ជីវិតកម្សាន្ដ
ឌីជេ Yesong ជាប់ពន្ធនាគារ ១០ ឆ្នាំ ពីបទបើកបរពេលស្រវឹង និងបុកមនុស្សស្លាប់
DJ Yesong ដែលត្រូវបានគេស្គាល់ថា Ahn Yesong អតីតសមាជិក INSTAR ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យមនុស្សស្លាប់ និងពេលបើកបរក្រោមឥទ្ធិពលស្រវឹង នៅតំបន់ Gangnam ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
កាលពីថ្ងៃទី ០៩ ខែកក្កដា ចៅក្រមតុលាការក្រុងសេអ៊ូលកណ្តាល Kim Ji Young បានកាត់ទោសឌីជេស្រីរូបនេះ ឲ្យជាប់គុក ១០ ឆ្នាំ និងបានបញ្ជាឲ្យរឹបអូសរថយន្ត Mercedes-Benz របស់នាង។ នាងត្រូវបានតុលាការរកឃើញថាមានពិរុទ្ធភាពក្នុងការបើកបរគ្រោះថ្នាក់បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ មិនបានអនុវត្តវិធានការក្រោយគ្រោះថ្នាក់និងការបើកបរក្នុងស្ថានភាពស្រវឹងក្រោមច្បាប់ស្តីពីការផ្ដន្ទាទោសបទល្មើសជាក់លាក់និងច្បាប់ចរាចរណ៍ផ្លូវគោក។

តុលាការបានកត់សម្គាល់ថា ជនរងគ្រោះបានផ្តល់សក្ខីកម្ម Ahn Yesong ចេញពីឡានភ្លាមៗ បន្ទាប់ពីគ្រោះថ្នាក់ ហើយបានអង្វរឲ្យខាងភាគីម្ខាងអភ័យទោស តែមិនបានព្យាយាមគ្រប់គ្រងគ្រោះថ្នាក់នេះ ឬទូរស័ព្ទទៅប៉ូលិសទេ។
ចៅក្រមបានពន្យល់ទៀតថា៖ “គ្រោះថ្នាក់ចរាចរណ៍ទាំងពីរកើតឡើងទាំងស្រុងដោយការធ្វេសប្រហែសរបស់ចុងចោទ។ មែនទៅ គ្រោះថ្នាក់គឺអាចព្យាករណ៍បានទាំងស្រុង ហើយអាចចៀសវាងបានយ៉ាងងាយ ប្រសិនបើចុងចោទបានដឹងអំពីអ្នកជុំវិញខ្លួន ដោយបង្ហាញពីការប្រព្រឹត្តខុសកម្រិតខ្ពស់”។
ចៅក្រមក៏បានគូសបញ្ជាក់ពីសេចក្តីថ្លែងការណ៍មិនស៊ីសង្វាក់គ្នារបស់ Ahn ដោយកត់សម្គាល់ថា នាងបានបដិសេធការផ្តល់ជំនួយ ទោះបីជាមានភស្តុតាងប្រអប់ខ្មៅបង្ហាញថានាងបាននិយាយជាមួយជនរងគ្រោះនៅកន្លែងកើតហេតុក៏ដោយ។ ចៅក្រមបានបន្ថែមថា វាជាចម្ងល់ថាតើនាងមានវិប្បដិសារីពិតប្រាកដឬអត់?
Ahn Yesong ត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីខែកុម្ភៈ បន្ទាប់ពីបើកបររថយន្ត Mercedes-Benz របស់នាងនៅក្រោមឥទ្ធិពលគ្រឿងស្រវឹង ។ នាងបានបើកបុកអ្នកបើកម៉ូតូស្លាប់ម្នាក់ឈ្មោះ A ខណៈព្យាយាមរត់គេចក្រោយឆ្លងក៏បុកជាមួយរថយន្តមួយគ្រឿងទៀត។ កំហាប់ជាតិអាល់កុលក្នុងឈាមរបស់នាងនៅពេលនោះគឺ ០.២២១% លើសពីដែនកំណត់ផ្លូវច្បាប់សម្រាប់ការដកហូតអាជ្ញាប័ណ្ណ។
ទន្ទឹមនោះដែរ ការខឹងសម្បារជាសាធារណៈបានកើតមានឡើង នៅពេលដែលព័ត៌មានលម្អិតនៃឧប្បត្តិហេតុនេះរីករាលដាលនៅលើអ៊ីនធឺណិត ជាពិសេសរូបភាពរបស់នាងកាន់ឆ្កែចិញ្ចឹមសំណព្វ ជំនួសឲ្យការផ្តល់ជំនួយឬជួយដល់ជនរងគ្រោះ។
នៅក្នុងការកាត់ក្តីចុងក្រោយរបស់នាងកាលពីខែមុន Ahn បានសម្តែងនូវវិប្បដិសារីដោយនិយាយថា “ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះជនរងគ្រោះដែលបានបាត់បង់ជីវិត។ ខ្ញុំបានប្រព្រឹត្តបទឧក្រិដ្ឋដែលមិនអាចលើកលែងទោសបានប្រឆាំងនឹងគ្រួសារដែលសោកសៅ” ។
ទោះជាយ៉ាងណាក៏ដោយ មេធាវីការពារក្តីរបស់ Ahn បានអង្វរសុំការបន្ធូរបន្ថយ ដោយបង្ហាញពីទេពកោសល្យពិសេសរបស់នាងក្នុងវិស័យកម្សាន្ត និងការរួមចំណែករបស់នាងចំពោះកិត្យានុភាពជាតិ តាមរយៈការសម្តែងនៅក្រៅប្រទេសក្នុងប្រទេសចិន ថៃ និងតៃវ៉ាន់។ លើសពីនេះទៀត Ahn Yesong បានបម្រើការជាទូតផ្សព្វផ្សាយសម្រាប់ស្ថានីយ៍ប៉ូលិស Seoul Jongno ។ ប៉ុន្តែយ៉ាងណា ច្បាប់នៅតែជាច្បាប់ ចុងក្រោយនាងក៏ត្រូវតុលាការសម្រេចឲ្យជាប់គុក១០ឆ្នាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jennie ចេញលិខិតសុំទោស ក្រោយជក់បារីអេឡិចត្រូនិចផ្លុំផ្សែងលើបុគ្គលិក

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង