុខទាំងអស់ពិតមែន។

@sakuralusi

Replying to @iluveatingkids123 Choose any style you like 1-6❤️‍? If you are interested in learning douyin makeup or if you want to be shocked by the effect of makeup follow me as I always post news ? #sakuralusi #makeup #animecosplay #douyinmakeup #cosplayer #douyin_china #chineseboy #trending #chinesetiktok #newtrend #makeupartist #douyin抖音 #fypmakeup #makeupchallenge #ai #makeupdouyin #makeuptutorial #manhwa #aiboy #grandpa #daddy #animestyle #cosplayer

♬ som original – ᡶꪹꪮꪶꪶ3ᦔꪖ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ននេះ​ វីដេអូរបស់ sakuralusi ទទួលបានការចូលមើលរាប់សិបលានដងនៅលើ Douyin តែម្នាក់ឯង ប៉ុន្តែអ្នកផាត់មុខដ៏ប៉ិនប្រសប់អាចរំពឹងថាការតាមដានរបស់នាងនៅលើអ៊ីនធឺណិតនឹងកើនឡើងកាន់តែច្រើននាពេលអនាគតដ៏ខ្លី ដោយសារតែរូបថត និងវីដេអូរបស់នាងបានឆ្លងផុតព្រំដែនប្រទេសចិន ហើយកំពុងរីករាលដាលនៅក្នុងប្រទេសវៀតណាម ជប៉ុន កូរ៉េ ។

ទោះបីជាយ់ាងណាក៏ដោយ sakuralusi មិនមែនជាអ្នកជំនួយការផាត់មុខតែមួយគត់នៅក្នុងប្រទេសចិននោះទេ។ Tuzi មានរហ័ស្សនាមទន្សាយ ក៏ជាអ្នកផាត់មុខម្នាក់ទៀតកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់ការប្រែក្លាយមនុស្សចាស់ឲ្យទៅជាក្មេងជាងវ័យ មើលសឹងមិនស្គាល់ដូចគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ សាង  ស្រីល័ក្ខ

ចុចអាន៖វាំងននខ្មៅនៅពីក្រោយ​​ជីវិតស្រី​ស្នំ​​សម័យ​បុរាណ ចិន ​ច្រើនតែងាយឈឺថ្កាត់ និង​​រស់​មិន​បាន​យូរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម