Connect with us

ជីវិតកម្សាន្ដ

​សេដ្ឋីឥណ្ឌា ចាយលុយ ១០ លានដុល្លារ ឲ្យ Justin ច្រៀងផ្ដាច់មុខផ្គាប់ចិត្តកូនប្រុសនិងកូនប្រសាស្រី

បានផុស

នៅ

យោងតាមរបាយការណ៍​​​ TMZ​ បានឲ្យដឹងថា តារាចម្រៀងកាណាដា Justin Bieber ទទួលប្រាក់ចំនួន ១០ លានដុល្លារ សម្រាប់ការសម្ដែង នៅឯពិធីជប់លៀងមុនមង្គលការរបស់កូនប្រុសមហាសេដ្ឋីឥណ្ឌា Anant Ambani កាលពីល្ងាចថ្ងៃ ០៥ ខែកក្កដាឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងវ័យ ៣០ ឆ្នាំរូបនេះ ត្រូវបានគេជឿថាបានយកមកវិញនូវចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីបានសម្តែងបទចម្រៀងដែលជាប់ចំណាត់ថ្នាក់កំពូល រួមមាន Baby, Boyfriend, Love Yourself និង Peaches ក្នុងអំឡុងពេលការប្រគំតន្ត្រីផ្តាច់មុខសម្រាប់ Anant Ambani និងគូដណ្តឹង Radhika ព្រមទាំងមិត្តភក្តិជិតស្និទ្ធ ក្រុមគ្រួសាររបស់ពួកគេ នៅក្នុងទីក្រុង Mumbai ។

លើសពីនេះទៀតដែរ តារាចម្រៀងវ័យ៣០ឆ្នាំរូបនេះ បាន​ចូល​ទៅ​កាន់ Instagram កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ចែក​រំលែក​រូបថត និង​វីដេអូ​ជា​បន្តបន្ទាប់​ពី​ការ​ប្រគំ​តន្ត្រី​ដ៏ល្បី​ផ្ដាច់មុខ ទៅកាន់មហាជននិងទស្សនិកជន។ ក្នុង​រូបភាព​មួយ​សន្លឹក​នេះ គេ​ឃើញ​គាត់​ថត​រូប​ជាមួយ​គូស្នេហ៍​ដែលកំពុងត្រៀមរៀប​ការ​ឆាប់ៗ ហើយបាន​អញ្ជើញ​កូន​កំលោះ​ឡើង​លើ​ឆាកច្រៀងចម្រៀងរួមគ្នាទៀតផង។

ដោយឡែក ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​ឯណោះក៏បាន​រាយការណ៍​ថា Justin ក៏បង្ហាញពីដំណើរកម្សាន្តដ៏ខ្លីរបស់គាត់ទៅកាន់ប្រទេសឥណ្ឌាដោយរូបគេបានជិះរថយន្ត limousine ទៅកាន់ទីតាំងព្រឹត្តិការណ៍ និងសម្រាកនៅក្នុងបន្ទប់សណ្ឋាគារប្រណីត។​ ភ្លាមៗបន្ទាប់ពីការសម្តែង​ តារាបានប្រុសរូបនេះក៏ជិះយន្តហោះត្រឡប់ទៅផ្ទះនៅអាមេរិក​ ដើម្បីប្រញាប់ទៅជួបភរិយារបស់គាត់ Hailey Bieber ដែលមានផ្ទៃពោះកូនដំបូងរួមគ្នា។

ទោះបីជាយ៉ាងណា នេះក៏មិនមែនជារឿងចម្លែកឡើយ កាល​ពី​ខែ​មីនា តារា​ចម្រៀង Rihanna ក៏ត្រូវបានគ្រួសារសេដ្ឋីឥណ្ឌាអញ្ញើញឲ្យច្រៀង​ក្នុង​កម្មវិធី Pre-Wedding ដែល​ចូលរួម​ដោយ​មហាសេដ្ឋី Bill Gates និង Mark Zuckerberg ដោយក្នុងនោះគេដឹងថា នាងទទួលបាន​ប្រាក់​ចំនួន ៦​លាន​ដុល្លារ។​ កាលពីខែឧសភាកន្លងទៅ នាវា Ambanis បានរៀបចំដំណើរកម្សាន្តរយៈពេល ៣ ថ្ងៃ ពីប្រទេសអ៊ីតាលី ទៅកាន់បារាំង សម្រាប់តែសាច់ញាតិជិតស្និត ដោយមានការសម្ដែងពី Katy Perry, Pitbull និង David Guetta ។

គួរបញ្ចាក់ដែរថា ពិធីមង្គលការដ៏ប្រណិតរបស់កូនប្រុសមហាសេដ្ឋីឥណ្ឌារូបនេះ​ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែកក្កដា នៅអគារ ២៧ជាន់របស់ Ambani និងមជ្ឈមណ្ឌលសន្និបាត Jio World ។ Mukesh Ambani បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រហែល ១២៣ ពាន់លានដុល្លារអាមេរិក យោងតាមស្ថិតិរបស់ Forbes ធ្លាប់បានគូសបញ្ចាក់កន្លងមក៕

អត្ថបទ៖ សាង  ស្រីល័ក្ខ

ចុចអាន៖Pre-Wedding កូនសេដ្ឋីប្រាក់លានឥណ្ឌា លើទឹកដី អ៊ីតាលី ក្លាយជាពិធីខឹងសម្បារពីប្រជាជន និងអ្នកទេសចរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍១៨ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

អ្នកបង្កើតមាតិកាក្នុងស្រុកចាប់ផ្តើមបង្កើតការបង្ហោះអំពីលំហអាកាសដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ផ្ទុះ​ភ្នំភ្លើង​នៅ​ហ្វីលីពីន ព្រួស​ផ្សែងផេះ​កម្ពស់ ៤ ០០០​ម៉ែត្រ​

Sokha Hotels

ព័ត៌មានពេញនិយម