ជីវិតកម្សាន្ដ
តារាសម្ដែង សឿន វីតា សរសើរចរិត សុគន្ធ នីសា ដែលជួយខ្លួនពេលជួបទុក្ខលំបាក
តារាសម្ដែងប្រុសលោក សឿន វីតា ដែលបច្ចុប្បន្នកំពុងជួបការលំបាកដោយផុងខ្លួនរឿងរ៉ាវជំពាក់ បំណុលរាប់ម៉ឺនដុល្លារ បានចេញមកសរសើរ និងអរគុណចំពោះតារាចម្រៀងសំឡេងស្រទន់អ្នកនាង សុគន្ធ នីសា ខណៈកន្លងមក តារាស្រីរូបនេះ តែងជួយលោកតាមរយៈការលើកទឹកចិត្ត និងជួយទិញម្ហូបជាដើម។

លោក សឿន វីតា លើកឡើងថា នេះគឺជាការជួយចែករំលែកទឹកចិត្តដ៏ល្អពីសំណាក់តារាចម្រៀងអ្នកនាង សុគន្ធ នីសា ដើម្បីលើកទឹកចិត្ត និងជួយដល់ការខ្វះខាត នាពេលនេះ។
លោក វីតា លើកឡើងបន្តថា «ប្អូនសែនអរគុណ IdOl បងស្រី ដែលជួយទិញម្ហូបប្អូន ហើយប្រាប់ពីរបៀបព្យាបាលរបៀបខ្មែរ និងផ្ញើស្រា.ស សុទ្ធមកឲ្យត្រាំថ្នាំញាំ បារម្ភក្រែងស្រាទិញខ្លួនឯងមិនសុទ្ធ»។

លោកលើកឡើងបន្តទៀតថា «មិនដែលជួបមុខបងស្រី មិនដែលស្គាល់គ្នា តែបងស្រីសួរនាំសុខភាព រហូត ជូនពរបងស្រីមានសុខភាពល្អ សម្រស់កាន់តែស្អាត ជោគជ័យគ្រប់ការងារ»។ ជាមួយគ្នានេះដែរ គេក៏ឃើញអ្នកគាំទ្រមួយចំនួន បានលើកទឹកចិត្តដល់តារាសម្ដែងលោក សឿន វីតា ឲ្យមានភាពតស៊ូ និងរឹងមាំផងដែរ។
សូមជម្រាបថា តារាសម្ដែងលោក សឿន វីតា កន្លងមកធ្លាប់បានចេញមកទម្លាយការពិតជុំវិញរឿងរ៉ាវធ្លាក់ខ្លួនស្ទើរដល់ចំណុចសូន្យ បន្ទាប់ពីលោកលង់ខ្លួនក្នុងបំណុលដោយសារការចាញ់បោក និងជួយអាសាដល់បុគ្គលមួយចំនួនដែលជាមនុស្សស្គាល់រាប់អានគ្នា។ យ៉ាងណាមិញ បច្ចុប្បន្ន លោក វីតា បាននិងកំពុងតស៊ូព្យាយាមរកស៊ីលក់ម្ហូបត្រីសាច់គ្រប់មុខនៅតាមអនឡាញ ដើម្បីរកលុយដោះបំណុលគេ និងសម្រាប់ផ្គត់ផ្គង់គ្រួសារ៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?