Connect with us

ជីវិតកម្សាន្ដ

Jennie ចេញលិខិតសុំទោស ​ក្រោយជក់បារីអេឡិចត្រូនិចផ្លុំផ្សែងលើបុគ្គលិក

បានផុស

នៅ

Jennie សមាជិកក្រុម BLACKPINK បានចេញលិខិតសុំទោសជាសាធារណៈមួយ បន្ទាប់ពីត្រូវបានទទួលគេប្រទះឃើញនាងជក់បារីក្នុងផ្ទះហើយបង្ហុយផ្សែងដាក់បុគ្គលិក នៅពេលកំពុងតុបតែងខ្លួន។​ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Allkpop​​ នៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Jennie គឺ OA Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅលើប៉ុស្តិ៍ផ្លូវការរបស់ពួកគេភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុបានកើតឡើង។

នៅក្នុងសេចក្តីថ្លែងការណ៍បានសរសេរថា “យើងសូមអភ័យទោសដោយស្មោះចំពោះអ្នកគ្រប់គ្នាដែលមានអារម្មណ៍មិនស្រួលចំពោះអាកប្បកិរិយារបស់ Jennie នៅក្នុងខ្លឹមសារដែលបានចេញផ្សាយនៅថ្ងៃទី0២ កន្លងទៅនេះ ។ Jennie បានជក់បារីនៅក្នុងផ្ទះ និងបង្កភាពរអាក់រអួលដល់បុគ្គលិក។ នាងបានទាក់ទងផ្ទាល់ទៅកាន់បុគ្គលិកដែលមានវត្តមាននៅពេលនោះ ដើម្បីសុំទោសផងដែរ។ “

ភ្នាក់ងារដដែលបានបន្ថែមថា “យើងក៏សូមអភ័យទោសចំពោះអ្នកគាំទ្រដែលមានអារម្មណ៍ខកចិត្ត និងសន្យាថា ថ្ងៃក្រោយ Jennie នឹងឆ្លើយតបជាមួយនឹងរូបភាពចាស់ទុំឲ្យកាន់តែប្រសើរឡើងនាពេលអនាគត” ។

សូមជម្រាបជូនដែរថា ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃទី ០២ ខែកក្កដា នៅពេលដែល Jennie ត្រូវបានគេឃើញជក់បារី e-cigarette នៅក្នុងបន្ទប់រង់ចាំ មុនពេលការហាត់សមកម្មវិធីបង្ហាញម៉ូដអ៊ីតាលី ពេលនោះនាងស្រាប់តែផ្លុំផ្សែងមកលើបុគ្គលិក។ នេះ​បាន​ជំរុញ​ឲ្យមាន​ប្រតិកម្ម​មិន​ស្រួល ហើយ​ថែម​ទាំង​ឈាន​ដល់​ការ​ដាក់​ពាក្យ​បណ្តឹង​តាម​រយៈ​ National Sinmungo ថែមទៀតផង៕

អត្ថបទ៖ សាង  ស្រីល័ក្ខ

ចុចអាន៖ច្បាស់ការហើយថា HyunA និង Yong Jun-hyung ពិតជារៀបការនៅខែតុលាឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤៦ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម