ជីវិតកម្សាន្ដ
មាន សូនីតា មោទនភាពខ្លាំង ខណៈឃើញក្រមាយ័ន្តខ្មែរដាក់បញ្ចាំងលើផ្ទាំង LED ទាំង ៦ ទីតាំងនៅភ្នំពេញ
តារាសម្តែងកញ្ញា មាន សូនីតា បានបង្ហាញអារម្មណ៍រំភើប និងមោទនភាពខ្លាំង ក្រោយឃើញក្រមាយ័ន្តខ្មែរ និងផ្កាចន្ទន៍អង្គរនារីកម្ពុជា បង្អួតសម្រស់ដ៏ស្រស់សោភានៅលើប្រាសាទព្រះវិហារ តាមរយៈផ្ទាំង LED ទាំង ៦ ទីតាំង ក្នុងរាជធានីភ្នំពេញ។

ដោយភាពមោទនភាពកញ្ញា មាន សូនីតា បានលើក ឡើងថា «នាងខ្ញុំ មាន សូនីតា ពិតជាមោទកភាពដ៏ក្រៃលែងដែលប្រាសាទព្រះវិហារបានចូលជាបេតិកភណ្ឌពិភពលោក។ នាងខ្ញុំសូមអរគុណចំពោះទឹកចិត្តបងប្អូន និង POMA ដែលបានស្រលាញ់គាំទ្រ និងបានចាក់បញ្ចាំងកម្រងវីដេអូរាជនីក្រមាយ័ន្តខ្មែរ និងផ្កាចន្ទន៍អង្គរនារីកម្ពុជា បង្អួតសម្រស់ដ៏ស្រស់សោភានៅលើប្រាសាទ ព្រះវិហារតាមរយៈផ្ទាំង LED ទាំង ៥ ទីតាំងក្នុងរាជធានីភ្នំពេញ»។
កញ្ញា មាន សូនីតា បន្តទៀតថា ធ្លាប់មានវត្តមានលើប៉ានណូធំៗជាច្រើនហើយ តែលើកនេះមានអារម្មណ៍រំភើប និងមោទកភាពខ្លាំងមែនទែនសម្រាប់ការចូលរួមលើកស្ទួយវប្បធម៌ខ្មែរ ជាពិសេសបងប្អូនទាំងអស់ទទួលស្គាល់ និងឱ្យតម្លៃក្រមាខ្មែរបែបនេះ។ នាងថា “កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរ គ្រប់ៗរូប “។

តារាស្រី មាន សូនីតា បន្ថែមថា «នាងខ្ញុំសូមអរគុណចំពោះទឹកចិត្តបងប្អូន និង POMA Media ដែលបានស្រលាញ់គាំទ្រ និងធ្វើការចាក់បញ្ចាំងកម្រងវីដេអូរាជនីក្រមាយ័ន្តខ្មែរ និងផ្កាចន្ទន៍អង្គរ នារីកម្ពុជាបង្អួតសម្រស់ដ៏ស្រស់សោភានៅលើប្រាសាទព្រះវិហារ តាមរយៈផ្ទាំង LED ទាំង ៦ទីតាំង ។ អរគុណម្តងទៀតសម្រាប់ការ ស្រលាញ់ សូនីតា ។
ប្រាកដណាស់តារាសម្តែងធ្មេញជំពើសកញ្ញា មាន សូនីតា គេកត់សម្គាល់ថា ចាប់តាំងពីនាងបានលេចវត្តមានបញ្ចេញសម្រស់នៅលើកម្រាលព្រំក្រហមនាទីក្រុងកាន ក្នុងប្រទេសបារាំង ដោយបានពាំនាំនូវវប្បធម៌ដ៏ល្អអស្ចារ្យ និងល្អផូរផង់របស់ខ្មែរទៅបង្ហាញដល់ពិភពលោកមកនោះ ឃើញថា តារាស្រីរូបនេះទទួលបានការគាំទ្រ និងប្រជាប្រិយភាពកាន់តែលេចធ្លោខ្លាំង។

ភាពជោគជ័យរបស់តារាសម្តែងស្រីកញ្ញា មាន សូនីតា ពេលនេះកើតចេញពីការតាំងចិត្តខ្ពស់ការតស៊ូរ ជំនះ រាល់ឧបសគ្គដែលទទួលបានការលើកទឹកចិត្ត និងគាំទ្រពីមហាជនទូទៅ។ នាងក៏មានមោទនភាពខ្លាំង ក្រោយទទួលបានការគាំទ្រពីទស្សនិកជន និងមានបណ្តាសាព័ត៌មានធំៗរបស់បរទេសចុះផ្សាយអំពីវត្តមាននាងលើកម្រាលព្រំក្រហមក្នុងកម្មវិធីមហោស្រពនា ទីក្រុងកាន ប្រទេសបារាំង៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?