Connect with us

ជីវិតកម្សាន្ដ

ភឹម ស្រីនោ ស្នើ​អ្នកគាំទ្រ កុំភ្លេចនាង ខណៈដល់ថ្ងៃត្រូវផ្ទេរតំណែងឲ្យអ្នកថ្មី

បានផុស

នៅ

ម្ចាស់​មកុដ Miss Grand Cambodia ២០២៣ កញ្ញា ភឹម ស្រីនោ បាន​បង្ហាញ​អារម្មណ៍​រំជួល​ក្នុង​ចិត្ត ខណៈ​ដែល​តំណែង និង​មកុដ​កំពុង​ត្រូវ​បាន​ត្រៀម​ប្រគល់​សម្រាប់​អ្នក​ថ្មី​នៅ​ក្នុង​ការប្រកួត Miss Grand Cambodia ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ពេល​វេលា​នៃ​ឱកាស​​ដែល​​នឹងត្រូវ​ផ្ទេរ​តំណែង​ជូនចំពោះ​បេក្ខភាព​ម្ចាស់​មកុដ​នា​​វគ្គ​ផ្ដាច់​ព្រ័ត្រ​របស់​កម្មវិធី​ប្រឡង Miss Grand Cambodia ២០២៤ នេះ​ដែរ កញ្ញា ភឹម ស្រីនោ បាន​ថ្លែង​សារ​ទៅកាន់​អ្នកគាំទ្រ​របស់​ខ្លួនកាលពីថ្ងៃទី១១ ខែកក្កដា ម្សិលមិញ​ថា ពេល​វេលា​បាន​កន្លង​ផុត​ទៅ​យ៉ាង​លឿន។ ថ្ងៃស្អែក​នេះ (១២.កក្កដា) តំណែង​ត្រូវ​ប្រគល់​ឱ្យ​អ្នក​ថ្មី​ហើយ។

ស្រី​ស្អាតម្ចាស់មកុដ Miss Grand Cambodia ២០២៣ កញ្ញា ភឹម ស្រីនោ បាន​ស្នើ​ចំពោះ​អ្នកគាំទ្រ​របស់​ខ្លួនដែរថា ” នាងខ្ញុំ​សូម​អរគុណ​ចំពោះ​ក្ដី​ស្រលាញ់​មួយ​នេះ សង្ឃឹម​ថា​អ្នក​ទាំង​អស់គ្នា​នឹង​មិន​ភ្លេច​នារីម្នាក់​ឈ្មោះថា ស្រីនោ ទេ”។ នាងថា ជួបគ្នានៃ​ក្នុងរាត្រី​នេះ​វគ្គផ្ដាច់ព្រ័ត្រកម្មវិធីកញ្ញា​ឯកដ៏អស្ចារ្យកម្ពុជា​២០២៤ ។

កញ្ញា ភឹម ស្រីនោ បាននិយាយបន្ថែមទៀតថា តើអ្នកណាទៅ និង​មាន​សមត្ថភាព​ក្លាយ​ជាអ្នក​បន្តវេន​ក្នុងការ​គ្រង​តំណែង​បន្ទាប់​ពី​នាង​ខ្ញុំ ភឹម ស្រីណូ Miss Grand Cambodia ២០២៣។ នាងបន្តដែរថា មិនដឹងគួរ​រៀបពាក្យនិយាយ​បែបណាឱ្យខ្លីត្រឹមតែ ១០នាទី​ទេសម្រាប់​រយៈពេល ១ឆ្នាំកន្លង​មក​លើ​តំណែង Miss Grand Cambodia ២០២៣។

សូមជម្រាបថា ខណៈ​ពេល​ដែល​កម្មវិធី​ប្រឡង កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​​កម្ពុជា​ ឆ្នាំ២០២៤ បាន​នឹងកំពុង​ដំណើរការ​នេះ​ដែរ ស្រាប់​តែ​កាល​ពី​ថ្មី​ៗ​កន្លង​ទៅ​មានការ​បញ្ចេញ​នូវ​មកុដ​តម្លៃ​ជាង 1M របស់ MGC 2024 រំលេច​រូបរាង​ដ៏​ប្រណិត​រចនា​រូប​ហង្ស​ពាំ​តំណក់​ទឹក​នៃ​គ្រាប់​ពេជ្រ​រាប់​​ពាន់​គ្រាប់។ ទស្សនិកជន​កំពុង​រង់​ចាំ​មើល​ថា តើ​បវរកញ្ញា​រូប​ណា​ដែល​ក្លាយ​ជា​ម្ចាស់​ជ័យលាភី​បាន​គ្រង​មកុដពេជ្រ​ដ៏ស្រស់ស្អាត​នាវគ្គ​​ផ្ដាច់ព្រ័ត្រ​ក្នុងរាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម