ជីវិតកម្សាន្ដ
មហាជនកូរ៉េថា ពន្ធនាគារមិនអាចប្រែចរិត Jung Joon Young បានទេ
Jung Joon Young ដែលត្រូវបានដោះលែងកាលពីពេលថ្មីៗនេះ បន្ទាប់ពីជាប់ពន្ធនាគារពីបទឧក្រិដ្ឋផ្លូវភេទ ហើយត្រូវបានគេប្រទះឃើញនៅក្នុងទីក្រុង Lyon ប្រទេសបារាំង កាលពីថ្ងៃទី ០៨ ខែកក្កដា ខណៈដែលមនុស្សម្នាក់បានចែករំលែករូបថតនៅលើអ៊ីនធឺណិតដោយបង្ហាញពីរូបរាងបច្ចុប្បន្នរបស់គាត់។

នៅក្នុងរូបថតនោះ Jung Joon Young ត្រូវបានគេប្រទះឃើញមានសក់វែង និងសក់មុខ ថែមទាំងញញឹមទៀតផង។ អ្នកលេងអ៊ីនធឺណិតដែលបានបង្ហោះរូបថតនោះបានរៀបរាប់ថា “គាត់នៅបារមួយកន្លែងព្យាយាមចែចង់ស្រីៗ សុំគណនី Instagram របស់ពួកគេ ហើយនិយាយថា គាត់មានគម្រោងបើកភោជនីយដ្ឋានកូរ៉េនៅទីក្រុងលីយ៉ុង ហើយថែមទាំងណែនាំខ្លួនកាលពីខែមិថុនា ដោយអះអាងថា ជាតារាចម្រៀងល្បីមកពីកូរ៉េ។
បន្ទាប់ពីរបាយការណ៍ដំបូងនេះ វីដេអូបានលេចចេញបង្ហាញពី Jung Joon Young មានភាពស្និទ្ធស្នាលជាមួយនារីៗនៅក្នុងក្លឹប។ ទន្ទឹមនឹងនេះដែរ តារាចម្រៀងប្រុសរូបនេះធ្លាប់បានព្យាយាមបើកភោជនីយដ្ឋាននៅទីក្រុងប៉ារីសក្នុងឆ្នាំ ២០១៨ ប៉ុន្តែផែនការបានធ្លាក់ចុះចំពេលមានរឿងអាស្រូវ Burning Sun ។ បន្ទាប់ពីការដោះលែងពីពន្ធនាគារ មានរបាយការណ៍ និងពាក្យចចាមអារ៉ាមថា លោកគ្រោងនឹងធ្វើចំណាកស្រុកទៅកាន់ប្រទេសមួយផ្សេងទៀត។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធឺណិតកូរ៉េមានការងឿងឆ្ងល់បន្ទាប់ពីបានឃើញកន្លែងលាក់ខ្លួនរបស់ Jung Joon Young និងសកម្មភាពបច្ចុប្បន្ននៅប្រទេសបារាំង។ មនុស្សជាច្រើនបានចង្អុលបង្ហាញថា មនុស្សមិនអាចផ្លាស់ប្តូរទម្លាប់ចាស់បានទេ។ ក្នុងនោះផងដែរ ម្នាក់ៗបានបញ្ចេញមតិថា នេះគឺជាជំងឺចេញពីក្នុងខ្លួនការដាក់គុកលើមនុស្សប្រភេទនេះមិនអាចធ្វើអី្វលើគេបានទេ។ អ្វីដែលសំខាន់បំផុតនោះគឺថា ការកាត់ទោសគាត់គឺស្រាលពេក សម្រាប់អ្វីដែលគាត់បានធ្វើកន្លងមក។
លើសពីនេះទៀតដែរ ក៏មានមហាជនមួយចំនួនធំបានបញ្ចេញមតិស្របគ្នាថា មានរឿងអីដែលជនល្មើសផ្លូវភេទរត់ទៅប្រទេសផ្សេងភ្លាមៗ បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ ហើយថែមទាំងនិយាយកុហកកុហកគេទៀត តើសមដែរឬទេ?
ទោះបីជាយ៉ាងណា អតីតតារាចម្រៀងប្រុសវ័យ៣៥ឆ្នាំរូបនេះ ត្រូវបានតុលាការសម្រេចកាត់ទោសឲ្យជាប់គុក ៦ ឆ្នាំនៅក្នុងការកាត់ក្តីលើកដំបូង។ ក្រោយមកទើបតុលាការយល់ព្រមកាត់បន្ថយមកត្រឹម ៥ឆ្នាំវិញ ហើយត្រូវបានដោះលែងពីពន្ធនាគារ Mokpo ក្នុងទីក្រុង Jeollanam-do នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jennie ចេញលិខិតសុំទោស ក្រោយជក់បារីអេឡិចត្រូនិចផ្លុំផ្សែងលើបុគ្គលិក

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ