ជីវិតកម្សាន្ដ
ក្នុងចំណោមសមាជិកទាំងអស់ Jennie ផ្ទុករឿងអាស្រូវច្រើនជាងគេបង្អស់ក្នុងក្រុម BLACKPINK
Jennie គឺជាតារាស្រីដ៏ពេញនិយមបំផុតនៅក្នុងវិស័យ Kpop ប៉ុន្តែក៏ត្រូវបានជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសរាប់មិនអស់។ នាងបានជម្នះរឿងអាស្រូវជាបន្តបន្ទាប់ ដើម្បីរក្សាជំហរបច្ចុប្បន្នយ៉ាងរឹងមាំដូចជា ខ្ជិលរាំ ថតឈុតសិចស៊ី ណាត់គ្នាជាមួយមនុស្សប្រុសច្រើនពេក។ ប្រសិនបើតារាស្រីផ្សេងទៀតជួបរឿងអាស្រូវដូចសមាជិកក្រុម BLACKPINK រូបនេះ នោះអាជីពរបស់ពួកគេទំនងជាត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរជាក់ជាមិនខាន។

ប៉ុន្តែពេលនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េនិងអន្តរជាតិបានបង្ហោះថា Jennie កំពុងប្រឈមមុខនឹងវិបត្តិដ៏ធំបំផុតក្នុងអាជីពទាក់ទិននឹងរឿងអាស្រូវជក់បារីក្នុងបន្ទប់បិតជិត និងផ្លុំផ្សែងចំមុខបុគ្គលិក តារាស្រីរូបនេះត្រូវគេទម្លាយរឿងអាស្រូវរាប់ភ្លេច ធ្វើឲ្យបុគ្គលិកលក្ខណៈរបស់នាងក៏ត្រូវគេចោទសួរ ហើយសារព័ត៌មានកូរ៉េធំៗជាច្រើនបានរិះគន់ចំៗ ដោយប្រើពាក្យថា បំពានអំណាច ។
នេះជាពាក្យខ្លាំងមួយដែលគេប្រើដើម្បីសំដៅទៅលើអាកប្បកិរិយាក្រអឺតក្រទម និងត្រួតត្រារបស់មនុស្សដែលមានអំណាចខ្ពស់ ចំពោះមនុស្សដែលមានឋានៈទាបនៅក្នុងប្រទេសកូរ៉េ។ ដូច្នេះវាគឺជាអ្វីដែលតារាគ្រប់រូបចង់ចៀសវាងបំផុត ប៉ុន្តែ Jennie កំពុងតែរងការរិះគន់ដោយប្រយោគនេះ ហើយបង្ហាញថា នាងបានបាត់បង់ពិន្ទុជាច្រើនក្នុងក្រសែភ្នែកសារព័ត៌មានកូរ៉េ។
ទន្ទឹមនោះដែរ ចាប់តាំងពីឆ្នាំ ២០២២ ការសង្ស័យពីការជក់បារីរបានលេចឡើងនៅលើបណ្តាញសង្គម។ នៅពេលនោះ ការបង្ហោះនៅលើវេទិកា X បានបង្ហោះអត្ថបទអំពី Jennie ជប់លៀងនៅឯពិធីបុណ្យ Coachella ហើយត្រូវបានចោទប្រកាន់ពីបទជក់បារីកំពុងរាំ ដោយសារមានផ្សែងចេញមក។ ប៉ុន្តែនាងបែរជាត្រូវអ្នកគាំទ្រកាន់ជើងថា ពេលវេលាខាងលើគឺមិនច្បាស់លាស់ ក៏មិនមានភស្តុតាងណាមួយដើម្បីបញ្ជាក់ពីសំណួរដ៏រសើបនេះទេ។
ទន្ទឹមនោះដែរ រឿងអាស្រូវផ្សេងទៀតនៃការរំលោភបំពានអំណាចក៏ត្រូវបានបំភ្លឺផងដែរ ដែលធ្វើឲ្យអ្នកលេងអ៊ីនធឺណិតសង្ស័យពីចរិតពិតរបស់នាង។ ក្នុងឆ្នាំ ២០១៩ តារាកំប្លែង Jung Yong Guk និងម្ចាស់ភោជនីយដ្ឋានបានបង្ហាញខ្លួនក្នុងកម្មវិធីវិទ្យុ Bae Sung Jae’s Ten ហើយលាតត្រដាងថា មានតារាស្រីនិងក្រុមការងារ បានបំពានអំណាចដោយបញ្ចាបុគ្គលិកធ្វើអាហារឲ្យពួកគេនៅម៉ោង១១យប់លឿនបំផុតតាមដែលអាចធ្វើទៅបាន។ នាងមិនខ្វល់ហើយអះអាងថា ជាតារាចម្រៀងល្បីប្រចាំប្រទេសថែមទៀត។
ពាក់ព័ន្ធនឹងរឿងអាស្រូវជក់បារីក្នុងបន្ទប់បិទជិតនាបច្ចប្បន្ននេះ កំពុងតែក្លាយជាបញ្ហាធំមួយដែលមហាជនទទួលយកមិនបានឡើយ។ ស្របពេលដែលការសុំទោសរបស់នាង បានបង្កឲ្យមានភាពចម្រូងចម្រាសជាមួយនឹងការការពាររបស់អ្នកគាំទ្រជាច្រើន។ ការសុំទោសនេះ ហាក់បីដូចជាបន្ថែមសាំងឲ្យភ្លើងកាន់តែឆេះ ធ្វើឲ្យអ្នកលេងអ៊ីនធឺណិត កាន់តែខឹងសម្បារ។ មហាជនជាច្រើនគិតថា ការសុំទោសរបស់ Jennie មិនស្មោះត្រង់ នាងមិនបាននិយាយចំៗ គឺគ្រាន់តែលាក់ពីក្រោយក្រុមហ៊ុនគ្រប់គ្រងប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងករណីរបស់ Jennie នាងនឹងមិនទទួលទោសនៅកូរ៉េទេ ប៉ុន្តែអាចនឹងនៅអ៊ីតាលី។ នេះក៏ដោយសារតែនៅលើកោះ Capri ជាកន្លែងដែលនាងជក់បារី ក៏ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងនៅក្នុងកន្លែងបិទជិតផងដែរ។ ប្រសិនបើស៊ើបអង្កេតហើយរកឃើញថាបានបំពានបទប្បញ្ញត្តិនោះ តារាស្រីរូបនេះប្រឈមនឹងការពិន័យពីមន្ត្រីមូលដ្ឋាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jennie ចេញលិខិតសុំទោស ក្រោយជក់បារីអេឡិចត្រូនិចផ្លុំផ្សែងលើបុគ្គលិក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ