Connect with us

ជីវិតកម្សាន្ដ

លៀក លីដា ចាត់ទុកវិស័យសិល្បៈជាផ្លូវយ៉ាងសំខាន់ ដើម្បី Promote ប្រទេស ទៅកាន់ឆាកអន្តរជាតិ

បានផុស

នៅ

កាលពី​ថ្មីៗ កន្លងទៅ គេ​ចាំ​បាន​ថា លោក លៀក លីដា ដែល​គេ​ស្គាល់​ជា​ផលិតករ​ភាពយន្ត និង​ម្ចាស់​ផលិតកម្ម LD ធ្លាប់​លើក​ឡើង​អំពី​ក្តី​ព្រួយបារម្ភ​លើ​វិស័យ​ភាពយន្ត​ជាតិ អាច​នឹង​ដួល​សាជាថ្មី ខណៈ​មើល​ឃើញ​ថា ចំនួន នៃ​ភាពយន្ត​បរទេស​បាន​សម្រុក​ហូរ​ចូល​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះ​ដែរ ផលិតករ លោក លៀក លីដា ក៏បាន​ស្នើ​ដល់​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចេញ​វិធានការ​ទប់ស្កាត់ ឬ​កាត់បន្ថយ​ផង​ដែរ។ ជាថ្មី​ម្តង​ទៀត លោក លីដា បាន​ចេញ​មក​បញ្ជាក់​ទៀត​ថា វិស័យ​សិល្បៈ គឺជា​ផ្លូវ​យ៉ាង​សំខាន់ ដើម្បី Promote ប្រទេស ទៅ​កាន់​ឆាក​អន្តរជាតិ។

ផលិតករ​លោក លៀក លីដា បាន​លើក​ឡើង​ថា «ឥទ្ធិពល នៃ​វិស័យ​សិល្បៈ បាន​ធ្វើ​ឲ្យ​ទេសចរ​ហូរ​ចូល​ប្រទេស​ថៃ​យ៉ាង​គំហុក ក្រោយពី កញ្ញា Lisa សមាជិក​ក្រុម black pink បាន​ចេញ​មក​ថត​បទ​ចម្រៀង​នៅ china town ប្រទេស​ថៃ។ សូម​ថ្នាក់ដឹកនាំ និង​អ្នក​ពាក់ព័ន្ធ​វិស័យ​សិល្បៈ​ទាំងមូល នៃ​ប្រទេស​យើង មេត្តា​យកចិត្តទុកដាក់ និង​ជំរុញ​បន្ថែម​នូវ​វិស័យ​សិល្បៈ​គ្រប់​ទម្រង់​របស់​ប្រទេស​យើង»។

លោក លៀក លីដា និយាយ​បន្ថែម​ថា «វិស័យ​សិល្បៈ គឺជា​ផ្លូវ​យ៉ាង​សំខាន់ ដើម្បី Promote ប្រទេស​យើង​ទៅកាន់​ឆាក​អន្តរជាតិ Congratulation to Ms Lisa (ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌)»។

ប្រាកដ​ណាស់ បច្ចុប្បន្ន​គេ​ក៏​សង្កេតឃើញ​មាន​ផលិតករ​ភាពយន្ត​មួយ​ចំនួន បាន​ប្រកាស​ពី​ការ​ក្ស័យធន​រហូត​បិទទ្វារ​ផលិតកម្ម និង​ខ្លះ​បាន​ដកឃ្លា​ពី​ការ​ផលិត​រឿង ដោយ​យក​ពេល​ទៅ​រក​ជំនួញ​ផ្សេងៗ គ្នា ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ។

ចំពោះ​ការ​ប្រកាស​ក្ស័យធន ឬ​ឈាន​ដល់​ការ​បិទទ្វារ​ផលិតកម្ម​នេះ មាន​ការ​លើក​ឡើង​ថា ដោយសារ​កត្តា​ខ្វះ​ការ​គាំទ្រ​ពី​សំណាក់​មជ្ឈដ្ឋាន​ពលរដ្ឋ​ខ្មែរ ខណៈ​ភាពយន្ត​ខ្លះ​ត្រូវ​ចំណាយ​ទុន​រហូត​ខ្ទង់​រាប់​សែន​ដុល្លារ​ក្នុង​ការ​ផលិត ប៉ុន្តែ​នៅ​ពេល​ចាក់​បញ្ចាំង​តាម​រោងកុន គឺ​ទទួល​បាន​ផល​ចំណេញ​មិន​ស្មើ​ដើម​វិញ​ទេ។ នេះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ផលិតករ​ខ្លះ​ប្រកាស​បិទទ្វារ​តែម្ដង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ស្ពានឆ្ល​ងទន្លេ​ក្រចេះនៅសល់ ៣ ប្រឡោះទៀតនឹង​តភ្ជាប់គ្នា​ពេញលេញ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ជនជាតិឥណ្ឌាជិត៣០០នាក់ធ្វើមាតុភូមិនិវត្តន៍ ​ក្រោយ​ពី​សង្គ្រោះ​ពីCall-Center នៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៩ នាទីutes មុន

ក្រសួងប្រៃសណីយ៍ រៀបចំប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ត្រាំ៖ ទាំង​រុស្ស៊ី និង​អ៊ុយក្រែន សុទ្ធតែ​គ្មាន «សន្លឹក​បៀ» នៅក្នុង​ដៃ សម្រាប់​ការ​ចរចា​សន្តិភាព

សន្តិសុខសង្គម១២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លោក ត្រាំ ថា អ៊ុយក្រែន ដូចគ្មានចេតនា ចង់បានសន្តិភាពសោះ

Sokha Hotels

ព័ត៌មានពេញនិយម