Connect with us

ជីវិតកម្សាន្ដ

ឯម រៀម ស្នើឱ្យមហាជនចូលរួមគាំទ្រសិប្បកម្ម ឬហត្ថកម្មខ្មែរ

បានផុស

នៅ

លោក ឯម រៀម ដែល​មហាជន​ស្គាល់​គ្រប់គ្នាថា​ ជា​អ្នកច្នៃម៉ូដ​ល្បីឈ្មោះ​បានចេញមុខមក​ស្នើដល់​មហាជនចូលរួមគាំទ្រ​​សិប្បកម្ម ឬ​ហត្ថកម្ម​ខ្មែរ ក្រោយរងការរិះគន់ជាថ្មី​ដែល​យក​ក្រណាត់​ជូតជើង​ច្នៃម៉ូដ​សំលៀកបំពាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតលោក ឯម រៀម ថ្មីៗ​នេះបានបង្ហោះរូបភាព​ដោយ​ភ្ជាប់ជាមួយការច្នៃនូវក្រណាត់ជូនជើងធ្វើជា​សំលៀកបំពាក់ ខណៈ​មាន​មតិមួយចំនួន​បានផ្ទុះ​ការវែកញែកដោយខ្លះគាំទ្រ និង​ខ្លះទៀតបានរិះគន់យ៉ាងចាស់ដៃ​ទៅ​លើ​ ឯម រៀម ផង​ដែរ។

ដើម្បីជាការឆ្លើយតប លោក ឯម រៀម បាន​និយាយ​ថា«ផ្ញើជូន​អ្នក​ថ្លៃថ្នូរ​ដែល​ដឹង​គ្រប់រឿង ចេះគ្រប់រឿង រៀនគិត​វិជ្ជមាន​ខ្លះផង​សូមចូលរួម​ថែរក្សាសិប្បកម្ម ឬហត្ថកម្មខ្មែរ បើផ្ទះ១ មាន​កំរាល​១ គឺ អាចជួយសម្រួលជីវភាព​របស់ពួកគាត់ និង​ជួយលើក​កំពស់​ផលិតផល​​ក្នុង​ស្រុក បើម្នាក់ៗប្រើប្រាស់កំរាល​នាំចូលមិនយូទេ​សិប្បកម្ម​ ឬ​ហត្ថកម្មខ្មែរនឹងត្រូវបាត់បង់»។

ដោយឡែក ក៏មានការ​បញ្ចេញ​មតិ​ពីអ្នកគាំទ្រលោក ឯម រៀម ដែរ​ថា ពេលខ្លះ ឯម រៀម ( EM Riem )គឺ​ជាមនុស្ស​អស្ចារ្យ ទោះបីគាត់ធ្លាប់មានការ​ច្នៃ​សំលៀកបំពាក់​ឆ្គាំឆ្គង​ខ្លះ​ព្រោះ​គាត់គិតថា​ ជាសិល្បៈ​ តែ​ជាក់ស្តែងវាប៉ះពាល់​វប្បធម៌ ឬអ្នកបុរាណនិយម។ 

ប្រភពបាន​បន្ថែម​ថា របស់ខ្លះគាត់យកមកបង្ហាញវាជាផ្នែកមួយនៃ​ការ​ផ្សព្វផ្សាយ និង​ជួយ​គាំទ្រដល់ជីវភាព​អ្នកលក់ក្រណាត់​ជូតជើង​ដែលធ្វើដោយ​ដៃ ថែមទាំង​មានតម្លៃថោក​ទៀតផង ។ លើក​នេះគាត់​អត់ឆ្កួតទេ​តែជាចេតនាល្អ​មួយក្នុងការលើកស្ទួយ​ក្រណាត់ជូតជើងផ​លិតផលក្នុងស្រុករបស់ប្រជាជនខ្មែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម